កិច្ចប្រជុំបូជាចារ្យភូមិភាគភ្នំពេញពីថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «បេសកកម្មនៃព្រះសហគមន៍» ដែលមានបូជចារ្យ និងឧបដ្ឋាកចូលរួមចំនួន២០នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅមជ្ឈមណ្ឌលភ្នំពេញថ្មី។
ក្នុងកម្មវិធីនេះ លោកបូជាចារ្យបានចែករំលែកអំពីស្ថានភាព កិច្ចប្រឈម ក្នុងបេសកកម្មតាមព្រះសហគមន៍នីមួយៗ។ ជាមួយគ្នានេះ ក៏មានការចែករំលែកពីការិយាល័យអប់រំជំនឿភូមិភាគភ្នំពេញ និងបទពិសោធន៍នៃការចូលរួមក្នុងចលនាគ្រួសារគ្រីស្តបរិស័ទនៅទីក្រុងបាងកកប្រទេសថៃពីគ្រួសារគ្រីស្តបរិស័ទ។ បន្ទាប់មកលោកបូជាចារ្យទាំងអស់ បានចែករំលែកជាក្រុមស្វែងរកទិសដៅនិងគម្រោងការណ៍ក្នុងឆ្នាំខាងមុខសម្រាប់ ការិយាល័យអប់រំជំនឿ ការិយាល័យយុវជន ជំទង់ កុមារនិងគ្រួសារ។
នៅថ្ងៃបញ្ចប់ក៏មានស្តាប់បឋកថារបស់លោកកាឌីណាល់តាគ្លេ អំពីផលប៉ះពាល់នៃបណ្តាញផ្សព្វផ្សាយសង្គម និងការចែករំលែកបទពិសោធពីការិយាល័យយុវជន និងការិយាល័យផ្សព្វផ្សាយពត៌មានកាតូលិក អំពីកិច្ចការលើការផ្សព្វផ្សាយលើបណ្តាញសង្គម៕