សន្តយ៉ូហាននៃព្រះឈើឆ្កាងជាបូជាចារ្យនិងជាគ្រូបាធ្យាយ ថ្ងៃទី ១៤ ខែធ្នូ

ជាសន្តឧបការី នៃជីវិតស្មឹងស្មាធ, ការរំពឹងសញ្ជឹង និងទេវវិទ្យាខាងជីវិតស្មឹងស្មាធ។ លោកយូហ៉ាន កើតនៅភូមិហ្វន់ទិវេរ៉ស ជិតក្រុងអាវីឡា ប្រទេសអេស្ប៉ាញ នៅថ្ងៃតី២៤ ខែមិថុនា ឆ្នាំ១៥៤២។ លោកជាកូនពៅនៅក្នុងគ្រួសារ ដែលមានឈ្មោះថា យ៉ូហាន ដឺយេផល។ ឪពុករបសលោកឈ្មោះថា ហ្គន់ហ្សាឡូ បានទទួលមរណតាំងពីលោកនៅក្មេងម្លេះ ម្តាយរបស់លោកឈ្មោះ កាថាលីនណា ពានខំខំតស៊ូដើម្បីចិញ្ចឹមគ្រួសារ។ តាំងពីក្មេង លោកទទួលការអបរំយ៉ាងល្អ ហើយទទួលបានភាពជោគជ័យ តែលោកមិនពូកែរកស៊ីឡើយ។ ដូនចនេះបានជាលោកចំណាយជាច្រើនដើម្បីបំពេញការងារក្នុងមន្ទីពេទ្យសម្រាប់អ្នកក្រីក្រនិងបន្តការសិក្សា នៅក្នុងសកលវិទ្យាសហជីវិនព្រះយេស៊ូ នៅក្រុង មេឌីណា ដែល ខាំប៉ូ។ ក្រោយមក លោកយល់ថា លោកបានទទួលការត្រាស់ហៅជាបព្វជិត លោកក៏ចូលក្រុមបុព្វជិតកាម៉ែល (ខាងប្រុស) នៅឆ្នាំ ១៥៦៣ ពេលនោះលោកមានអាយុគ្រាន់តែ ២០ ឆ្នាំទេ ហើយក្រុមបព្វជិតនេះ មានវិន័យធូរពេកដែរ ដែលណែនាំឱ្យលោករៀបចំ និងកឬសម្រួលច្បាប់នៃក្រុមបព្វជិតនេះឡើងវិញ រួមជាមួយសន្តីតេរេសា នៃក្រុងអាវីឡា។ លោកបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅក្នុងឆ្នាំ១៥៦៧ ក្រោយពីលោកបានបញ្ចប់ការសិក្សានៅសាឡាម៉ាន់កា ហើយបានប្តូរឈ្មោះពីយ៉ូហាននៃសន្ត ម៉ាធីយ៉ាស់ តភជាសន្តយ៉ូហាននៃព្រះឈើឆ្កាងវិញ លោកបានចាប់ផ្តើមបំពេញបេសកម្មជាបូជាចារ្យក្នុងឆ្នាំ១៥៦៨ ជាមួយបូជចារ្យពីររូបទៀត។ លោកបានទំនាក់ទំនងជាមួយសន្តីតេរេសា នៅក្រុងអាវីឡា ដែលជាអ្នកភូមិជាមួយគ្នា។ លោក ព្យាយាមកែតម្រូវជីវិតបព្វជិតឲ្យត្រឡប់មានវិន័យតឹងដូចមុន។ ហើយដោយសាររឿងនេះ ធ្វើឲ្យលោកត្រូវបានគេដេញចេញពីក្រុមគ្រួសារបព្វជិតនេះ រហូតដល់ត្រូវគេចាប់ដាក់គុកនៅក្នុងខែសីហា ឆ្នាំ១៥៧៨ ។ ប៉ុន្តែក្នុងទីឃុំឃាំងនេះ លោកបាននិពន្ធ កំណាព្យអំពីជីវិតជិតស្និទ្ធជាមួយព្រះជាម្ចាស់ ហើយយើងចាត់ទុកថា ជាកំណាព្យដែលពិរោះរហូតដល់ សព្វថ្ងៃនេះ។ ដោយសារលោកជាមនុស្សមិនសូវនិយាយ បានជាលោកត្រូវបងស្រីតេរេសានិយាយលេងច្រើន ប៉ុន្តែបងស្រី តេរេសាក៏គោរពលោកណាស់។ ការរងទុក្ខគ្រប់យ៉ាងដែលលោកបានតស៊ូ នោះបង្រៀនលោកឲ្យស្វែងរកការអាថ៌កំបាំងនៃឈើឆ្កាង ហើយ លោកបានដល់កំពូលនៃជីវិតអធិដ្ឋានបែបស្មឹងស្មាធ ក្រោយមកលោក បានសរសេរសៀវភៅខាងផ្លូវវិញ្ញាណ ជាច្រើន ដូចជា “ទៅកាន់ភ្នំកាមែល” ឬ “យប់ដ៏ងងឹតនៃវិញ្ញាណ”, “បទចម្រៀងរបស់ជីវិតខាងផ្លូវវិញ្ញាណ” លោកនិយាយថា គ្រឹះរបស់គ្រិស្តសាសនា គឺ ការមានចិត្តភ្ជាប់ជាមួយព្រះគ្រីស្ត ព្រោះព្រះគ្រីស្តគង់នៅជាមួយ ព្រះសហគមន៍រហូត។ លោកយ៉ូហាននៃព្រះឈើឆ្កាងបានទទួលមរភាពនៃថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៥៩១ គឺ៩ឆ្នាំក្រោយសន្តីតេរេសានៃអាវីឡា បានទទួលមរណភាព។ លោកត្រូវបានប្រកាសជាគ្រូបាធ្យាយនៃព្រះសហគមន៍ តាំងពីឆ្នាំ១៩២៦ ដែលពេលខ្លះគេហៅលោកថា គ្រូបាធ្យាយនៃអាថកំបាំង ព្រោះការបង្រៀនមានភាពស៊ីជម្រៅ ដោយលោកព្យាយាមពន្យល់អំពីព្រលឹងវិញ្ញាណ រួបរួមជាមួយព្រះជាម្ចាស់។

Facebook
Twitter
LinkedIn