សន្តសន្តី

សន្តស្តេផានជាឧបដ្ឋាក និងមរណសាក្សី(ថ្ងៃទី ២៦ ខែធ្នូ)
លោកស្ទេផានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឲ្យលោកមានប្រាជ្ញាវាងវៃនិងចិត្តក្លាហាន ។ ហេតុនេះហើយ បានជាព្រះសហគមន៍ដើមដំបូងបានជ្រើសរើសលោកស្ទេផានឲ្យចែកអំណោយយ៉ាងត្រឹមត្រូវឲ្យអ្នកក្រីក្រ។ លោកក៏ដាស់តឿនជនជាតិយូដា ដែលបានឆ្កាងព្រះយេស៊ូ ឲ្យទទួលស្គាល់សិរីរុងរឿ

ថ្ងៃទី២៤-២៥ ខែធ្នូបុណ្យលើកតម្កើងព្រះយេស៊ូប្រសូត ជាបុណ្យឱឡារិក(ថ្ងៃទី២៤-២៥ ខែធ្នូ)
ព្រះសហគមន៍ចាត់ចែងឲ្យគ្រីស្តបរិស័ទធ្វើពិធីបុណ្យកំណើតព្រះយេស៊ូ គឺ “បុណ្យព្រះយេស៊ូប្រសូត” ដើម្បីឲ្យគ្រីស្តបរិស័ទលើកតម្កើងព្រះជមា្ចស់ យាងមករួមសាមគ្គីជាមួយមនុស្សលោក។ ពាក្យ “ណូអែល” ជាពាក្យបារាំង មានន័យថា “កំណើត”។ តាមពិត គ្មាននរណាដឹងច្បាស់ថា ព្រះយេស៊ូប្រសូ

សន្តយ៉ូហាន នៅកេទីជាបូជាចារ្យ(ថ្ងៃទី ២៣ ធ្នូ)
លោកយ៉ូហាន កេទី រឺ កានទីអូស កើតនៅទីក្រុងដ៏តូចមួយ គឺទីក្រុង កេទី នៅប្រទេសប៉ូឡូញនាថ្ងៃទី២៣ មិថុនា ឆ្នាំ១៣៩០។ នៅពេលលោកមានអាយុ២៣ឆ្នាំ លោកបានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ យ៉ាហ្គៀលឡូននៀល ដែលមិនសូវឆ្ងាយពីក្រុង ក្រាលហ្គូវប៉ុន្មាននោះទេ។ លោកបានបញ្ចបចប់ថ្នាក់បណ្

សន្តសិលា កានីស្ស ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ (ថ្ងៃទី២១ ខែធ្នូ)
លោកសិលាកានីស្ស កើតនៅក្រុងនិមែក (ប្រទេសឡូឡង់ដ៏សព្វថ្ងៃ) នាថ្ងៃទី៨ ខែឧសភា ឆ្នាំ១៥២១។ លោកបានបន្តកាសិក្សា នៅសកលវិទ្យា កូឡូនេ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតក្នុងខែឧសភា ឆ្នាំ១៥៤០។ លោកបានបន្តការសិក្សាទេវិទ្យា នៅពេលដែលលោកបានលឺថា បានក្រុមបុព្វជិតថ្មីមួយបានបង្កើត

១. ជនដ៏មានសុភមង្គលទាំង៧នៅប្រទេសថៃ ជាមរណសាក្សី-ថ្ងៃទី ១៦ ធ្នូ
មរណសាក្សីនៅសាខន ប្រទេសថៃ រឺហៅថា ជនដ៏មានសុភមង្គលទាំង៧នៅប្រទេសថៃជាមរណសាក្សី ដែលបានបូជាជីវិតក្នុងខែធ្នូ ឆ្នាំ១៩៤០ ដោយអាជ្ញាធរនៅក្នុងតំបន់។ ដោយក្នុងសម័យនោះ ប្រទេសថៃកំពុងមានសង្គ្រាមជាប្រទេសបារាំង ដោយអាជ្ញាធរ យល់ថា អ្នកកាន់គ្រីស្តសាសនាជាជនបង្គាប់របស់ ប្រទេ

២. ជនដ៏មានសុភមង្គលទាំង១៧ នៅប្រទេសឡាវ ជាមរណសាក្សី–ថ្ងៃទី ១៦ ធ្នូ
ក្នុងចំណោមជនដ៏មានសុភមង្គលទាំង ១៧ ជាមរណសាក្សីនៅប្រទេសឡាវ មានលោកបូជាចារ្យ១២រូប (ជនជាតិឡាវ១នាក់ ជនជាតិបារាំង១០នាក់ និងជនជាតិអ៊ីតាលី១នាក់) និងគ្រីស្តបរិស័ទគ្រហស្ថ ៥ រូបដែលជាជនជាតិឡាវ ត្រូវគេសម្លាប់ព្រោះតែជំនឿជាគ្រីស្តបរិស័ទ ក្នុងចន្លោះឆ

សន្តយ៉ូហាននៃព្រះឈើឆ្កាងជាបូជាចារ្យនិងជាគ្រូបាធ្យាយ ថ្ងៃទី ១៤ ខែធ្នូ
ជាសន្តឧបការី នៃជីវិតស្មឹងស្មាធ, ការរំពឹងសញ្ជឹង និងទេវវិទ្យាខាងជីវិតស្មឹងស្មាធ។ លោកយូហ៉ាន កើតនៅភូមិហ្វន់ទិវេរ៉ស ជិតក្រុងអាវីឡា ប្រទេសអេស្ប៉ាញ នៅថ្ងៃតី២៤ ខែមិថុនា ឆ្នាំ១៥៤២។ លោកជាកូនពៅនៅក្នុងគ្រួសារ ដែលមានឈ្មោះថា យ៉ូហាន ដឺយេផល។ ឪពុករបសលោកឈ្មោះថា ហ្គន់ហ

សន្តីលូស៊ីជាព្រហ្មចារិនី និងមរណសាក្សី ថ្ងៃទី ១៣ ខែ ធ្នូ
សន្តីលូស៊ី ជាសន្តឧបការីនីមួយរូបដែលមានការគោរពយ៉ាងខ្លាំងនៅលើកោះស៊ិស៊ីលី ប្រទេសអ៊ីតាលី ជាពិសេសនៅស្រុកស៊ីរ៉ាគូសា (Syracuse)។ ក្នុងស្រុកនេះ អ្នកបូរាណវិទូ បានសារជ្រាវឃើញថា អ្នកស្រុកបានចាប់ផ្តើមគោរពសន្តីលូស៊ី តាំងពី សតវត្សទី ៥ មកម្លះ។សន្តីលូស៊ី បានកើតក្នុងត

ថ្ងៃទី ១២ ធ្នូ ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ Beatæ Mariæ Virginis de Guadalupe
នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ១៥៣១ ព្រះនាងព្រហ្មចារិនីម៉ារីបានបង្ហាញខ្លួនឲ្យលោក យ៉ូហាន-ឌីអេហ្គូ គូអូត្លាតូអាស៊ីន ឃើញនៅលើភ្នំ តេបិយ៉ាក់ ប្រទេសម៉ិកស៊ិក ។ លោកជាជនជាតិអាមេរិណ្ឌូ ដែលប្រែចិត្តគំនិតជឿលើគ្រីស្តសាសនា ហើយទទួលអគ្គសញ្ញាជ្រមុជទឹក ក្រោយ

ថ្ងៃទី ១១ ខែធ្នូ សន្តដាម៉ាស ទី ១ ជាសម្តេចប៉ាប (St.Damasus, 305-384)
សន្តដាម៉ាសទី១ រាជវង្សក្នុងប្រទេសអេស្ប៉ាញ ឆ្នាំ៣៥៥ លោកបំពេញមុខងារជាលោកឧបដ្ឋាក នៅពេលសម្តេចប៉ាបលីបេរីអុសត្រូវបាននិរទេសទៅក្រុងបើដា លោកដាម៉ាសបានដើរតាមសម្តេចប៉ាប រហូតមកដល់ទីក្រុងរ៉ូមវិញ។ ក្រោយមកនៅឆ្នាំ៣៦៦ សម្តេចប៉ាបបេរីអុសសោយទិវង្គត់ លោកដាម៉ាសបានបន្តមុខងារ

ថ្ងៃទី១០ ខែធ្នូ សន្តី អឺឡាលីយ៉ា នៅមេរីដា ជាព្រហ្មចារីនី និងជាមរណសាក្សី Eulalia of Mérida
នាងអឺឡាលីយ៉ាជាព្រហ្មចារីដ៏ល្បីល្បាញជាងគេនៅប្រទេសអេស្ប៉ាញ។ នាងកើតនៅសតវត្សរ៍ទី៣។ នាងបានកើតក្នុងត្រកូលគ្រួសារអភិជន ក្នុងឆ្នាំ២៩០។ នាងបានទទួលការអប់រំអំពីគ្រីស្តសាសនា។ នាងពីតូចមកម្លេះនាងជាក្មេងសុភាពរាបសារ ស្លូតបូត។ នាងស្រលាញ់ព្រះនាងម៉ារីជាខ្លាំង។នៅសម័យនោះ

ថ្ងៃទី ៩ ធ្នូ សន្តយ៉ូហាន ឌីអេហ្គូ គូអូត្លាតូអាស៊ីន S. Ioannis Didaci Cuauhtlatoatzin
សន្តយ៉ូហាន ឌីអេហ្គូ (១៤៧៤-១៥៤៨) ហៅថា “គូអូត្លាតូអាស៊ីន” (មានន័យថា “ឥន្ទ្រីដែលចេះនិយាយ ” ) កើតនៅស្រុក គូអូទីត្លាន់ (Cuautitlan) (ជិតទីក្រុង ម៉ិចស៊ិកកូ) ប្រហែលជានៅឆ្នាំ ១៤៧០ ហើយ លោកជាសមាជិកនៃកុលសម្ព័ន្ធជនជាតិភាគតិចនៅទ្វីបអាមេរិច