គ្រួសារ៥០ទទួលម៉ាសដើម្បីបង្ការកូវីដ១៩

ក្រុមយុវជនរបស់ព្រះសន្តយ៉ូសែបក្តុលលើ បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនជាថ្មីម្តងទៀត ដោយការដើរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅតាមផ្ទះ រួមទំាងបានចែកម៉ាសចំនួន៥០គ្រួសារថែមទៀតផង កាលពីថ្ងៃទី២៦ ឧសភា ២០២១ កន្លងទៅនេះ។

កញ្ញា ឌី សុខលី តំណាងក្រុមយុវជនបានឲ្យដឹងថា ជាធម្មតា ក្រុមយុវជនបានធ្វើសកម្មភាពសួរសុខទុក្ខនេះជាប្រចំាខែ ឬសប្តាហ៍ តែដោយសារកូវីដ១៩ រាល់សកម្មភាពរបស់ក្រុមត្រូវបានផ្អាក ព្រោះដើម្បីរក្សារគម្លាតរវាងគ្នា ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ១៩។

កញ្ញា បន្តថា ទោះបីព្រះវិហារត្រូវបានផ្អាកមិនឲ្យជួបជុំគ្នាមនុស្សច្រើនជាច្រើនខែមកហើយ ប៉ុន្តែក្រុមយុវជនក៏ដូចជាគ្រីស្តបរិស័ទនៅតែបន្តជំនឿរបស់ខ្លួន ដោយការអធិដ្ឋាន និង ថ្វាយអភិបូជា ក៏ដូចជាចែករំលែកក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ដោយការសួរសុខទុក្ខគ្នាជាធម្មតា តែក៏ត្រូវចូលរួមការពារនិងរក្សារគម្លាតជាដាច់ខាត។

កញ្ញា សុខលី បានប្រាប់ទៀតថា ម៉ាសដែលពួកគាត់ យកមកចែក ជូនគ្រីស្តបរិស័ទ គឺទទួលបានមកពីលោក អភិបាល ប្រ៊ុយណូ កូសម៍ ជាអភិបាលភូមិភាគកំពង់ចាម ដើម្បីទុកប្រើប្រាស់ក្នុងព្រះសហគមន៍ និងដើម្បីជាចំណែកមួយទប់ស្កាត់ពីជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។

រោយមកលោកបូជាចារ្យ ដានីញែល លី រួមនិងយុវជនបានសម្រេចយកម៉ាសមួយចំនួននេះ មកចែកជូនដល់គ្រួសារអ្នកភូមិ ចំនួន៥០ ដែលក្នុងមួយគ្រួសារទទួលបាន១ប្រអប់ ដែលមានចំនួន៥០ម៉ាស។

ព្រះសហគមន៍ក្តុលលើស្ថិតនៅក្នុងភូមិ ក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕ ដោយ​ហៀម សុកខុន

Facebook
Twitter
LinkedIn