នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោកអភិបាលទេព ច័ន្ទពិសិដ្ឋ បានអញ្ជើញចូលរួមថ្វាយអភិបូជាបុណ្យសន្តីហាណ្ណា ដែលជាឧបការិនី របស់ផ្ទះហាណ្ណា នៃព្រះសហគមន៍បាត់ដំបង ដោយមានលោកបូជាចារ្យ និងគ្រីស្តបរិស័ទចូលរួមផងដែរ។ ក្នុងធម្មទេសនាលោកអភិបាល បានមានប្រសាសន៍ថា៖ សន្តីហាណ្ណាមានបីចំនុច៖
ទី១៖ការអប់រំដោយគាប់ព្រះហឫទ័យព្រះជាម្ចាស់។
ទី២៖ទទួលបានការអស្ចារ្យពីព្រះជាម្ចាស់។
ទី៣ អធិដ្ឋាន ។
គួរបញ្ជាក់ផងដែរថា ផ្ទះហាណ្ណា ទទួលខុសត្រូវដោយបងស្រី ម៉ារី ចាន់ធូ និងបងស្រី ម៉ារី ចន្ថា ដែលមើលថែទាំកុមារមកពីគ្រួសារខ្វះខាតស្នាក់នៅផ្ទះហាណ្ណានេះ។
apostolicprefectureofbattambang
catholiccambodia
Post Views: 85