និងណែនាំកម្មវិធីដោយលោកលី សុវណ្ណា កញ្ញា កែវ កញ្ញា មកពីការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងអោយសិក្ខាកាមទាំងអស់ដែលបានចូលរួម យល់ដឹងកាន់តែច្បាស់ពីបច្ចេកទេសក្នុងការថតរូប និងធ្វើវីដេអូ ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានផ្សេងៗតាមព្រះសហគមន៍ក្នុងភូមិភាគបាត់ដំបង ។ ក្នុងនោះផងដែរលោកអភិបាលទេព ច័ន្ទពិសិដ្ឋ អភិបាលភូមិភាគបាត់ដំបង បានចូលរួមលើកទឹកចិត្ត និងស្វាគមន៍សិក្ខាកាមដែលបានមកចូលរួមមានចំនួនប្រមាណជាង៧០នាក់។ លោកអភិបាលបានមានប្រសាសន៍ថា៖ “ សូមប្រើប្រាស់ទូរសព្ទក្នុងន័យត្រឹមត្រូវ ធ្វើជាគុណសម្បត្តិសម្រាប់ខ្លួនយើង ជាពិសេសការផ្សព្វផ្សាយរូបភាពនៅក្នុងបណ្តាញសង្គមផ្សេងៗដោយមានអត្ថន័យល្អ ដែលផ្សារភ្ជាប់ជាមួយបរិស្ថាន វប្បធម៌ សិល្បៈ និងជំនឿសាសនា”។
Post Views: 112