ពាក្យលំនាំ
ក័ណ្ឌគម្ពីរនេះ មានឈ្មោះថា «ជំរឿនប្រជាជន» ឬ «ជនគណនា» ដូច្នេះ មកពីនៅផ្នែកដំបូង មានកត់ត្រាអំពីការរាប់ចំនួន ឬជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៉ីស្រាអែល។ ក្នុងក័ណ្ឌគម្ពីរនេះទាំងមូលពុំមានរៀបរាប់អំពីជំរឿនប្រជាជនរហូតទេ គឺរៀបរាប់អំពីដំណើររបស់ជនជាតិអ៉ីស្រាអែលក្នុងវាលរហោស្ថាន។
ក្រោយពីបានទទួលវិន័យពីព្រះជាម្ចាស់ តាមរយៈលោកម៉ូសេនៅភ្នំស៉ីណៃរួចហើយ
- ជនជាតិអ៉ីស្រាអែលរៀបចំខ្លួនចូលទៅចាប់យកទឹកដី ដែលព្រះជាម្ចាស់សន្យាប្រទានអោយ
ពួកគេ ទុកជាកេរមត៌ក (១.១-១០.១០)។
- ជនជាតិអ៉ីស្រាអែលធ្វើដំណើរទៅកាដែស-បារណេអា ដែលជាច្រកចូលទៅកាន់ទឹកដីសន្យា
តែពួកគេពុំហ៊ានចូលទៅទេ។ ដូច្នេះ ពួកគេបកក្រោយវិញ ហើយរស់នៅក្នុងវាលរហោស្ថាន
អស់រយៈពេលសែសិបឆ្នាំ។ ក្រោយពីបានត្រាច់ចរយ៉ាងយូរនៅវាលរហោស្ថាននោះ
ពួកគេទៅដល់ស្រុកម៉ូអាប់ ដែលនៅខាងកើតសមុទ្រមរណៈ (១០.១១-២១.៣៥)។
- បន្ទាប់មក មានរៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗដែលកើតមានដល់ជនជាតិអ៉ីស្រាអែលនៅក្នុង
ស្រុកម៉ូអាប់ មុនពេលពួកគេចូលទៅកាន់កាប់ទឹកដីស្រុកកាណាន (២២.១-៣៦.១៣)។
ក័ណ្ឌគម្ពីរនេះរៀបរាប់អំពីព្រឹត្តិការណ៍ដែលកើតមានបន្តពីគម្ពីរ«ដំណើរឆ្ពោះទៅកាន់សេរីភាព» និង«លេវីវិន័យ» ព្រមទាំងបង្ហាញអោយឃើញថា ប្រជារាស្ត្ររបស់ព្រះជាម្ចាស់គ្រាន់តែជាមនុស្សលោកសាមញ្ញធម្មតាប៉ុណ្ណោះ។ ពួកគេចេះទុកចិត្តលើព្រះជាម្ចាស់ តែពួកគេក៏ចេះសង្ស័យដែរ ពេលខ្លះពួកគេមានកម្លាំងមាំមួន ពេលខ្លះទៀតទន់ខ្សោយ ពេលខ្លះរុងរឿង ពេលខ្លះអាប់អោន។ តាមរយៈក័ណ្ឌគម្ពីរនេះ យើងឃើញថាព្រះជាម្ចាស់តែងតែមានព្រះហប្ញទ័យស្មោះស្ម័គ្រចំពោះប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចហើយតាមរយៈការតឹងរ៊ឹង ព្រះអង្គសំដែងអោយពួកគេឃើញថា ព្រះអង្គជាព្រះដ៏សុចរិត និង យុត្តិធម៌។
ចំណែកឯលោកម៉ូសេវិញ លោកមានបេសកកម្មមួយដ៏លំបាកគឺធ្វើជាអ្នកនាំពាក្យរបស់ព្រះដ៏បរិសុទ្ធយកទៅប្រាប់ប្រជាជនដែលចេះតែបះបោរហើយលោកក៏តស៊ូព្យាយាមការពារប្រជាជនដែលមានចិត្តមិនស្មោះត្រង់នេះ ដោយទូលអង្វរព្រះដ៏សុចរិត សូមទ្រង់មេត្តាប្រណីសន្តោសដល់ពួកគេ។
ជំរឿនប្រជាជន
(ជនគណនា)
ជនជាតិអ៊ីស្រាអែលនៅក្នុងវាលរហោស្ថានស៊ីណ