លោកសិលាកានីស្ស កើតនៅក្រុងនិមែក (ប្រទេសឡូឡង់ដ៏សព្វថ្ងៃ) នាថ្ងៃទី៨ ខែឧសភា ឆ្នាំ១៥២១។ លោកបានបន្តកាសិក្សា នៅសកលវិទ្យា កូឡូនេ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតក្នុងខែឧសភា ឆ្នាំ១៥៤០។ លោកបានបន្តការសិក្សាទេវិទ្យា នៅពេលដែលលោកបានលឺថា បានក្រុមបុព្វជិតថ្មីមួយបានបង្កើតឡើង នោះគឺក្រុមសហជីវិនព្រះយេស៊ូ។ លោកបានធ្វើដំណើរទៅជួបលោកបូជាចារ្យ ហ្វាបែរ ដែលជាស្ថាបនិកម្នាក់នៃក្រុមសហជីវិនព្រះយេស៊ូនៅក្រុង មៃស្ស។ ក្រុមបុព្វជិតនេះពិតជាកោតសរសើរពីលោកសិលាកានីស្សជាខ្លាំង ហើយបានយល់ព្រមឱ្យលោកចូលរួមសំណាក់ធម៌រយៈពេល៣០ថ្ងៃដើម្បីធ្វើលំហាត់ផ្លូវវិញ្ញាណ។ មកដល់សប្តាហ៍ទី២នៃសំណាក់ធម៌ លោកសិលា កានីស្ស ត្រូវបានជ្រើសរសើឱ្យចូលក្នុងសហគមន៍នៃក្រុមសហជីវិនព្រះយេស៊ូ ជាណូវីស ចំថ្ងៃកំណើត២២ឆ្នាំរបស់លោកគឺថ្ងៃទី៨ ខែឧសភា ឆ្នាំ១៥៤៣។ ក្រោយមកលោកបានត្រឡប់មកទីក្រុង កូឡូនេវិញដើម្បីបន្តការសិក្សាទេវវិទ្យា ហើយលោកបានទទួលអគ្គសញ្ញាជាបូជាចារ្យក្នុងឆ្នាំ១៥៤៦។ មុនពេលលោកក្លាយជាបូជាចារ្យ លោកបានបង្រៀនព្រះគម្ពីរ ហើយបានបោះពុម្ពសេចក្តីអធិប្បាយរបស់បុព្វបុរសនៃព្រះសហគមន៍ គឺសន្តស៊ីរីល នៃអាឡិចសង់ឌ្រី និងសន្តលេអូ ដ៏ប្រសើរ។ ក្រោយមកលោកបានបំពេញការងារជាទីប្រឹក្សាផ្នែកទេវិទ្យារបស់លោកកាល់ឌីណាល់ អត់តូ ទ្រឆេស នៅក្នុងមហាសន្និបាទទីក្រុងត្រង់ មុនពេលលោកទៅ មែកស៊ីណា ស៊ីស៊ីលលី ដើម្បីបង្រៀននៅក្នុងសាលាដរបស់សហជីវិនព្រះយេស៊ូដែលទើបបង្កើត។ ក្នុងខែកញ្ញា ឆ្នាំ១៥៤៩ សម្តេចប៉ាបប៉ូលទី៣ បានសុំឱ្យលោកត្រឡប់ទៅប្រទេសអាឡឺម៉ង់វិញ ដើម្បីដឹកនាំនឹងដោះស្រាយបញ្ហាដែលកើតមានក្នុងព្រះសហគមន៍នាពេលនោះ។ លោកបានស្គាល់បង្កាប់តាមសម្តេចប៉ាប ហើយបានបំពេញបេសកម្មដើម្បីទៅប្រមែរប្រមូលគ្រីស្តបរិស័ទដែលចាកឆ្ងាយពីព្រះសហគមន៍ឱ្យត្រឡប់មកវិញ។ លោកជាយុវជនដែលពោរពេញដោយថាមពល លោកបានបង្កើតសាលារៀនជាច្រើនសម្រាប់អប់រំយុវជន ចំនួន១៨កន្លែង និពន្ធសៀវភៅ៣៨ក្បាល ។ លោកនិពន្ធសៀវភៅជាច្រើនដែរ ដើម្បីថែរក្សាការពារជំនឿដ៏ពិតប្រាកដនៃព្រះសហគមន៍កាតូលិក។ លោកទទួលមរណភាពនៅឆ្នាំ ១៥៩៧ ក្នុងវ័យ៧៦ឆ្នាំ។ លោកត្រូវបានប្រកាសទទួលស្គាល់ជាគ្រូបាធ្យាយព្រះសហគមន៍ ដោយសារលោក ប្រឆាំងនឹងជំនឿខុសឆ្គង ហើយបានខិតខំយកចិត្តទុកដាក់អប់រំជំនឿ ប្រកាសដំណឹងល្អ និពន្ធសៀវភៅដើម្បីអប់រំជំនឿជាច្រើន។





