ថ្ងៃទី ៣០ ខែវិច្ឆិកា សន្តអន់ដ្រេជាគ្រីស្តទូត(St.Andrew)

សន្តអន់ដ្រេ ជាអ្នកនេសាទនៅបេតសៃដា ជាប្អូនប្រុសរបស់លោកសិលា។ ឈ្មោះថាអន់ដ្រេ ជាភាសាក្រិកមានន័យថា “សមជាបុរស”។ ក្រោយពីបុណ្យព្រះវិញ្ញាណយាងមក ក្នុងស.វទី១ សន្តអន់ដ្រេបានទៅប្រកាសដំណឹងល្អដល់ប្រទេសរុស្សី និងតំបន់ខ្លះនៅអាស៊ី ។ លោកត្រូវបានពួករូម៉ាំងឆ្កាងជារៀងអក្សរ x នៅក្រិក។ ឈើឆ្កាងរៀងអក្សរx នេះ បានក្លាយជារូបតំណាងរបស់លោក ហើយក៏បានក្លាយទៅជារូបតំណាងទង់ជាតិនៃប្រទេស្កុតឡែន ក៏ព្រោះតែលោកជាឧបការីនៅទីនោះ។ លោកអន់ដ្រេ មានចិត្ត ទូលាយ លោកជាកូនរបស់យ៉ូណាស ជាសិស្សរបស់លោកយ៉ូហានបាទីស្ត ហើយដោយសារលោកយ៉ូហាន ជាគ្រីស្តទូត បានជានាំឱ្យលោកស្គាល់ព្រះយេស៊ូផងដែរ។ នៅក្នុងព្រះគម្ពីរយ៉ូហានបានរៀបរាប់ អំពីព្រះយេស៊ូ ត្រាស់លោកអន់ដ្រេ ពេលព្រះយេស៊ូត្រាស់ហៅលោក ភ្លាមនោះលោកបានរត់ទៅប្រាប់លោកសិលាជាបងថា យើងបានរកព្រះមែស្ស៊ីឃើញហើយ ព្រមទាំងបាននាំលោកសិលាទៅគាល់ព្រះយស៊ូផងដែរ។ ក្នុងដំណើររឿងមួយទៀតនៅពេលព្រះយេស៊ូនៅខាងនាយសមុទ្រកាលីឡេ គឺសមុទ្រទីបេរីយ៉ា មានបណ្តាលជនជាច្រើនមកតាមព្រះអង្គ ព្រះអង្គមានព្រះបន្ទូលទៅសាវ័កថា តើយើងទៅរកទិញម្ហូបមកពីណាឱ្យបណ្តាលជនទាំងនេះបរិភោគ? ក្នុងនោះក៏មានលោកអន់ដ្រេផងដេរ។ លោកអន់ដ្រេ ទូលព្រះអង្គថា នៅទីនេះមានក្មេងម្នាក់មាននំប៉័ង ៥ ដុំនិងត្រី ២ កន្ទុយតែ ប៉ុណ្ណោះ (យហ.៦,៩) លោកអនដ្រេនិយាយបែបនេះ ហាក់ដូចជាលោកចង់ឲ្យព្រះយេស៊ូធ្វើការអស្ចារ្យអ្វីមួយដូច្នេះដែរ ពេលនោះព្រះយេស៊ូឱ្យបណ្តាយជនអង្គុយចុះ ព្រះអង្គយកនំបុ័ងមកកាន់អរព្រះគុណព្រះជាម្ចាស់។ ក្រោយមកការណ៍អស្ចារ្យបានកើតឡើង។ ពេលលោកនៅជាមួយលោកយ៉ូហានបាទីស្ត លោករង់ចាំមេស្ស៊ី (ព្រះសង្គ្រោះ) ដោយចិត្តសង្ឃឹម។ លោកអន់ដ្រេ ជាអ្នកដែលចូលចិត្តនាំឱ្យគេឱ្យស្គាល់ព្រះយេស៊ូ ដូចលោកនាំលោកសិលា ឱ្យជួបព្រះយេស៊ូ ហើយលោកនិងលោកភីលីព បានធានារ៉ាប់រងឲ្យជនក្រៅសាសន៍ អាចទទួលស្គាល់និងដើររកព្រះយេស៊ូបានផងដែរ (យហ.១២,២០-២២)។ លោកត្រូវបានគេសម្លាប់ នៅក្រុងប៉ាត្រាសូ ដោយត្រូវគេឆ្កាងជាអក្សរ X ។ ជីវិតរបស់សន្តអន់ដ្រេ លះបង់ចោលមុខរបរនេសាទដ៏ជំនាញដែលអាចចិញ្ជឹមជីវិតរបស់លោកបាន ដោយ សុខចិត្តដើរតាមព្រះយេស៊ូ។ បពិត្រព្រះយេស៊ូជាអម្ចាស់អើយ យើងខ្ញុំចង់សុខចិត្តដើរតាមព្រះអង្គជាគ្រិស្តបរិស័ទ សូមព្រះអង្គឲ្យយើងខ្ញុំមានចិត្តខ្នះខ្នែងនាំដំណឹងល្អ ឲ្យបងប្អូន ជិតខាងរបស់ខ្ញុំផង។

Facebook
Twitter
LinkedIn