សន្តីម៉ូនិក
អ្នកស្រីម៉ូនិក (៣៣២-៣៨៧) ជាគ្រីស្តបរស័ទជាតិរ៉ូម៉ាំងម្នាក់នៅក្នុងទ្វីបអាហ្វ្រិក។ នាងស៊ូទ្រាំយូរឆ្នាំ ទាំងអង្វរព្រះជាម្ចាស់ ទើបទាំងស្វាមីនាង ទាំងលោកអូគូស្តាំងជាកូននាង សុខចិត្តប្រែចរិយាខិលខូចចោល ហើយទទួលស្គាល់ព្រះយេស៊ូ។ សន្ត អំប្រាស ជាអភិបាលនៅព្រះសហគមន៍នៅក្រុងមីឡង់ជម្រាបសន្តីម៉ូនិកថា៖ “ដោយអ្នកបានហូរទឹកភ្នែកច្រើនយ៉ាងនេះ កូនមិនត្រូវវិនាសអន្តរាយឡើយ!”។ អ្នកស្រីម៉ូនិកទទួលមរណភាពនៅក្រុងអូស្ទីយ៉ាសោយ មានសន្តអូគូស្តាំងជួយលួងលោម។
សូមថ្លែងលិខិតទី២ របស់គ្រីស្ដប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ២ថស ២,១-៣.១៤-១៧
បងប្អូនជាទីស្រឡាញ់!
ចំពោះពេលដែលព្រះយេស៊ូគ្រីស្ដជាព្រះអង្គម្ចាស់នៃយើងយាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ត ឬភ័យស្លន់ស្លោ ដោយគ្រាន់តែឮគេថា ដល់ថ្ងៃដែលព្រះអង្គម្ចាស់យាងមកហើយ ប្រហែលជាមានអ្នកខ្លះថា ព្រះវិញ្ញាណបានបំភ្លឺឱ្យគេដឹង ឬថាមានពាក្យសម្ដី ឬមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ កុំឱ្យ
នរណាម្នាក់មកបញ្ឆោតបងប្អូនដោយប្រការណាមួយបានជាដាច់ខាត។ ព្រះអង្គត្រាស់ហៅបងប្អូន ដោយសារដំណឹងល្អរបស់យើង ដើម្បីឱ្យបងប្អូនទទួលការសង្រោ្គះនេះ គឺឱ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។ ហេតុនេះ បងប្អូនអើយ! ចូរស្ថិតនៅឱ្យបានខ្ជាប់ខ្ជួនហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូនដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី ។ ព្រះជាម្ចាស់ជាព្រះបិតានៃយើង មានព្រះហប្ញទ័យស្រឡាញ់យើង។ ព្រះអង្គប្រណីសន្ដោសយើង ដោយសម្រាលទុក្ខយើងអស់កល្បជានិច្ច និងដោយប្រទានឱ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រីស្ដីផ្ទាល់ដែលជាព្រះអម្ចាស់នៃយើង និងព្រះបិតាសម្រាលទុក្ខបងប្អូន ព្រមទំាងប្រទានឱ្យបងប្អូនមានជំហររឹងប៉ឹងក្នុងគ្រប់កិច្ចការដែលបងប្អូនធើ្វ និងពាក្យសម្ដីល្អដែលបងប្អូននិយាយ ។
ទំនុកតម្កើងលេខ ៩៦(៩៥),១០-១៣ បទព្រហ្មគីតិ
១០ | ចូរទៅប្រកាសប្រាប់ | ឱ្យគេស្តាប់ឮចាំជាក់ | |
ថាព្រះអម្ចាស់អ្នក | ថែគ្រប់គ្រងនិងសោយរាជ្យ | ។ | |
ផែនដីនៅរឹងមាំ | ឥតប្រេះស្រាំឬជ្រាយពៀច | ||
ព្រះជាម្ចាស់សោយរាជ្យ | ដោយអំណាចយុត្តិធម៌ | ។ | |
១១ | សូមឱ្យអស់ផ្ទៃមេឃ | ផែនដីសប្បាយខ្ទ័រ | |
សមុទ្រមានអំណរ | ឮសំឡេងលាន់គគ្រឹម | ។ | |
១២ | ចូរឱ្យស្រែចម្ការ | អ្វីសព្វសារអរញញឹម | |
ឱ្យដើមឈើរេរាំ | លោតទម្រាំមុខព្រះជាម្ចាស់ | ។ | |
១៣ | ដ្បិតព្រះអង្គយាងមក | វិនិច្ឆ័យរកយុត្តិណាស់ | |
កាត់ក្ដីរាស្រ្ដទំាងអស់ | ដោយស្ម័គ្រស្មោះសុចរិត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!