ជំពូក ១៩
ទឹកដីរបស់កុលសម្ព័ន្ធស៊ីម៉ូន
1 ឆ្នោតលើកទីពីរ ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅស៊ីម៉ូន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្ដាលទឹកដីរបស់កូន ចៅយូដា។ 2 ពួកគេបានទទួលក្រុងដូចតទៅ ទុកជាមត៌ក គឺបៀរសេបា សេបា ម៉ូឡាដា 3 ហាតសា-ស៊ូអាល បាឡា អេតសែម 4 អែលតូឡាថ បេទូល ហ៊រម៉ា 5 ស៊ីគឡាក់ បេត-ម៉ាកាបុត ហាតសា-សូសា 6 បេត-ឡេបូត សារូហេន គឺមានទាំងអស់ដប់បីក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 7 ក្រុងឯទៀតៗមាន: អៃយីន រីម៉ូន អេទែរ និង អាសន គឺមានទាំងអស់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 8 បន្ទាប់មក មានស្រុកភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់បាឡាត-បៀរ គឺរ៉ាម៉ាត់ខាងត្បូង។ នេះហើយទឹកដី ដែលជាមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅស៊ីម៉ូន តាមអំបូររបស់ពួកគេ។ 9 ដោយទឹកដីដែលជាចំណែក មត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែក មកចែកអោយកូនចៅស៊ីម៉ូន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម៉ូន ស្ថិតនៅកណ្ដាលទឹកដីយូដា។
ទឹកដីរបស់កុលសម្ព័ន្ធសាប៊ូឡូន
10 ឆ្នោតលើកទីបី ត្រូវចំលើកូនចៅសាប៊ូឡូន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេលាតសន្ធឹងរហូតដល់សារីដ។ 11 ព្រំប្រទល់ឡើងឆ្ពោះទៅទិសខាងលិច រហូតដល់ម៉ារ៉ាឡា ហើយទៅដល់ដាបេសេត និងរហូតទៅដល់ទឹកធ្លាក់ ដែលនៅទល់មុខនឹងយុកណាម។ 12 ពីសារីដ ព្រំប្រទល់នេះបត់ទៅទិសខាងកើត ដល់ព្រំប្រទល់ស្រុកគីស្លូត-តាប៊រ បន្តទៅដល់ដាប្រាត ហើយឡើងទៅយ៉ាព្យា។ 13 បន្ទាប់មក ព្រំប្រទល់នេះបន្តទៅខាងកើតរហូតដល់កាតាហេភែរ អ៊ីតា-កាតស៊ីន ហើយទៅដល់រីម៉ូន រួចបត់ទៅណេអា។ 14 ព្រំប្រទល់នេះវាងទៅខាងជើងហាណាថូន ហើយទៅដល់ជ្រោះយីបតាអែល។ 15 ទឹកដីនេះមានទាំង អស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង ក្នុងចំណោមក្រុងទាំងនោះ មានកាតាត ណាហាឡាល់ ស៊ីមរ៉ូន យីដាឡា និងបេថ្លេហិមជាដើម។ 16 ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កូនចៅសាប៊ូឡូន តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាកា
17 ឆ្នោតលើកទីបួន ត្រូវចំលើកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។ 18 ទឹកដីរបស់គេ មានក្រុងយីសរេអែល កេស៊ូឡូត ស៊ូណេម 19 ហាផារ៉ាអ៊ីម ស្យ៉ូន អាណាហារ៉ាត 20 រ៉ាប់ប៊ីត គីស៊ីយ៉ូន អាបេស 21 រេមេត អេន-កានីម អេន-ហាដា បេត-ប៉ាត់សេ។ 22 ព្រំប្រទល់នៃទឹកដី នេះភ្ជាប់ទៅនឹងក្រុងតាប៊រ សាហាត់ស៊ីម៉ា បេតសេមែស ហើយទៅដល់ទន្លេយ័រដាន់។ មានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 23 ក្រុង និង ស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអ៊ីសាកា តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធអស៊ែរ
24 ឆ្នោតលើកទីប្រាំ ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅអស៊ែរ តាមអំបូររបស់ពួកគេ។ 25 ទឹកដីរបស់គេមានក្រុងហែលកាថ ហាលី បេតែន អាកសាប 26 អាឡាមេឡេក អាម៉ាដ មីសាល។ នៅទិសខាងលិច ព្រំប្រទល់នៃទឹកដីនេះទៅដល់ភ្នំកាមែល ដោយកាត់តាមស៊ីហ៊រ-លីបណាថ។ 27 នៅខាងកើត ព្រំប្រទល់ឡើងទៅដល់បេតដាកូន ជាប់នឹងទឹកដីសាប៊ូឡូន និងជ្រលងភ្នំយីបតាអែល រួចបត់ទៅទិសខាងជើង ដល់បេតអេមេក និងណេយែល ហើយកាត់តាមខាងឆ្វេងក្រុងកាប៊ូល 28 ទៅដល់អេប្រូន រេហូប ហាម៉ូន និងកាណា រហូតដល់ក្រុងស៊ីដូនមហានគរ។ 29 បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសារួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។ 30 បន្ទាប់មក មានក្រុងអ៊ូម៉ា អាផេក និងរេហូប។ មានទាំងអស់ម្ភៃពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 31 ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអស៊ែរ តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធណែបថាលី
32 ឆ្នោតលើកទីប្រាំមួយ ត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ 33 ព្រំប្រទល់របស់គេលាត សន្ធឹងពីហេលេប ពីដើមជ្រៃសានណានីមកាត់តាមអាដាមី-ណេកិប និងយ៉ាប់ណែលរហូតទៅដល់ឡាក់គូម និងទន្លេយ័រដាន់។ 34 នៅខាងលិច ព្រំប្រទល់បត់ទៅអាសណូត-តាប៊រ ហើយទៅដល់ហ៊ូកុក។ ព្រំប្រទល់នេះភ្ជាប់តាមបណ្ដោយទឹកដីសាប៊ូឡូន ផ្នែកខាងត្បូង និងទឹកដីអស៊ែរ និងយូដាផ្នែកខាងលិច ហើយនៅខាងកើតមានទន្លេយ័រដាន់។ 35 ក្រុងដែលមានកំពែងក្នុងស្រុកនេះ គឺស៊ីឌីម ស៊ែរ ហាម៉ាត់ រ៉ាកាត់ គីនេរ៉េត 36 អាដាម៉ា រ៉ាម៉ា ហាត់ស៊រ 37 កេដែស អេដ្រេអ៊ី អេន-ហាត់ស៊រ 38 យីរ៉ន មីកដាល-អែល ហូរេម បេតអាណាត និងបេតសេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 39 ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធដាន់
40 ឆ្នោតលើកទីប្រាំពីរ ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។ 41 ទឹកដីដែលជាចំណែកមត៌ករបស់គេ មានក្រុងសូរ៉ា អេសតូលអៀរ-សេមែស 42 សាឡាប៊ីន អៃយ៉ាឡូន យីត-ឡា 43 អេឡូន ទីមណាតា អេក្រូន 44 អែលតេកេ គីបេតូន បាឡាត 45 យេហ៊ូដ បេនេ-បេរ៉ាក់កាថ-រីម៉ូន 46 ស្ទឹងយ៉ារកូន និងរ៉ាកូន ព្រមទាំងទឹកដីដែលនៅទល់មុខក្រុងយ៉ុបប៉េ។
47 ពេលកូន ចៅដាន់បាត់ទឹកដីរបស់ខ្លួន គេក៏លើកទ័ពទៅវាយក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះបាន។ ពួកគេបានកាប់សម្លាប់អ្នកក្រុងដោយមុខដាវ ហើយកាន់កាប់ក្រុងនោះ។ ពួកគេក៏តាំងទីលំនៅក្នុងក្រុងនោះ ហើយដូរឈ្មោះក្រុងលេសែមថា «ដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ។ 48 ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
ចំណែកមត៌ករបស់លោកយ៉ូស៊ូអា
49 កាលជនជាតិអ៊ីស្រាអែល បែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនលោកយ៉ូស៊ូអា ជាកូនរបស់លោកនូនទុកជាមត៌កដែរ។ 50 ពួកគេបានជូនក្រុងទីមណាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅ នៅទីនោះ។ 51 លោកបូជាចារ្យ*អេឡាសារ និងលោកយ៉ូស៊ូអាជាកូនរបស់លោកនូន ព្រមទាំងមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល បានចែកទឹកដីទាំងនេះជាមត៌កអោយពួកគេ ដោយចាប់ឆ្នោតនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារព្រះពន្លាជួបព្រះអម្ចាស់នៅស៊ីឡូ។ ពួកគេបានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។