នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ អភិបូជាបុណ្យសន្តីមា៉រីម៉ាដាឡាជាឧបការិនីព្រះសហគមន៍កាតូលិកប៉ោយប៉ែត និងប្រសិទ្ធិពរផ្ទះលោកបូជាចារ្យ ដោយមានការចូលរួមក្រោមអធិបតីភាពលោកអភិបាលទេព ច័ន្ទពិសិដ្ឋ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកបូជាចារ្យស្ទេផានុស ជាបូជាចារ្យទទួលខុសត្រូព្រះសហគមន៍ប៉ោយប៉ែត លោកបូជាចារ្យ បងប្រុស បងស្រី និងបងប្អូនគ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។ ក្នុងធម្មទេសនាលោកអភិបាលបានមានប្រសាសន៍ថា៖ ” សន្តីម៉ារីម៉ាដាឡាមានបីចំណុចដែលយើងគួរយគំរូតាម៖ ទី១ នាងជាស្រ្តីដែលលក់ខ្លួន ប៉ុន្តែនាងបានលះបង់ចោល ហើយធ្វើតាមព្រះហឫទ័យព្រះយេស៊ូ និងដើរតាមព្រះអង្គ។ ទី២ នាងបានដើរតាមព្រះអង្គរហូតដល់ព្រះអង្គត្រូវសោយទិវង្គត តែវត្តមានរបស់នាងនៅតែជាប់ជាមួយព្រះអង្គជានិច្ច។ ទី៣ ព្រះអង្គបានបង្ហាញខ្លួនឱ្យនាងបានឃើញមុនគេ ដោយសារតែជំនឿរបស់នាងរឹងមាំ និងជឿទុកចិត្តលើព្រះអង្គទាំងស្រុង។
Post Views: 76