អបអរសាទរទិវាសន្តិភាពពិភពលោកលើកទី២២ ក្រោមមូលបទ៖ “សាបព្រោះវប្បធម៌សន្តិភាព” ដែលប្រារព្ធឡើងនៅ ព្រះវិហារមហាធម៌មេត្រីធៀនយិនមុីឡឹបាត់ដំបង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤

អបអរសាទរទិវាសន្តិភាពពិភពលោកលើកទី២២ ក្រោមមូលបទ៖ “សាបព្រោះវប្បធម៌សន្តិភាព” ដែលប្រារព្ធឡើងនៅ ព្រះវិហារមហាធម៌មេត្រីធៀនយិនមុីឡឹបាត់ដំបង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកសុខ លូ អភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង ព្រមទាំងមានការនិមន្ត និងចូលរួមដោយតំណាងនៃសាសនា សាលា និងអង្គការនានាក្នុងខេត្តបាត់ដំបងដូចជា សាខាពុទ្ធិកសកលវិទ្យាល័យសីហនុរាជខេត្តបាត់ដំបង ព្រះវិហារមហាធម៌មេត្រីធៀនយិនបាត់ដំបង ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង គ្រីស្តបរិស័ទដំណឹងល្អ សន្និបាតដ្ឋានអាល់ភីស ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា អង្គការពិព័រសន្តិភាព សាខាសមាគមន៍បាហៃ ព្រះពុទ្ធសាសនាវ៉ុន អង្គការមនុស្សចាស់កម្ពុជា អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា អង្គការFroum ZFD ប្រមាណ២៧២នាក់។ កម្មវិធីនេះរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្រួបបង្រួមគ្រប់សាសនាទាំងអស់ទៅជាធ្លុងមួយ ដើម្បីក៏សាងសន្តិភាព នៅក្នុងចិត្ត និងក្នុងពិភពលោក។

សូមឱ្យពិភពលោកពោរពេញដោយសន្តិភាព

apostolicprefectureofbattambang

catholiccambodia

Facebook
Twitter
LinkedIn