ស៊ីកនីសអាស៊ី រៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួនក្នុងឆ្នាំ២០២៤នៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ដល់២៧ កញ្ញា ដែលមានសមាជិកចូលរួមចំនួន៦៥នាក់មកពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី។

ស៊ីកនីសអាស៊ី រៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួនក្នុងឆ្នាំ២០២៤នៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ដល់២៧ កញ្ញា ដែលមានសមាជិកចូលរួមចំនួន៦៥នាក់មកពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី។
សន្និសីទនេះ ធ្វើក្រោមប្រធានបទ «ទំនាក់ទំនងរបស់មនុស្សនៅក្នុងពិភពឌីជីថលដើម្បីវប្បធម៌សន្តិភាព»។

ស៊ីកនីសជាសមាគមសារព័ត៌មានកាតូលិកដែលមានសមាជិកជិត១០០ប្រទេសក្នុងពិភពលោកដែលមានដូចជា វិទ្យុ ទូរទស្សន៍ ភាពយន្ត វីដេអូ ការបណ្ដុះបណ្តាលលើប្រព័ន្ធផ្សព្វផ្សាយ អ៊ីធឺណេត និងជំនាញបច្ចេកទេសថ្មី។
ស៊ីកនីសអាស៊ីមានសមាជិកចំនួន១៦ប្រទេស ក្នុងនោះរួមមាន កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌា បង់ក្លាដេស ស្រីលង្កា ប៉ាគីស្តាន ជប៉ុន ម៉ាកាវ ហុងកុង និងកូរ៉េ៕

SIGNISAsia, #SignisWorld, #SIGNISAsiaAssembly2024, #CatholicCambodia, #RVAKhmer

Facebook
Twitter
LinkedIn