ជំពូក ១៥
ទឹកដីរបស់កុលសម្ព័ន្ធយូដា
1 ទឹកដីដែលជាចំណែករបស់ កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: ទិសខាងត្បូង លាតសន្ធឹងរហូតដល់ព្រំប្រទល់ស្រុកអេដុម ដែលមានវាលរហោស្ថានស៊ីន នៅខាងត្បូងបំផុត។ 2 ព្រំប្រទល់ខាងត្បូងនេះ លាតសន្ធឹង ចាប់តាំងពីចុងសមុទ្រអំបិល គឺជ្រោយដែលនៅខាងវាលរហោស្ថានណេកិប 3 រហូតទៅដល់ខាងត្បូង ផ្លូវដែលឆ្លងកាត់ច្រកភ្នំអាក្រាប៊ីម និងវាលរហោស្ថានស៊ីន ហើយឡើងទៅដល់ខាងត្បូងស្រុកកាដេស-បារណេអា រួចបន្តទៅដល់ហេតស្រូន ឡើងទៅដល់អាដា និងបត់ទៅការកា។ 4 ទឹកដីនោះលាតសន្ធឹង បន្តទៅទៀត ចាប់ពីអាសម៉ូន រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយជាព្រំប្រទល់ខាងត្បូងរបស់កុលសម្ព័ន្ធយូដា។ 5 រីឯព្រំប្រទល់ខាងកើតវិញ លាតសន្ធឹងចាប់តាំងពីសមុទ្រអំបិល រហូតដល់ចុងទន្លេយ័រដាន់។ ព្រំប្រទល់ខាងជើងលាតសន្ធឹងចាប់តាំងពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់ 6 ឡើងរហូតទៅដល់បេតហូក្លា កាត់តាមខាងជើងបេតអារ៉ាបា ហើយឡើងទៅដល់ផ្ទាំងថ្មបូហាន។ លោកបូហានត្រូវជាកូនរបស់លោករូបេន។ 7 ព្រំប្រទល់នេះក៏ឡើងទៅ ដល់ក្រុងដេបៀរ ដោយកាត់តាមជ្រលងភ្នំអាគ័រ រួចបែរទៅខាងជើងក្បែរគីលកាល់ ដែលនៅទល់មុខនឹងផ្លូវឡើងទៅអាឌូមីម ខាងត្បូងទឹកធ្លាក់។ បន្ទាប់មក ព្រំប្រទល់នេះ ឡើងទៅជិតប្រភពទឹកអេន-សេម៉េស ហើយទៅដល់អេន-រ៉ូកែល 8 រួចឡើងទៅដល់ជ្រលង ភ្នំបេនហ៊ីនុម ដែលនៅជំរាលខាងត្បូងនៃក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹមឡើងរហូតទៅដល់កំពូលភ្នំ ដែលនៅខាងលិចជ្រលងភ្នំហ៊ីនុម និងនៅចុងខាងជើងជ្រលងភ្នំរេផផអ៊ីម។ 9 ព្រំប្រទល់ចេញពីកំពូល ភ្នំនោះ ឆៀងទៅរកប្រភពទឹកណិបតា ហើយបន្តទៅដល់ក្រុងនានានៃតំបន់ភ្នំអេប្រូន បត់ទៅតាមក្រុងបាឡា ពោលគឺក្រុងគៀរីយ៉ាត-យេអារីម។ 10 ពីបាឡាព្រំប្រទល់នេះ បត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជំរាលខាងជើងនៃភ្នំយេអារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេម៉េស ដោយកាត់តាមទីមណា 11 រួចទៅដល់ខាងជើងជំរាលភ្នំអេក្រូន បត់ទៅរកស៊ីក្រូន កាត់តាមភ្នំបាឡា រហូតទៅដល់យ៉ាប់ណេអែល និងសមុទ្រមេឌីទែរ៉ាណេ។ 12 រីឯព្រំប្រទល់ខាងលិច គឺសមុទ្រមេឌីទែរ៉ាណេ និងតំបន់ឆ្នេរសមុទ្រ។ នេះហើយជាព្រំប្រទល់ជុំវិញទឹកដីរបស់កូនចៅយូដា តាមអំបូររបស់គេ។
លោកកាលែបវាយយកក្រុងហេប្រូន និងក្រុងដេបៀរ
13 រីឯលោកកាលែបជាកូនរបស់លោកយេភូនេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជនជាតិយូដាជូនលោក ស្របតាមបទបញ្ជាដែលព្រះអម្ចាស់ បានបង្គាប់មកលោកយ៉ូស៊ូអា។ ទឹកដីនោះ គឺក្រុងហេប្រូនដែលពីដើមមានឈ្មោះថា គៀរីយ៉ាត-អារបា -លោកអើបាត្រូវជាឪពុករបស់លោកអណាក់។ 14 លោកកាលែបបានដណ្ដើមយកទឹកដីនោះ ពីពូជពង្សទាំងបីរបស់លោកអណាក់ គឺអំបូរសេសាយ អំបូរអហ៊ីម៉ាន់ និងអំបូរតាលម៉ាយ។ 15 បន្ទាប់មក លោកបានឡើងពីទីនោះ ទៅវាយលុកអ្នកក្រុងដេបៀរ។ កាលពីដើម ក្រុងដេបៀរនេះ មានឈ្មោះថាគៀរីយ៉ាត-សេភែរ។ 16 លោកកាលែបមានប្រសាសន៍ ថា៖ «អ្នកណាវាយយកក្រុងគៀរីយ៉ាត-សេភែរបាន ខ្ញុំនឹងលើកនាងអាក់សា កូនស្រីរបស់ខ្ញុំ អោយធ្វើជាប្រពន្ធ»។ 17 លោកអូថនីអែល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោកអោយគាត់ធ្វើជាប្រពន្ធ។ 18 កាលនាងបានចូលមករួម រស់ជាមួយលោកអូថនីអែលជាប្ដីហើយ នាងក៏បបួលប្ដីអោយទាមទារយកដីស្រែពីឪពុក។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។ 19 នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះកូនផង ដ្បិតដីដែលលោកឪពុកបានចែកអោយកូន នៅខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមចែកអណ្ដូងអោយកូនផង!»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោមអោយនាង។
ស្រុកភូមិរបស់កុលសម្ព័ន្ធយូដា
20 ទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេមានដូចតទៅ: 21 ក្រុងនានាដែលស្ថិត នៅចុងខាងត្បូង នៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសេអែល អេឌែរ យ៉ាគួរ 22 គីណា ឌីម៉ូណា អាដាដា 23 កេដែស ហាត់ស៊រ អ៊ីតតាន 24 ស៊ីភ តេលែម បេអាឡូត 25 ហាត់ស៊រ-ហាដាតា កេរីយ៉ូត-ហេតស្រូន (គឺហាត់ស៊រ) 26 អាម៉ាម សេម៉ា ម៉ូឡាដា 27 ហាត់សារ-កាដដា ហេសម៉ូន បេតប៉ាលេត 28 ហាត់សារ-សូអាល បៀរសេបា ប៊ីសយ៉ូថយ៉ា 29 បាឡា អ៊ីយ៉ីម អាត់សែម 30 អេលតូឡាដ កេស៊ីល ហ៊រម៉ា 31 ស៊ីគឡាក់ មាដម៉ាណា សាន-សាណា 32 លេបាអូត ស៊ីលហ៊ីម អៃយីន និងរ៉ីមម៉ូន។ សរុបទាំងអស់មានម្ភៃប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 33 រីឯក្រុងទាំងឡាយដែលស្ថិតនៅតាមតំបន់វាលទំនាប មាន: អេសតូល សូរ៉ា អាសណា 34 សាណូអា អេន-កានីម តាពអា អេណាម 35 យ៉ារមូត អាឌូឡាំ សូកូ អាសេកា 36 សារ៉ាអ៊ីម អាឌីតា អ៊ីម កេដេរ៉ា និងកេដេរ៉ូតាអ៊ីម គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 37 បន្ទាប់មក មាន: សេណាន ហាដាសា មីគដាល-កាដ 38 ឌីលេអាន មីសប៉េ យ៉ុគតេអែល 39 ឡាគីស បុតកាស អេក្លូន 40 កាបបូន ឡាម៉ាស គីតលីស 41 កេដេរ៉ូត បេតដាកូន ណាម៉ា និងម៉ាកេដា គឺមានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 42 បន្ទាប់មក មាន: លីបណា អេទែរ អាសាន 43 យីបតា អាសណា ណេតស៊ីប 44 កេអ៊ីឡា អាកស៊ីប និងម៉ារេសា គឺមានទាំងអស់ប្រាំបួនក្រុង និងភូមិដែលនៅជុំវិញ។
45 បន្ទាប់មក មាន: ក្រុងអេក្រូន និងស្រុកភូមិនៅជុំវិញ 46 ព្រមទាំងក្រុង និងភូមិទាំងប៉ុន្មាននៅជុំវិញក្រុងអាស្ដូដផង គឺចាប់ពីក្រុងអេក្រូន រហូតដល់សមុទ្រមេឌីទែរ៉ាណេ 47 ក្រុងអាស្តូដ និងស្រុកភូមិនៅជុំវិញ ក្រុងកាសា និងស្រុកភូមិនៅជុំវិញ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប និងឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
48 រីឯក្រុងទាំងឡាយ ដែលស្ថិតនៅតាមតំបន់ភ្នំ មាន: សាមៀរ យ៉ាតទៀរ សូកូ 49 ដាណា គៀរីយ៉ាត-សានណា (គឺដេបៀរ) 50 អាណាប អេសតេម៉ូ អានីម 51 កូសែន ហូឡូន និងគីឡូន គឺមានទាំងអស់ដប់មួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
52 បន្ទាប់មក មាន: អារ៉ាប ឌូម៉ា អេសេន 53 យ៉ានូម បេត-តាពូអា អាផេកា 54 ហ៊ូមេតា គៀរីយ៉ាត-អារបា (គឺហេប្រូន) និងស៊ីអ៊រ គឺមានទាំងអស់ប្រាំបួនក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
55 បន្ទាប់មក មាន: ម៉ាអូន កាម៉ែល ស៊ីភ យូតា 56 យីសរេអែល យ៉ុកដេម សាណូអា 57 កាអ៊ីន គីបា និងទីមណា គឺមានទាំងអស់ដប់ក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ 58 បន្ទាប់មក មាន: ហាល់ហ៊ូល បេតសួរ កេឌ័រ 59 ម៉ារ៉ាត បេតអាណូត និងអែលតេកូន គឺមានទាំងអស់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ 60 បន្ទាប់មក មាន: គៀរីយ៉ាត-បាល (គឺគៀរីយ៉ាត-យាអារីម) និងរ៉ាប់បាត គឺមានទាំងអស់ក្រុងពីរ ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
61 រីឯក្រុងទាំងឡាយ ដែលស្ថិតនៅវាលរហោស្ថានមាន: បេតអារ៉ាបា មីតឌីន សេកាកា 62 នីបសាន អៀហាមេឡា និងអេន-គេឌី គឺមានទាំងអស់ដប់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
63 កូនចៅ យូដាពុំអាចបណ្ដេញជនជាតិយេប៊ូសដែលរស់នៅក្រុងយេរូសាឡឹមចេញបានឡើយ។ ហេតុនេះ ជនជាតិយេប៊ូសរស់នៅជាមួយកូនចៅយូដា នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។