ជំពូក ២៦
ការជំរឿនប្រជាជនលើកទីពីរ
1 បន្ទាប់ពីគ្រោះកាចនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអរ៉ុនថា៖ 2 «ចូរជំរឿនប្រជាជនក្នុង សហគមន៍អ៊ីស្រាអែលទាំងមូល ដោយគិតចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមអំបូររបស់ពួកគេ គឺជនជាតិអ៊ីស្រាអែលទាំងអស់ដែលអាចបំរើកងទ័ពបាន»។ 3 លោកម៉ូសេ និងលោកអេឡាសារ ក៏ប្រាប់ជនជាតិអ៊ីស្រាអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ 4 អោយជំរឿនប្រជាជនដែលមានអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ កូនចៅអ៊ីស្រាអែល ដែលបានចាកចេញមកពីស្រុកអេស៊ីប មានដូចតទៅ៖
5 កុលសម្ព័ន្ធ រូបេន: កូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន: អំបូរហេណុក ជាពូជពង្សរបស់លោកហេណុក អំបូរប៉ាលូជាពូជពង្សរបស់លោកប៉ាលូ 6 អំបូរហេស្រូនជាពូជពង្សរបស់លោកហេស្រូន អំបូរកាមីជាពូជពង្សរបស់លោកការមី។ 7 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធរូបេន មានចំនួនទាំងអស់ ៤៣ ៧៣០ នាក់។ 8 កូនរបស់លោកប៉ាលូ គឺអេលីយ៉ាប 9 កូនរបស់លោកអេលីយ៉ាប គឺនេមូអែល ដាតាន និងអប៊ីរ៉ាម។ លោកដាតាន និងលោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងលោកម៉ូសេ និងលោកអរ៉ុន នៅគ្រាដែលគេបះបោរប្រឆាំងនឹងព្រះអម្ចាស់។ 10 ពេលនោះ ផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និងបក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេ អស់ពីររយហាសិបនាក់ ទុកជាការព្រមានដល់ប្រជាជន។ 11 ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។
12 កូនចៅ របស់លោកស៊ីម៉ូន តាមអំបូររបស់ពួកគេមាន: អំបូរនេមូអែល ជាពូជពង្សរបស់លោកនេមូអែល អំបូរយ៉ាមីនជាពូជពង្សរបស់លោកយ៉ាមីន អំបូរយ៉ាគីនជាពូជពង្សរបស់លោកយ៉ាគីន 13 អំបូរសេរ៉ាជាពូជពង្សរបស់លោកសេរ៉ា អំបូរសាអ៊ូលជាពូជពង្សរបស់លោកសាអ៊ូល។ 14 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធស៊ីម៉ូន មានចំនួនទាំងអស់ ២២ ២០០ នាក់។
15 កូនចៅ របស់លោកកាដ តាមអំបូររបស់ពួកគេមាន: អំបូរសេផូនជាពូជពង្សរបស់លោកសេផូន អំបូរហាគីជាពូជពង្សរបស់លោកហាគី អំបូរស៊ូនីជាពូជពង្សរបស់លោកស៊ូនី 16 អំបូរអូសនីជាពូជពង្សរបស់លោកអូសនី អំបូរអេរីជាពូជពង្សរបស់លោកអេរី។ 17 អំបូរអរ៉ូដ ជាពូជពង្សរបស់លោកអរ៉ូដ អំបូរអរេលីជាពូជពង្សរបស់លោកអរេលី។ 18 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលគេជំរឿនបាន ៤០ ៥០០ នាក់។
19 កូនរបស់លោកយូដា មានអ៊ែរ និងអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។ 20 កូនចៅឯទៀតៗរបស់លោក យូដា តាមអំបូររបស់ពួកគេមាន: អំបូរសេឡាជាពូជពង្សរបស់លោកសេឡា អំបូរពេរេស ជាពូជពង្សរបស់លោកពេរេស អំបូរសេរ៉ាជាពូជពង្សរបស់លោកសេរ៉ា។ 21 កូនចៅរបស់ពេរេស គឺអំបូរហេស្រុនជាពូជពង្សរបស់លោកហេស្រូន អំបូរហាមូល ជាពូជពង្សរបស់លោកហាមូល។ 22 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦ ៥០០ នាក់។
23 កូនចៅរបស់លោកអ៊ីសាការ តាមអំបូររបស់ពួកគេមាន: អំបូរតូឡា ជាពូជពង្សរបស់លោកតូឡា អំបូរពូវ៉ាជាពូជពង្សរបស់លោកពូវ៉ា 24 អំបូរយ៉ាស៊ូប ជាពូជពង្សរបស់លោកយ៉ាស៊ូប អំបូរស៊ីមរ៉ូនជាពូជពង្សរបស់លោកស៊ីមរ៉ូន។ 25 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអ៊ីសាការ ដែលគេជំរឿនបាន ៦៤ ៣០០ នាក់។
26 កូនចៅ របស់លោកសាប៊ូឡូន តាមអំបូររបស់ពួកគេមាន: អំបូរសេរ៉េដជាពូជពង្សរបស់លោកសេរ៉េដ អំបូរអេឡូនជាពូជពង្សរបស់លោកអេឡូន អំបូរយ៉ាហែលជាពូជពង្សរបស់លោកយ៉ាហែល។ 27 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធសាប៊ូឡូន ដែលគេជំរឿនបាន ៦០ ៥០០ នាក់។
28 កូនចៅរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ គឺម៉ាណាសេ និងអេប្រាអ៊ីម។
29 កូនចៅ របស់លោកម៉ាណាសេ តាមអំបូររបស់ពួកគេមាន: អំបូរម៉ាកៀរជាពូជពង្សរបស់លោកម៉ាកៀរ។ កូនរបស់លោកម៉ាកៀរ គឺលោកកាឡាដ ដែលជាបុព្វបុរសរបស់អំបូរកាឡាដ។ 30 កូនចៅរបស់លោកកាឡាដមាន: អំបូរយេស៊ែរ ជាពូជពង្សរបស់លោកយេស៊ែរ អំបូរហេឡេកជាពូជពង្សរបស់លោកហេឡេក 31 អំបូរអាស់រីអែលជាពូជពង្សរបស់លោកអាស់រីអែល អំបូរស៊ីគែមជាពូជពង្សរបស់លោកស៊ីគែម 32 អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភែរជាពូជពង្សរបស់លោកហេភែរ។ 33 លោកសេឡូផាតដែល ត្រូវជាកូនរបស់លោកហេភែរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកសេឡូផាតមាន: ម៉ាឡា ណូអា ហូក្លា មីលកា និងទៀរសា។ 34 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលគេជំរឿនបាន ៥២ ៧០០ នាក់។
35 កូនចៅ របស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន: អំបូរស៊ូតេឡាជាពូជពង្សរបស់លោកស៊ូតេឡា អំបូរបេគែរជាពូជពង្សរបស់លោកបេគែរ អំបូរតាហានជាពូជពង្សរបស់លោកតាហាន។ 36 កូនចៅរបស់លោកស៊ូតេឡាមាន: អំបូរអេរ៉ានជាពូជពង្សរបស់លោកអេរ៉ាន។ 37 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២ ៥០០ នាក់។
38 កូនចៅ របស់លោកបេនយ៉ាមីន តាមអំបូររបស់ពួកគេមាន: អំបូរបេឡាជាពូជពង្សរបស់លោកបេឡា អំបូរអាសបែលជាពូជពង្សរបស់លោកអាសបែល អំបូរអេហ៊ីរ៉ាមជាពូជពង្សរបស់លោកអេហ៊ីរ៉ាម។ 39 អំបូរស៊ូឡាមជាពូជពង្សរបស់លោកស៊ូឡាម អំបូរហ៊ូផាមជាពូជពង្សរបស់លោកហ៊ូផាម។ 40 កូនចៅរបស់លោកបេឡាមានលោកអាដ និងណាម៉ាន។ អំបូរអាដជាពូជពង្សរបស់លោកអាដ អំបូរណាម៉ានជាពូជពង្សរបស់លោកណាម៉ាន។ 41 អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធបេនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៦០០ នាក់។
42 កូនចៅ របស់លោកដាន់ តាមអំបូររបស់ពួកគេមាន: អំបូរស៊ូហាំជាពូជពង្សរបស់លោកស៊ូហាំ។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់តាមអំបូររបស់ពួកគេ។ 43 សរុបអំបូរកូនចៅរបស់លោកស៊ូហាំ ដែលគេជំរឿនបានមានចំនួន ៦៤ ៤០០ នាក់។
44 កូនចៅ របស់លោកអស៊ែរ តាមអំបូររបស់ពួកគេមាន: អំបូរយីមណាជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរីយ៉ាជាពូជពង្សរបស់លោកបេរីយ៉ា។ 45 កូនចៅរបស់លោកបេរីយ៉ាមានអំបូរហេប៊ែរជាពូជពង្សរបស់លោកហេប៊ែរ អំបូរម៉ាល់គីអែលជាពូជពង្សរបស់លោកម៉ាល់គីអែល។ 46 កូនស្រីរបស់លោកអស៊ែរ គឺនាងសេរ៉ា។ 47 អ្នកទាំងនោះជាកូនចៅរបស់លោកអស៊ែរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣ ៤០០ នាក់។
48 កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន: អំបូរយ៉ាសេអែលជាពូជពង្សរបស់លោកយ៉ាសេអែល អំបូរគូនីជាពូជពង្សរបស់លោកគូនី 49 អំបូរយ៉ាស៊ែរជាពូជពង្សរបស់លោកយ៉ាស៊ែរ អំបូរស៊ីឡែមជាពូជពង្សរបស់លោកស៊ីឡែម។ 50 អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៤០០ នាក់។
51 ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។
52 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 53 «ត្រូវចែកទឹកដីអោយកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌ក តាមចំនួនរបស់ពួកគេ 54 គឺកុលសម្ព័ន្ធដែលមាន គ្នាច្រើនត្រូវចែកទឹកដីអោយច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកអោយតិច។ ត្រូវចែកទឹកដីអោយពួកគេ តាមចំនួនដែលបានជំរឿន។ 55 ប៉ុន្តែ ការបែងចែកទឹកដីនេះត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដី តាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។ 56 ទឹកដីនេះនឹងត្រូវចែកអោយពួកគេ តាមចំនួនតិច ឬច្រើន ដោយការចាប់ឆ្នោត»។
57 ចំណែកឯ ពួកលេវីដែលបានជំរឿន តាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគែរសូន ជាពូជពង្សរបស់លោកគែសូន អំបូរគើហាត់ជាពូជពង្សរបស់លោកគើហាត់ និងអំបូរមេរ៉រីជាពូជពង្សរបស់លោកមេរ៉ារី។ 58 រីឯអំបូរឯទៀតៗនៃ កូនចៅលេវីមានអំបូរលីបនី អំបូរហេប្រូន អំបូរម៉ាលី អំបូរមូស៊ី និងអំបូរកូរេ។ លោកគើហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។ 59 ភរិយារបស់លោកអាំរ៉ាម ឈ្មោះនាងយ៉ូកេបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺលោកអរ៉ុន លោកម៉ូសេ និងនាងមៀរីយ៉ាម ជាបងស្រីរបស់លោក។ 60 លោកអរ៉ុនបង្កើតបានលោកណាដាប់ លោកអប៊ីហ៊ូ លោកអេឡាសារ និងលោកអ៊ីតាម៉ារ។ 61 លោកណាដាប់ និងលោកអប៊ីហ៊ូ បានស្លាប់ នៅពេលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។ 62 ចំនួនពួកលេវីដែលគេ បានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌ក ក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
63 នេះជា ចំនួនជនជាតិអ៊ីស្រាអែលដែលលោកម៉ូសេ និងបូជាចារ្យអេឡាសារ បានជំរឿន នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ 64 ក្នុងចំណោមជនជាតិ អ៊ីស្រាអែលទាំងនេះ គ្មាននៅសល់អស់អ្នកដែលលោកម៉ូសេ និងបូជាចារ្យអរ៉ុន បានជំរឿនលើកមុន នៅវាលរហោស្ថានស៊ីណៃឡើយ 65 ដ្បិតព្រះអម្ចាស់ បានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូនប៉ុណ្ណោះ។