សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៤,១-៥
បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនចាត់ទុកយើងថា ជាអ្នកធើ្វការក្រោមអំណាចរបស់ព្រះគ្រីស្ដ និងជាអ្នកមើលការខុសត្រូវលើគម្រោងការដ៏លាក់កំបំាងរបស់ព្រះជាម្ចាស់។ ចំពោះអ្នកមើលការខុសត្រូវ គួរតែមានចិត្តស្មោះត្រង់។ ចំពោះរូបខ្ញុំទោះបីបងប្អូនវិនិច្ឆ័យក្ដី ឬមនុស្សលោកវិនិច្ឆ័យក្ដី ក៏ខ្ញុំមិនខ្វល់ខ្វាយអ្វីទេ ហើយរូបខ្ញុំផ្ទាល់ក៏ខ្ញុំមិនវិនិច្ឆ័យខ្លួនឯងដែរ ដ្បិតក្នុងចិត្តខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធើ្វអ្វីខុសឡើយ។ ប៉ុន្ដែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធើ្វឱ្យខ្ញុំបានសុចរិត មានតែព្រះអម្ចាស់ប៉ុណ្ណោះ ដែលវិនិច្ឆ័យខ្ញុំ។ ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យដាក់ទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹតមកដាក់នៅទីភ្លឺ ហើយព្រះអង្គក៏នឹងបង្ហាញការប៉ងប្រាថ្នានៃចិត្តមនុស្សដែរ។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗ ស្របតាមការដែលខ្លួនបានប្រព្រឹត្ត។
ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៦.២៧-២៨.៣៩-៤០ បទព្រហ្មគីតិ
៣ | ចូរធើ្វអំពើល្អ | ចិត្តស្មោះសរផ្ញើជីវិត | |
លើព្រះដ៏សក្ដិសិទ្ធ |
នោះអ្នកពិតជាសុខសាន្ដ | ។ | |
៤ | ចូរស្វែងរកមង្គល | កុំបីខ្វល់ឬខកខាន | |
ព្រះអង្គនឹងប្រទាន | ឱ្យអ្នកមានតាមបំណង | ។ | |
៥ | ចូរផ្ញើព្រេងវាសនា | ក្នុងហត្ថាព្រះអង្គផង | |
ព្រះអង្គនឹងគ្រប់គ្រង | ឥតមានហ្មងតាមសន្យា | ។ | |
៦ | ព្រះអង្គនឹងបង្ហាញ | ឱ្យគេឃើញយ៉ាងច្បាស់ថា | |
អ្នកសុចរិតថ្លៃថ្លា | ដូចសូរិយាពេញរស្មី | ។ | |
២៧ | ចូរកុំធើ្វអាក្រក់ | រឿងគម្រក់កុំទៅក្បែរ | |
នោះអ្នកនឹងស្ថិតស្ថេរ | លើដីកេរតរៀងទៅ | ។ | |
២៨ | ព្រះម្ចាស់សព្វព្រះទ័យ | ពន់ពេកក្រៃគ្មានហ្មងសៅ | |
យុត្តិធម៌ត្រង់ត្រឹមត្រូវ | តរៀងទៅទ្រង់មិនភ្លេច | ។ | |
ព្រះអង្គមិនបង់បោះ | គេទាំងនោះដោយកលល្បិច | ||
ព្រះអង្គជាន់ពន្លិច | វិនាសខ្ទេចពូជអាក្រក់ | ។ | |
៣៩ | ព្រះម្ចាស់តែងសង្គ្រោះ | មនុស្សទាំងអស់ឥតទោរម្នេញ | |
ជាកំពែងពោរពេញ | ការពារពាំងគ្រាអាសន្ន | ។ | |
៤០ | ព្រះអម្ចាស់សង្គ្រោះ | និងរំដោះមិនភាំងភាន់ | |
សង្គ្រោះគេបន្ទាន់ | ព្រោះជ្រកកោនក្រោមបារមី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩,៧.៩
អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ព្រោះព្រះជាម្ចាស់បានចងសម្ពន្ធមេត្រីថ្មី! អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការនៃកូនចៀម អ្នកទាំងនោះពិតជាមានសុភមង្គលហើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,៣៣-៣៩
នៅថ្ងៃនោះ មានគេទូលសួរព្រះយេស៊ូថា៖«ពួកសិស្សរបស់លោកយ៉ូហាន និងពួកសិស្សខាងគណៈផារីស៊ីតែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖«ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! គេមិនអាចតមបានឡើយ! បើថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ»។ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖«ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មីយកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ បើធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹងត្រូវរហែក ហើយក្រណាត់ចាស់ និងក្រណាត់ថ្មីក៏មិនសមគ្នាដែរ។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធើ្វដូច្នេះ ស្រាថ្មី និងធើ្វឱ្យថង់ស្បែកចាស់នោះធ្លុះ បណ្ដាលឱ្យស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។ កាលបើបានពិសាស្រាទំពាំងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ ព្រោះគេថា “ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី»។