សន្តហ្វាប៊ីយ៉ាំង ជាសម្តេចប៉ាប និងជាមរណសាក្សី ថ្ងៃទី ២០ មករា

សន្តហ្វាប៊ីយ៉ាំង គឺជាលោកអភិបាលក្រុងរ៉ូមពីថ្ងៃទី១០ ខែមករា ឆ្នាំ២៣៦ រហូតដល់ពេលទ្រង់ចូលទីវង្គត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២៥០ បន្តពីសម្តេចប៉ាប អេនធើរុស។ លោកហ្វាប៊ីយ៉ាំង មិនជាបូជាចារ្យ លោកអភិបាលនោះទេ លោកគឺជាគ្រីស្តបរិស័ទធម្មតា។ នៅឆ្នាំ២៣៦ បន្ទាប់ពីសម្តេចប៉ាបអេនធើរុស បានចូលទីវង្គត់ ទីក្រុងរ៉ូមបានរៀបចំការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី។ លោក រួមជាមួយគ្រីស្តបរិស័ទធម្មតាដទៃទៀត បានមកទីក្រុងរ៉ូម ដើមកបីចូលរួមបុណ្យសពសម្តេចប៉ាប ព្រមទាំងចង់ដឹង ចងចង់ឃើញ ថានរណានឹងក្លាយជាសម្តេចបាបថ្មី នរណាគេនឹងបន្តមុខងារជាអ្នកថែរក្សាជំនឿ។ ភ្លាមៗនោះ មានសត្វព្រាបបានហោះចុះពីលើតំបូល ហើយព្រាបនេះវាមិនស្គាល់ថានរណាជានរណាផងដែរ។ សន្តស៊ីបាសស្ទីយ៉ាំងបាននិយាយថា៖ សត្វព្រាបនេះសំដៅយ៉ាងច្បាស់ មកតាំងលើក្បាលរបស់លោក ហ្វាប៊ីយ៉ាំង វាប្រៀបបានដូចជាព្រះវិញ្ញាណដ៍វិសុទ្ធយាងចុះក្នុងទម្រង់ជាសត្វព្រាប ក្នុងពេលព្រះយេស៊ូជ្រមុថទឹក។ វាច្បាស់ណាស់ថា ព្រះវិញ្ញាណដ៏វិសុទ្ធកំពុងធ្វើការអស្ចារ្យ ព្រោះភ្លាមនោះមនុស្សគ្រប់គ្នា ស្រែកឡើងថា លោកហ្វាប៊ីយ៉ាំង ពិតជាសក្តិសម ដើម្បីក្លាយជាសម្តេចប៉ាប ហើយពេលនោះលោកហ្វាប៊ីយ៉ាំងក៏ត្រូវបានជ្រើសរើសជាសម្តេចប៉ាប។ ក្នុងពេលដែលោកជាសម្តេចប៉ាប ព្រះសហគមន៍ចាប់ផ្តើមទទួលបានសន្តិភាពឡើងវិញ ពោលគឺព្រះសហគមន៍បានរួចពីការបៀតបៀន។ ព្រះចៅអធិរាជ ភីពីព ពិតជាមិត្តសម្លាញ់ដល់ល្អជាមួយគ្រីស្តបរិស័ទ មិនមែនត្រឹមតែការមិនបៀតបៀន តែបានទទួលយកនូវបទពិសោធន៏ជាច្រើនបីជីវិតជាគ្រីស្តបរិស័ទ។ ក្នុងកាលៈទេសៈដែលព្រះសហគមន៍មានសន្តិភាពបែបនេះ សម្តេចប៉ាប ហ្វាប៊ីយ៉ាង បានរៀបចំរចនាសម្ព័ន្ធរបស់ព្រះសហគមន៍ក្រុងរ៉ូមឡើងវិញ។ លោកបានតាំងតែងលោកឧបដ្ឋាកចំនួន៧រូប និងបានប្រមូលចងក្រនូវសកម្មភាពរបស់មរណសាក្សីជាច្រើន។ ប៉ុន្តែដូចពីមុនៗ អ្នកមានអំណាច មិនសប្បាយចិត្តនឹងការរីកចំរើនរបស់គ្រីស្តបរិស័ទឡើយ។ អស់អ្នកមិនជឿលើព្រះគ្រីស្ត បានបៀតបៀនគ្រីស្តបរិស័ទម្តងហើយម្តងទៀត ពិសេសក្រោយពេលដែលព្រះចៅអធិរាជ ភីលីពបានចូលទិវង្គត់ ពេលនោះសន្តិភាពរបស់ព្រះសហគមន៍ក៏បានបញ្ចប់ផងដែរ។ ព្រះចៅអធិរាជថ្មី ដេស៊ីអូស បានបង្គំឱ្យគ្រីស្តបរិស័ទបោះបង់ជំនឿរបស់ខ្លួន ហើយថ្វាយបង្គំដល់ព្រះរបស់ពួកគេក្នុងពិធីមួយចំនួន។ ពេលនោះគ្រីស្តបរិស័ទជាច្រើនបានធ្វើតាម ដោយមិនហានក្រោកឈរតតាំងនោះឡើយ ក៏ប៉ុន្តែលោកហ្វាប៊ីយាំង ជាគំរូនៃសន្តិភាព នៅតែឈរដោយក្លាហានបំផុត និងមិនព្រមទទួលយកតាមការបង្ខំរបស់ព្រះចៅអធិរាជនោះទេ។ ក្រោយមកលោកត្រូវបានគេសម្លាប់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២៥០។

Facebook
Twitter
LinkedIn