
ព្រះយេស៊ូប្រសូតផ្តល់អំណរគ្រួសារក្រីក្រក្នុងខេត្តកោះកុង
ដើម្បីចូលរួមអំណរសប្បាយក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ព្រះវិហារសន្តម៉ាថាយនៃព្រះសហគមន៍កោះកុង កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីជប់លៀងមួយសម្រាប់គ្រួសារក្រីក្រដែលមានជំងឺប្រចាំកាយ ចំនួន២៥គ្រួសារ ដោយមានការចែកអំណោយនិងពិសារអាហារសាមគ្គីរួមជាមួយគ្រីស្តបរិស័ទឯទៀតៗប្រមាណជាង១០០នាក់។

