ជំពូក ៧
តង្វាយរបស់មេដឹកនាំកុលសម្ព័ន្ធក្នុងឱកាសពិធីសម្ពោធព្រះពន្លា
1 នៅថ្ងៃលោកម៉ូសេដំឡើង ព្រះពន្លារួចរាល់ហើយ លោកបានចាក់ប្រេងលើព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។ 2 ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជនជាតិអ៊ីស្រាអែល នាំគ្នាថ្វាយតង្វាយ។ អ្នកទាំងនោះជាមេដឹកនាំនៃកុលសម្ព័ន្ធ ដែលបានចូលរួមជំរឿនប្រជាជន។ 3 ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះអម្ចាស់: រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះពន្លា។
4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 5 «ចូរទទួលតង្វាយទាំង នេះពីពួកគេ យកទៅប្រើប្រាស់ សំរាប់កិច្ចការក្នុងពន្លាជួបព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយអោយពួកលេវី តាមមុខងាររបស់ពួកគេរៀងៗខ្លួន»។ 6 លោកម៉ូសេក៏ប្រគល់រទេះ និងគោ អោយពួកលេវី។ 7 លោកអោយរទេះពីរ និងគោពីរនឹម ទៅកូនចៅគែរសូន សំរាប់ប្រើប្រាស់ក្នុងការងាររបស់គេ។ 8 លោកអោយរទេះបួន និងគោបួននឹម ទៅកូនចៅមេរ៉ារី សំរាប់ប្រើប្រាស់ក្នុងការងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីតាម៉ា ជាកូនរបស់លោកបូជាចារ្យអរ៉ុន។ 9 លោកពុំបានអោយទៅកូនចៅគើហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។
10 នៅថ្ងៃដែលលោកម៉ូសេចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈ ពួកមេដឹកនាំបានយកតង្វាយ មកថ្វាយនៅមុខអាសនៈ។ 11 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ពួកមេដឹកនាំត្រូវយកតង្វាយមួយថ្ងៃម្នាក់ មកថ្វាយក្នុងពិធីសម្ពោធអាសនៈ»។
12 អ្នកថ្វាយតង្វាយនៅថ្ងៃទីមួយ គឺលោកណាសូន ជាកូនរបស់លោកអាំមីណាដាប់ ពីកុលសម្ព័ន្ធយូដា។ 13 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 14 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 15 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 16 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 17 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកណាសូន ជាកូនរបស់លោកអាំមីណាដាប់។
18 នៅថ្ងៃទីពីរ លោកនេតាណាអែល ជាកូនរបស់លោកស៊ូអារ ពីកុលសម្ព័ន្ធអ៊ីសាកា នាំយកតង្វាយរបស់គាត់មកថ្វាយ។ 19 តង្វាយដែលគាត់ថ្វាយ មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 20 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 21 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 22 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 23 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកនេតាណាអែល ជាកូនរបស់លោកស៊ូអារ។
24 នៅថ្ងៃទីបី គឺលោកអេលីយ៉ាប់ ជាកូនរបស់លោកហេឡូន ជាមេដឹកនាំរបស់កូនសាប៊ូឡូន។ 25 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 26 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 27 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 28 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 29 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីយ៉ាប់ ជាកូនរបស់លោកហេឡូន។
30 នៅថ្ងៃទីបួន គឺលោកអេលីសួរ ជាកូនរបស់លោកសេដេអួរ ជាមេដឹកនាំរបស់កូនចៅរូបេន។ 31 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេងសំរាប់ថ្វាយជាតង្វាយម្សៅ។ 32 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 33 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 34 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 35 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីសួរ ជាកូនរបស់លោកសេដេអួរ។
36 នៅថ្ងៃទីប្រាំ គឺលោកសេលូមីអែល ជាកូនរបស់លោកស៊ូរីសាដាយ ជាមេដឹកនាំរបស់កូនចៅស៊ីម៉ូន។ 37 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 38 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 39 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 40 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 41 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកសេលូមីអែល ជាកូនរបស់លោកស៊ូរីសាដាយ។
42 នៅថ្ងៃទីប្រាំមួយ គឺលោកអេលីយ៉ាសាប ជាកូនរបស់លោកដេឌូអែល ជាមេដឹកនាំរបស់កូនចៅកាដ។ 43 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 44 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 45 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 46 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 47 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីយ៉ាសាប ជាកូនរបស់លោកដេឌូអែល។
48 នៅថ្ងៃទីប្រាំពីរ គឺលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ ជាមេដឹកនាំរបស់កូនចៅអេប្រាអ៊ីម។ 49 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 50 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 51 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 52 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 53 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ។
54 នៅថ្ងៃទីប្រាំបី គឺលោកកាំលីអែល ជាកូនរបស់លោកពេសួរ ជាមេដឹកនាំរបស់កូនចៅម៉ាណាសេ។ 55 តង្វាយរបស់គាត់មាន ពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 56 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 57 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 58 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 59 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកកាំលីអែល ជាកូនរបស់លោកពេដាសួរ។
60 នៅថ្ងៃទីប្រាំបួន គឺលោកអប៊ីដាន ជាកូនរបស់លោកគីដាអូនី ជាមេដឹកនាំរបស់កូនចៅបេនយ៉ាមីន។ 61 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 62 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 63 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 64 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 65 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអប៊ីដាន ជាកូនរបស់លោកគីដាអូនី។
66 នៅថ្ងៃទីដប់ គឺលោកអហ៊ីយេស៊ែរ ជាកូនរបស់លោកអាំមីសាដាយ ជាមេដឹកនាំរបស់កូនចៅដាន់។ 67 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 68 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 69 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 70 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 71 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអហ៊ីយេស៊ែរ ជាកូនរបស់លោកអាំមីសាដាយ។
72 នៅថ្ងៃទីដប់មួយ គឺលោកប៉ាគីអែល ជាកូនរបស់លោកអូក្រាន ជាមេដឹកនាំរបស់កូនចៅអស៊ែរ។ 73 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 74 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 75 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 76 ពពែឈ្មោលមួយសំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 77 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកប៉ាគីអែល ជាកូនរបស់លោកអូក្រាន។
78 នៅថ្ងៃទីដប់ពីរ គឺលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន ជាមេដឹកនាំរបស់កូនចៅណែបថាលី។ 79 តង្វាយរបស់គាត់មាន ពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 80 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 81 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 82 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 83 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន។
84 តង្វាយ ដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលយកមកថ្វាយ នៅថ្ងៃចាក់ប្រេងសម្ពោធអាសនៈ សរុបទាំងអស់មានពានប្រាក់ដប់ពីរ ថូប្រាក់ដប់ពីរ ពែងមាសដប់ពីរ។ 85 ពានប្រាក់នីមួយៗ ទម្ងន់សែសិបតម្លឹង ថូប្រាក់នីមួយៗទម្ងន់ម្ភៃតម្លឹង ដូច្នេះ គ្រឿងប្រដាប់ជាប្រាក់មានទម្ងន់ទាំងអស់ប្រាំពីររយម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ 86 រីឯពែងមាសទាំង ដប់ពីរ ដែលមានដាក់គ្រឿងក្រអូបពេញនោះ ពែងនីមួយៗមានទម្ងន់បីតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ សរុបមកទម្ងន់របស់ពែងមាសទាំងអស់មានសាមសិបប្រាំមួយតម្លឹង។ 87 រីឯចំនួនសត្វសំរាប់ ថ្វាយជាតង្វាយដុតទាំងមូលមានគោស្ទាវដប់ពីរ ចៀមឈ្មោលដប់ពីរ កូនចៀមអាយុមួយខួបដប់ពីរ ដែលត្រូវថ្វាយជាមួយតង្វាយម្សៅ។ រីឯយញ្ញបូជារំដោះបាបមានពពែឈ្មោលដប់ពីរ។ 88 ចំនួនសត្វសំរាប់ ថ្វាយជាយញ្ញបូជាមេត្រីភាពសរុបទាំងអស់ មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិប ពពែឈ្មោលហុកសិប និងកូនចៀមអាយុមួយខួបហុកសិប។ នេះជាតង្វាយសំរាប់ពិធីសម្ពោធអាសនៈ ក្រោយពេលធ្វើពិធីលាបប្រេងរួច។
89 នៅពេល លោកម៉ូសេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីសន្ទនាជាមួយព្រះអង្គ លោកបានឮព្រះសូរសៀងពីលើគំរបហិបនៃសន្ធិសញ្ញា ដែលស្ថិតនៅចន្លោះខេរូប៊ីនទាំងពីរ។ លោកក៏សន្ទនាជាមួយព្រះអង្គ។