ជំពូក ៧
ជំរឿនប្រជាជនយូដាដែលវិលត្រឡប់មកស្រុកវិញ
1 នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងឲ្យមានអ្នកយាមទ្វារ អ្នកចម្រៀង និងពួកលេវីឡើងវិញ។ 2 ខ្ញុំបានចាត់តាំងមនុស្សពីរនាក់ឲ្យគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណានីយ៉ា ជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះជាម្ចាស់ជាងគេទាំងអស់។ 3 ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកម្ដៅឡើយ ហើយនៅពេលល្ងាចត្រូវឲ្យគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។
4 យេរូសាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជាជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទាន់បានសង់ឡើងវិញនៅឡើយ។ 5 ព្រះរបស់ខ្ញុំបានបណ្តាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីជំរឿនប្រជាជន។ ខ្ញុំបានពិនិត្យមើលបញ្ជីរាយនាមក្រុមគ្រួសាររបស់អស់អ្នកដែលវិលមកក្រុងយេរូសាឡឹមមុនគេ ឃើញមានឈ្មោះដូចតទៅ:
6 ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ 7 អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយ៉ូស៊ូអា លោកនេហេមី លោកអសារីយ៉ា លោករ៉ាមីយ៉ា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសន លោកមីសពេរ៉េត លោកប៊ីគវ៉ាយ លោកនេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
8 កូនចៅរបស់លោកប៉ារ៉ូសមាន ២១៧២នាក់
9 កូនចៅរបស់លោកសេផាទីយ៉ាមាន ៣៧២នាក់
10 កូនចៅរបស់លោកអរ៉ាមាន ៦៥២នាក់
11 កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយ៉ូស៊ូអា និងកូនចៅរបស់លោកយ៉ូអាប់មាន ២៨១៨នាក់
12 កូនចៅរបស់លោកអេឡាំមាន ១២៥៤នាក់
13 កូនចៅរបស់លោកសាធូមាន ៨៤៥នាក់
14 កូនចៅរបស់លោកសូកៃមាន ៧៦០នាក់
15 កូនចៅរបស់លោកប៊ីនូអ៊ីមាន ៦៤៨នាក់
16 កូនចៅរបស់លោកបេបាយមាន ៦២៨នាក់
17 កូនចៅរបស់លោកអាសកាដមាន ២៣២២នាក់
18 កូនចៅរបស់លោកអដូនីកាំមាន ៦៦៧នាក់
19 កូនចៅរបស់លោកប៊ីគវ៉ៃមាន ២ ០៦៧នាក់
20 កូនចៅរបស់លោកអឌីនមាន ៦៥៥នាក់
21 កូនចៅរបស់លោកអធែរ ដែលជាពូជពង្សរបស់លោកហ៊ីសគីយ៉ាមាន ៩៨នាក់
22 កូនចៅរបស់លោកហាស៊ូមមាន ៣២៨នាក់
23 កូនចៅរបស់លោកបេសាយមាន ៣២៤នាក់
24 កូនចៅរបស់លោកហារីបមាន ១១២នាក់
25 កូនចៅរបស់អ្នកស្រុកកាបូនមាន ៩៥នាក់
26 អ្នកភូមិបេថ្លេហិម និងនេតូផាមាន ១៨៨នាក់
27 អ្នកភូមិអាណាតូតមាន ១២៨នាក់
28 អ្នកភូមិបេតអាសម៉ាវិតមាន ៤២នាក់
29 អ្នកក្រុងគៀរីយ៉ាត-យេអារីម កេភីរ៉ា និងបេរ៉ូតមាន ៧៤៣នាក់
30 អ្នកក្រុងរ៉ាម៉ា និងកេបាមាន ៦២១នាក់
31 អ្នកក្រុងមីកម៉ាសមាន ១២២នាក់
32 អ្នកក្រុងបេតអែល និងអៃមាន ១២៣នាក់
33 អ្នកភូមិណាបូមួយទៀតមាន ៥២នាក់
34 កូនចៅរបស់លោកអេឡាំម្នាក់ទៀតមាន ១២៥៤នាក់
35 កូនចៅរបស់លោកហារីមមាន ៣២០នាក់
36 អ្នកក្រុងយេរីខូមាន ៣៤៥នាក់
37 អ្នកក្រុងឡូដ ហាឌីដ និងអូណូមាន ៧២១នាក់
38 អ្នកក្រុងសេណាមាន ៣៩៣០នាក់។
39 ក្រុមបូជាចារ្យជាកូនចៅលោកយេដាយ៉ា ក្រុមគ្រួសារលោកយ៉ូស៊ូអាមាន ៩៧៣នាក់
40 កូនចៅរបស់លោកអ៊ីមែរមាន ១ ០៥២នាក់
41 កូនចៅរបស់លោកប៉ាសួរមាន ១២៤៧នាក់
42 កូនចៅរបស់លោកហារីមមាន ១ ០១៧នាក់។
43 ក្រុមលេវីជាកូនចៅរបស់លោកយ៉ូស៊ូអា កូនចៅរបស់លោកកាដមីអែល និងកូនចៅរបស់លោកហូដវ៉ាមាន ៧៤នាក់។
44 ក្រុមចម្រៀងជាកូនចៅរបស់លោកអសាភមាន ១៤៨នាក់។
45 ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអធែរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអាកគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយមាន ១៣៨នាក់។ 46 ក្រុមអ្នកបម្រើព្រះវិហារ ដែលជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបូត 47 កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ា កូនចៅរបស់លោកប៉ាដូន 48 កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ 49 កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហា 50 កូនចៅរបស់លោករេយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា 51 កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកប៉ាសេអា 52 កូនចៅរបស់លោកបេសាយ កូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភីសស៊ីម 53 កូនចៅរបស់លោកបាគប៊ូគ កូនចៅរបស់លោកហាគូបា កូនចៅរបស់លោកហាហួរ 54 កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហារសា 55 កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា 56 កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា 57 កូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរីដា 58 កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដិល 59 កូនចៅរបស់លោកសេផាទីយ៉ា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកប៉ូកេរិត-ហាសេបាអ៊ីម និងកូនចៅរបស់លោកអម៉ូន 60 សរុបទាំងអស់ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនមាន ៣៩២នាក់។
61 រីឯអស់អ្នកដែលមកពីតេល-មេឡា តេល-ហារសា កេរូប-អាដូន និងអ៊ីមែរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថាគេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ 62 កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកតូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៤២នាក់។
63 ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហូបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡៃ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ 64 អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ 65 ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរអ៊ូរីម និងទូមីម* ជាមុនសិន។
66 សហគមន៍ទាំងមូលមានចំនួន ៤២៣៦០នាក់ 67 ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេ ដែលមានចំនួន ៧៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេ មានអ្នកចម្រៀងប្រុសស្រី ២៤៥នាក់។ 68 មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល អូដ្ឋ ៤៣៥ក្បាល និងលា ៦៧២០ក្បាល។
69 មានមេដឹកនាំក្រុមគ្រួសារមួយចំនួន បានថ្វាយប្រាក់ សម្រាប់ការសង់ព្រះវិហារ។ លោកអភិបាលបានថ្វាយមាសមួយពាន់តម្លឹង សម្រាប់ព្រះវិហារ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់បូជាចារ្យចំនួនប្រាំរយសាមសិបសម្រាប់។ 70 មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង សម្រាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។ 71 ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ពីរពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យហុកសិបប្រាំពីរសម្រាប់។
72 ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ប្រជាជន ក្រុមអ្នកបម្រើព្រះវិហារ និងអ៊ីស្រាអែលទាំងមូល បានទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។