ព្រះសហគមន៍បាត់ដំបងបានចូលរួមកម្មវិធីចម្អិនអាហារចែកជូនដល់អ្នកជំងឺប្រមាណ៧០០នាក់នៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យពពីរ កាលពីថ្ងៃទី ទី០៤ ខែតុលា ឆ្នាំ២០២៦។ កម្មវិធីចម្អិនម្ហូបអាហារនេះបានផ្តួចផ្តើមឡើងដោយសាខាពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ ខេត្តបាត់ដំបង ដឹកនាំដោយព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។ អ្នកស្រី កៅធារ៉ា តំណាងគ្រីស្តបរិស័ទភូមិភាគបាត់ដំបងបានឲ្យដឹងថា នេះជាលើកទី៤ហើយដែលព្រះសហគមន៍ភូមិភាគបាត់ដំបងបានចូលរួមកម្មវិធីនេះ ដែលបានធ្វើឡើង១៤ឆ្នាំមកហើយ។ អ្នកស្រីបន្តថា កម្មវិធីចម្អិនម្ហូបអាហារធ្វើជារៀងរាល់ឆ្នាំមុនរដូវភ្ជុំបិណ្ឌ ជូនដល់បងប្អូនដែលខ្វះម្ហូបអាហារ ដូចជាអ្នកជំងឺ អ្នកកំដរអ្នកជំងឺ រួមទាំងលោកគ្រនិងអ្នកគ្រូពេទ្យមួយចំនួន នៅក្នុងមន្ទីរពេទ្យផងដែរ។ អ្នកស្រីបន្តទៀតថា ការចែកអាហារដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យគឺដើម្បីចែកសេចក្តីស្រឡាញ់របស់ពួកយើងទៅពួកគាត់ក្នុងឱកាសភ្ជុំបិណ្ឌនេះ។ គួរបញ្ជាក់ផងដែរមុនចែកអាហារដល់អ្នកជំងឺនៅក្នុងមន្នីពេទ្យ ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ ខេត្តបាត់ដំបងបានរៀបចំកិច្ចពិធីបង្សុកូល ឧទ្ទិសមហាកុសល់ជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជាកន្លងមក៕ ដោយ ហៀមសុកខុន






