ពាក្យលំនាំ

លោកលេវីជាកូនម្នាក់​ក្នុងចំណោមកូនទាំងដប់ពីររបស់លោកយ៉ាកុប។​សមាជិកនៃកុលសម្ព័ន្ធលេវី​ទទួលមុខងារធ្វើពិធីបុណ្យផ្សេងៗ  ក្នុងទីសក្ការៈ។​ក្នុងកណ្ឌគម្ពីរ​«លេវីវិន័យ»​នេះ​មានកត់ត្រាទុកច្បាប់​និង​  ក្បួនតម្រាផ្សេងៗ សំរាប់ធ្វើពិធីទាំងនោះ​។​

នៅខដំបូងនៃក័ណ្ឌគម្ពីរលេវីវិន័យ  មានរៀបរាប់អំពីព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ​ពី​ពន្លាជួបព្រះអម្ចាស់​។  ​បន្ទាប់មក  ​ក្នុងក័ណ្ឌគម្ពីរនេះទាំងមូល  ​ព្រះជាម្ចាស់ថ្លែងប្រាប់លោកម៉ូសេអំពីវិន័យ​និង  ច្បាប់មួយចំនួន  សំរាប់អោយជនជាតិអ៉ីស្រាអែលប្រតិបត្តិតាម  ​ហើយព្រះអង្គក៏ប្រទានព្រះបន្ទូល​សន្យាជាមួយផង  :​«អ្នកដែលប្រតិបត្តិតាម  ​នឹងមានជីវិតដោយសារក្រឹត្យវិន័យ​និង​ច្បាប់ទាំងនោះ»​(១៨.  ៥;​រ៉ូម  ១០.  ៥)។  ​រួមសេចក្តីមក  ​ព្រះជាម្ចាស់ពន្យល់ជនជាតិអ៉ីស្រាអែលអំពីរបៀបដែលត្រូវ​ប្រព្រឹត្ត  ដើម្បីកុំអោយមានឧបសគ្គមករារាំងទំនាក់ទំនងរវាងព្រះជាម្ចាស់  និង  ប្រជារាស្ត្ររបស់ព្រះអង្គ។​
ដើម្បីអោយ  «ពន្លា»​នៅតែជាកន្លែងដែល​ព្រះអម្ចាស់យាងមកជួបជាមួយប្រជារាស្ត្ររបស់ព្រះអង្គ  

  •   អ្នកដែលមានមុខងារថ្វាយយញ្ញបូជា  ត្រូវថ្វាយតាមក្បួនតម្រា  (ចំពូក  ១-៧)  ​
  • បូជាចារ្យត្រូវមានឥរិយាបថថ្លៃថ្នូរ  ហើយប្រជាជនត្រូវតែគោរពពួកលោក  (ចំពូក​  ៨-១០)
  • សមាជិកនៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់មិនត្រូវបណ្តោយអោយខ្លួនទៅជាសៅហ្មង  (ចំពូក  ១១-១៦)
  • មិនត្រូវអោយមានសៅហ្មង  ផ្នែកខាងសីលធម៌  និង  ការគោរពបំរើព្រះជាម្ចាស់  (ចំពូក  ១៧-២៧)។ព្រះដ៏វិសុទ្ធបំផុត​ព្រះនៃសេចក្តីស្រឡាញ់​ព្រះអម្ចាស់នៃជីវិត​សព្វព្រះហឫទ័យប្រោសអោយប្រជាជន​របស់ព្រះអង្គបានវិសុទ្ធដូចព្រះអង្គដែរ  (១៩.២)​ដើម្បីអោយគេផ្សព្វផ្សាយសេចក្តីស្រឡាញ់​និង​ជីវិត​ដែលមកពីព្រះអង្គ។​ព្រះអង្គប្រទានវិន័យដ៏សំខាន់មកប្រជារាស្ត្ររបស់ព្រះអង្គ​ជាវិន័យដែល  ក្រោយ​មក  ព្រះយេស៊ូរំព្ញកអំពីគោលដ៏សំខាន់​គឺ​«ត្រូវស្រឡាញ់អ្នកដទៃអោយបានដូចស្រឡាញ់ខ្លួនឯង»។​(១៩.១៨​  ;  ​ម៉ាថាយ.  ២២,៣៩)  ។

វិន័យទាំងនេះ​រំព្ញកអ្នកជឿគ្រប់ជំនាន់​និង​គ្រប់ទីកន្លែង​អោយចងចាំជានិច្ចថា​ព្រះជាម្ចាស់ជាព្រះដ៏​វិសុទ្ធ ​ហើយមនុស្សយើងត្រូវការមានទំនាក់ទំនងជាមួយព្រះអង្គ  យ៉ាងចាំបាច់បំផុត។