កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅឯកជនសន្តហ្វ្រង់ស្វ័រ បានចុះអនុសារណៈ “ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំ និងអនុវត្តកម្មវិធីសិក្សាផ្នែកសិល្បៈវប្បធម៌កម្រិតមធ្យមសិក្សា និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា រវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដែលមានរយៈពេល ៣ឆ្នាំ” ដែលធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ បើតាមប្រសាសន៍របស់លោក ប៉ិច វិបុល ជានាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របានឲ្យដឹងថា ការចុះអនុសារណៈយោគយល់នេះ មានបំណងចំនួន៣។ គឺទី១ ស្នើសុំឲ្យមន្ទីរ ទទួលស្គាល់វិញ្ញាបនបត្រដែលចេញដោយសាលាផ្ទាល់ លើមុខជំនាញសិល្បៈដែលសិស្សបានសិក្សា និងមានជំនាញពិតប្រាកដ។ ទី២ សាលាស្នើសុំឲ្យក្រសួងផ្តល់គ្រូដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ដែលជាមន្រ្តីរាជការចេញពីមន្ទីរវប្បធម៌មកជួយបង្ហាត់បង្រៀនដល់សិស្ស។ និងទី៣ស្នើសុំឲ្យគ្រប់វិញ្ញាបនបត្រដែលចេញដោយសាលា មានហត្ថលេខាទទួលស្គាល់ ដោយប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ លោក អ៊ុំ សាមាន ជាគ្រូទទួលបន្ទុកផ្នែកសិល្បៈរបស់វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះនេះជាឱកាសល្អដើម្បីបង្ហាញសមិទ្ធផលដែលយើងខិតខំបង្កើតនាពេលកន្លងមក ឲ្យមន្ទីរបានឃើញ និងទទួលស្គាល់។ លោកបន្តថា សាលាបានបង្រៀនជំនាញសិល្បៈដល់សិសិស្សពីថ្នាក់ទី៧ ដល់ទី៩ ដែលមានមុខជំនាញនាដសាស្ត្រជាច្រើន៖ របាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនបាសក់ និងល្ខោនយីកេ។ ផ្នែកតន្រ្តី មានផ្នែកកសម័យនិងបុរាណ។ លោកនាយក ប៉ិច វិបុល ក៏បានបន្ថែមទៀតថា វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ជាសាលាកាតូលិកមួយដែលបង្កើតឡើងការផ្តួចផ្តើមរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ហើយលោកអភិបាលបានចង្អុលបង្ហាញថា ដើម្បីឆ្លើយបតទៅនឹងការខិតខំរបស់សិស្សផ្នែករបាំនេះ តម្រូវឲ្យសាលាចេញលិខិតបញ្ជាក់កាសិក្សា និងមានការទទួលស្គាល់ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដើម្បីបន្តការសិក្សា និងបង្កើតជាអាជីពនាពេលអនាគត។ វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ជាសាលាកាតូលិកមួយ ក្នុងចំណោមសាលាជាច្រើនទៀតដែលបានផ្តល់ឲ្យកាសឲ្យកូនសកិករក្រីក្រទទួលបានការអប់រំចាប់ពីកម្រិតមត្តេយ្យ ដល់វិទ្យាល័យ និងផ្នែកសិល្បៈជាច្រើនមុខ ដែលមានអសយដ្ឋាន ភូមិចំកាទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តកែវ ក្នុងមណ្គលសកម្មភាពតាកែវ៕
ដោយ ឆាក លាំង






