ជំពូក ១០

ពូជ‌ពង្ស​របស់​លោក​ណូអេ

1 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​លោក​ណូអេ។ ក្រោយ​ទឹក​ជំនន់​ធំ អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ​នេះ៖
2 កូន​ចៅ​របស់​លោក​យ៉ាផេត​មាន​កូមែរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ន ទូបាល ម៉េសេក និង​ទីរ៉ាស។ 3 កូន​ចៅ​របស់​កូមែរ​មាន​អាកេ‌ណាស រីផាត និង​តូការ‌ម៉ា។ 4 កូន​ចៅ​របស់​យ៉ាវ៉ន​មាន អេលី‌សា តារសុស គីទីម និង​ដូដា‌នីម 5 គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វ‌បុរស​របស់​ប្រជា‌ជាតិ​នានា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។
6 កូន​ចៅ​របស់​លោក​ហាំ​មាន គូស មីតស្រាអ៊ីម ពូថ និង​កាណាន។ 7 កូន​ចៅ​របស់​គូស​មាន សេបា ហាវី‌ឡា សាប‌តា រ៉ា‌ម៉ា និង​សាប‌តេកា។ កូន​ចៅ​របស់​រ៉ា‌ម៉ា​មាន​សាបា និង​ដេដន។ 8 លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នីមរ៉ូដ​នេះ​ហើយ​ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែន‌ដី។ 9 គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​នីមរ៉ូដ»។ 10 មុន​ដំបូង គាត់​គ្រប់‌គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់‌ណេ នៅ​ស្រុក​ស៊ី‌ណេអារ។ 11 បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ស្រុក​នោះ​ទៅ​ស្រុក​អាស្សួរ ហើយ​កសាង​ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡា 12 និង​ក្រុង​រេសេន​ដែល​ជា​ក្រុង​មួយ​ដ៏​ធំ​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡា។ 13 មីតស្រាអ៊ីម​បង្កើត ជន​ជាតិ​លូឌ ជន​ជាតិ​អណា‌អ៊ីម ជន​ជាតិ​លេហាប ជន​ជាតិ​ណាប់‌ទូអា 14 ជន​ជាតិ​ប៉ាទ្រូ‌ស៊ី ជន​ជាតិ​កាស‌លូហា ដែល​ជា​ដូន‌តា​របស់​ជន​ជាតិ​ភីលី‌ស្ទីន និង​ជន​ជាតិ​កាប់‌ទរ។ 15 លោក​កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បង និង​ហេត 16 ព្រម​ទាំង​ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាម៉ូរី ជន​ជាតិ​គៀរកា‌ស៊ី 17 ជន​ជាតិ​ហេវី ជន​ជាតិ​អារគី ជន​ជាតិ​ស៊ីនី 18 ជន​ជាតិ​អារវ៉ាដ ជន​ជាតិ​សេម៉ា‌រី ជន​ជាតិ​ហាម៉ាទី។ បន្ទាប់​មក អំបូរ​កាណាន​ក៏​បាន​បែក‌ខ្ញែក​គ្នា។ 19 ទឹក​ដី​របស់​ជន​ជាតិ​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា ក្រុង​អាដ‌ម៉ា និង​ក្រុង​សេបូ‌អ៊ីម ហើយ​រហូត​ទៅ​ដល់​ក្រុង​លេសា។ 20 គឺ​ជន​ជាតិ​ទាំង​នោះ​ហើយ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហាំ តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។
21 រីឯ​លោក​សិម​ដែល​ជា​បង​បង្អស់​របស់​លោក​យ៉ា‌ផេត ក៏​មាន​កូន​ជា​ច្រើន​ដែរ។ គាត់​ជា​បុព្វ‌បុរស​របស់​ជន​ជាតិ​ហេប៊ែរ។ 22 កូន​របស់​លោក​សិម​មាន​អេឡាំ អាស្សួរ អារប៉ាក‌សាដ លូឌ និង​អារ៉ាម។ 23 កូន​របស់​អារ៉ាម​មាន អ៊ូស ហ៊ូល កេទែរ និង​ម៉ាស។ 24 អាប៉ាក‌សាដ​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ែរ។ 25 ហេប៊ែរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ពេឡេក ដ្បិត​នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែន‌ដី​បាន​បែក‌ខ្ញែក​គ្នា ប្អូន​របស់​គាត់​ឈ្មោះ​យ៉ុកតន។ 26 យ៉ុកតន​បង្កើត​បាន​អាល់ម៉ូ‌ដាដ សេ‌ឡេប ហាសារ‌ម៉ាវ៉េត យេរ៉ា 27 ហាដូ‌រ៉ាម អ៊ូសាល ឌីកឡា 28 អូបាល អាប៊ី‌ម៉ាអែល សាបា 29 អូភារ ហាវី‌ឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុកតន។ 30 គេ​រស់​នៅ​ចាប់​តាំង​ពី​ស្រុក​មេសា ប៉ែក​ខាង​សេផារ​រហូត​ទៅ​ដល់​តំបន់​ភ្នំ​ខាង​កើត។ 31 នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​លោក​សិម តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។
32 នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​លោក​ណូអេ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ។ អ្នក​ទាំង​នោះ​ជា​ដើម​កំណើត​ជាតិ​សាសន៍​ទាំង‌ឡាយ ដែល​បែក‌ខ្ញែក​លើ​ផែន‌ដី ក្រោយ​ទឹក​ជំនន់​ធំ។