ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានអញ្ជើញមកពីប្រទេសអូស្រ្តាលី ណូវែលហ្សេឡង់ និងតៃវ៉ាន់ បានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជម្ងឺ ជូនពុកម៉ែបងប្អូនដោយឥតគិតថ្

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានអញ្ជើញមកពីប្រទេសអូស្រ្តាលី ណូវែលហ្សេឡង់ និងតៃវ៉ាន់ បានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជម្ងឺ ជូនពុកម៉ែបងប្អូនដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៤ ព្រមទាំងប្រកាសបើកកម្មវិធជាផ្លូការដោយ៖ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម។
ដែលស្ថិតតនៅ វិទ្យាល័យចម្រើនវិជ្ជា ភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
***សូមបញ្ជាក់ផងដែរថា រយៈពេលពិនិត្យ និងព្យាបាលជម្ងឺ ជូនពុកម៉ែបងប្អូនចំនួន២ថ្ងៃនេះ គឺ
មានបងប្អូនប្រមាណជាង២០០០នាក់មកទទួលសេវាដូចជា៖
-ព្យាបាលធ្មេញ
-ព្យាបាលតាមបែបបុរាណចិន
-កាត់សក់ និងធ្វើការអនាម័់ដល់កុមារ
-ពិនិត្យព្យាបាលទូទៅដោយប្រើប្រាស់ថ្នាំពេទ្យ
-ពិនិត្យស្រ្តីមានផ្ទៃពោះ និងសិរីរាង្គផ្នែកខាងក្នុង ដល់អ្នកជម្ងឺទូទៅដោយម៉ាស៊ីនទំនើប
-ចែកកាដូ និងវីតាមីនដល់អ្នកជម្ងឺដោយឥតគិតថ្លៃ

Catholickampongcham
Facebook
Twitter
LinkedIn