កម្មវិធីបិទវគ្គសាលាមត្តេយ្យពន្លកថ្មី នៃព្រះសហគមន៍កាតូលិកបាត់ដំបង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលទេព ច័ន្ទពិសិដ្ឋ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកបូជាចារ្យ ម៉ានុច កុមារឯកា ជាអ្នកគ្រប់គ្រងសាលាមត្តេយ្យ បងស្រីរ៉ុង បុប្ផាជានាយិកាសាលាមត្តេយ្យ ព្រមទាំងបងស្រី អ្នកគ្រូ លោកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សចូលរួមយ៉ាងច្រើនកុះករ។ នៅក្នុងកម្មវិធីលោកអភិបាលបានមានប្រសាសន៍ថា៖ សូមថ្លែងអំណរគុណដល់មាតាបិតាអាណាព្យាបាលទាំងអស់ ដែលបានជឿទុកចិត្តសាលាមត្តេយ្យពន្លកថ្មី និងសូមផ្តាំផ្ញើទៅកាន់មាតាបិតាអាណាព្យាបាលទាំងអស់ សូមឱ្យយកចិត្តទុកដាក់លើកូនៗទាំងការសិក្សា និងអប់រំសីលធម៌ដល់កូនៗបន្ថែម ព្រោះជាកាព្វកិច្ចមាតាបិតាទាំងអស់ដែលត្រូវជួយជំរុញនឹងអប់រំបន្ថែម បន្ទាប់ពីលោកគ្រូអ្នគ្រូ ។ ក្នុងនោះផងដែរ សាលាក៏មានការចែកជូនប័ណ្ណសរសើរដល់សិស្សដែលមករៀនទៀងទាត់ និងសិស្សរៀនដែលមានចំណាត់ថ្នាក់ពីលេខ១-៥ ទាំងបីកម្រិតថ្នាក់ ។