មរណសាក្សីនៅសាខន ប្រទេសថៃ រឺហៅថា ជនដ៏មានសុភមង្គលទាំង៧នៅប្រទេសថៃជាមរណសាក្សី ដែលបានបូជាជីវិតក្នុងខែធ្នូ ឆ្នាំ១៩៤០ ដោយអាជ្ញាធរនៅក្នុងតំបន់។ ដោយក្នុងសម័យនោះ ប្រទេសថៃកំពុងមានសង្គ្រាមជាប្រទេសបារាំង ដោយអាជ្ញាធរ យល់ថា អ្នកកាន់គ្រីស្តសាសនាជាជនបង្គាប់របស់ ប្រទេសបារាំង។ នាំឱ្យគ្រីស្តបរិស័ទរងការបៀតបៀនយ៉ាងខ្លាំងពីអាជ្ញាធរ ។ គេហាមលោកគ្រូភីលីព ស៊ីផន អាយុ ៣៣ ឆ្នាំ មិនឲ្យអប់រំជំនឿជាដាច់ខាត ព្រមទាំងបង្ខំគាត់ឲ្យបោះបង់ជំនឿចោលទៀតផង ។ ប៉ុន្តែ គាត់មិនព្រមធ្វើតាមគេទេ ដូច្នេះហើយគេក៏សម្លាប់គាត់ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៤០ ។ នៅភូមិមួយទៀត ប៉ូលីសចាប់ដូនជី២នាក់ គឺបងស្រីអាញ៉ែស និងបងស្រីលូស៊ីឲ្យបោះបង់ចោលព្រះជាម្ចាស់ តែគាត់មិនព្រមធ្វើតាមទេ ។ ប៉ូលីសខឹងណាស់ ក៏នាំបងស្រី២នាក់ទៅសម្លាប់នៅឯដីព្រះពរ (ដីរបស់ព្រះសហគមន៍សម្រាប់កប់សពគ្រីស្ដបរិស័ទ)។ ពេលនោះ បងប្អូនឯទៀតៗក៏សុខចិត្តលះបង់ជីវិតរួមជាមួយបងស្រីដែរ ។ ប៉ូលីសបាញ់ប្រហែល២០គ្រាប់ រួចគេក៏ត្រឡប់ទៅវិញភ្លាម ។ ភ្លាមនោះ អ្នកភូមិក៏ទៅជួយជីករណ្តៅសម្រាប់កប់សពទាំង៧នាក់នោះ ។
ឈ្មោះជនដ៏មានសុភមង្គលទាំង៧នាក់រួមមាន៖
- លោកគ្រូភីលីព ស៊ីផន អាយុ ៣៣ ឆ្នាំ
- បងស្រីអាញ៉ែស ភីឡា អាយុ ៣១ ឆ្នាំ
- បងស្រីលូស៊ី ខាំបាង អាយុ ២៣ ឆ្នាំ
- អាកាថា ភុត្តា អាយុ ៥៩ ឆ្នាំ
- សេស៊ីលីយ៉ា អាយុ ១៦ ឆ្នាំ
- ប៉ីប៊ែនណា ខាំផៃ អាយុ ១៥ ឆ្នាំ
- ម៉ារី ផន អាយុ ១៤ ឆ្នាំ
ទាំងប្រាំពីរនាក់នេះ ត្រូវបានសម្តេចប៉ាបយ៉ូហានប៉ូលទី២ ប្រកាសជាអ្នកមានសុភមង្គល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៨៩។