eyeglasses on the bible

Daily Reading for Thursday, June 8th, 2023

Daily Reading for Thursday June 8, 2023 Reading 1, Deuteronomy 8:2-3, 14-16Responsorial Psalm, Psalms 147:12-13, 14-15, 19-20Gospel, John 6:51-58Reading 2, First Corinthians 10:16-17 Reading 1, Deuteronomy 8:2-3, 14-16 2

Read More »

ព្រះជាម្ចាស់ឈ្នះ មិនមែនដោយសារអំណាច គឺដោយការបម្រើ និងសេចក្តីស្រឡាញ់ដ៏ពេញលេញ

អត្ថបទទី១៖ វិវរណៈ ២,​ ១-១២ «យើង​នឹងប្រគល់ជីវិតឲ្យអ្នកទុកជាមកុដ (វវ២,១០)» អត្ថបទដំណឹងល្អ៖ យ៉ូហាន១,៤៧-៥១ «មានពួកទេវទូតរបស់ព្រះជាម្ចាស់​ចុះឡើងនៅពីលើបុត្រមនុស្ស (យហ១,៥១)» ព្រឹកមិញ នៅពេលខ្ញុំ​ប្រាប់គេថា ខ្ញុំមកអរិយក្សត្រ មានគេសួរខ្ញុំ…ទៅអរិយក្សត្រទៀត? ទៅធ្វើអីនៅអរិយក្សត្រទៀតហើយ? អត់មានកន្លែងផ្សេងដែលត្រូវទៅ​នៅភ្នំពេញ? ខ្ញុំចង់ប្រាប់ថា ដោយសារទីមួយ កន្លែងនេះជាកន្លែងពិសេស ហើយទម្លាប់ដែលខ្ញុំមានសព្វថ្ងៃ គឺពេលចេញធ្វើដំណើរ ខ្ញុំផ្ញើការធ្វើដំណើររបស់ខ្ញុំទៅព្រះនាងម៉ារី។ នៅថ្ងៃដែលយើងបានធ្វើបុណ្យ​រំលឹកខួបបីឆ្នាំនៃការតែងតាំងលោកទាំងបី យើងបានធ្វើពិធីផ្ញើការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី(ជាមួយនិស្សិតសន្តយ៉ូស្ទីន) ឥឡូវមកវិញពីប្រទេសម៉ាឡេស៊ី ដូច្នេះជាពេលវេលាមកអរព្រះគុណព្រះនាងម៉ារី។ ទីពីរ គឺថ្ងៃនេះ ជាថ្ងៃសន្តមីកាអែល ជាអគ្គទេវទូត ហើយ​ឈ្មោះខ្ញុំពេញ គឺឈ្មោះ អូលីវីយ៉េ មីកាអែល ម៉ារី។ ខ្ញុំមានឈ្មោះទាំងបីសន្តបុគ្គលនេះ​ ដូច្នេះនៅពេលឃើញ មីកាអែល ម៉ារី អូលីវីយ៉េ ត្រូវតែមកអរិយក្សត្រ អត់មានកន្លែងផ្សេងទេ ដើម្បីគោរពសន្តមីកាអែល។ ទីបី គឺមួយឆ្នាំមុន អ៊ុំរបស់ខ្ញុំ ដែលឈ្មោះ មីកាអែល ដែលជាឪពុកធម៌ខ្ញុំដែរ បានទទួលមរណភាព

Read More »

ពូជ​នៃ​ព្រះបន្ទូល និង​ជីវិត​គ្រួសារ​ដ៏​វិសុទ្ធ

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២៦ “ពូជ​នៃ​ព្រះបន្ទូល និង​ជីវិត​គ្រួសារ​ដ៏​វិសុទ្ធ” អត្ថបទ​ទី​១៖ អេសាយ ៥៥,១០-១១ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើងនឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ។ អស ៥៥,១១អត្ថបទ​ទី​២៖ រ៉ូម ៨,១៨-២៣ទទួល​ព្រះ‌អំណោយ​ទាន​ដំបូង​របស់​ព្រះ‌វិញ្ញាណ។ រម ៨,២៣ដំណឹងល្អ៖ ម៉ាថាយ ១៣, ១-២៣អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត។ មថ ១៣,១២ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃនេះ យើង​សប្បាយ​ចិត្ត​ដែល​មាន​បង​ប្អូន​យើង​មួយ​ចំនួន​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។ ឆ្នាំ​នេះ បុណ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​ជា​អត់​បាន​នៅ ព្រោះ​ត្រូវ​ចូល​រួម​នៅ​ក្នុង​ដំណើរ​សួរ​សុខ​ទុក្ខ​សម្តេច​ប៉ាប។ ខ្ញុំ​បាន​អធិដ្ឋាន​នៅ​លើ​ផ្នូរ​សន្ត​សិលា សន្ត​ប៉ូល នៅ​ពេល​ហ្នឹង​ខ្ញុំ​បាន​អធិដ្ឋាន​យ៉ាង​ពិសេស​នៅ​ក្នុង​វិសាល​វិហារ​សន្ត​សិលា​នៅ​ទីក្រុង​រ៉ូម។ ដោយ​នឹក​ឃើញ​ថា ព្រះសហគមន៍​របស់​យើង​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទៅ​ជា​ព្រះសហគមន៍​តែ​មួយ ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ពេល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក គឺ​អ្នក​ទាំង​អស់​ដែល​ចូល​រួម​សម្រាប់​ពិធី​បុណ្យ​ហាសិប នៅ​ក្នុង​សាសនា​យូដា​ដែល​មក​ពី​ប្រទេស​ផ្សេងៗ នៅ​ពេល​លោក​សិលា​ចេញ​ចាប់​ផ្ដើម​ធម្មតេសនា ដើម្បី​ប្រកាស​ថា​ពិត​មែន​ព្រះយេស៊ូ​សោយ​ទិវង្គត ក៏​ប៉ុន្តែ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​គង់​នៅ​ជា​មួយ​យើង​សព្វ​ថ្ងៃ។ ទាំង​អស់​គ្នា​គេ​ស្ដាប់​បាន ដោយ​បង្ហាញ​ថា​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​មក​ពី​ណា​ក៏​ដោយ យើង​ជា​ជនជាតិ​ណា​ក៏​ដោយ

Read More »

គ្រឹះ​ដ៏​រឹងមាំ​នៃ​ព្រះសហគមន៍

អភិបូជា​គោរព​សន្ត​សិលា និង​សន្ត​ប៉ូល នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី០៥ ខែ​កក្កដា ឆ្នាំ​២០២៦ “គ្រឹះ​ដ៏​រឹងមាំ​នៃ​ព្រះសហគមន៍” អត្ថបទ​ទី​១៖ សាការី ៩,៩-១០ព្រះ‌មហា​ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ។ សក ៩,៩អត្ថបទ​ទី​២៖ រ៉ូម ៨,៩.១១-១៣ពឹង​ផ្អែក​លើ​ព្រះ‌វិញ្ញាណ ដើម្បី​រំលាយ​របៀប​រស់​នៅ​តាម​លោកីយ៍។ រម ៨,១៣ដំណឹងល្អ៖ ម៉ាថាយ ១១, ២៥-៣០ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ មថ ១១,២៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! នៅ​ថ្ងៃ​ដែល​យើង​គោរព​សន្ត​សិលា និង​សន្ត​ប៉ូល​ជា​គ្រីស្ត​ទូត យើង​ត្រូវ​តែ​អរព្រះគុណ​ព្រះជាម្ចាស់។ ដោយសារ នៅ​ក្នុង​លោក​សិលា​និង​លោក​ប៉ូល យើង​មើល​ឃើញ​ស្នា​ព្រះហស្ត​របស់​ព្រះជាម្ចាស់​ដ៏​អស្ចារ្យ។ យើង​មើល​ឃើញ​របៀប​ដែល​ព្រះជាម្ចាស់ បាន​រៀប​ចំ​ផ្លូវ​ដើម្បី​ឲ្យ​ជីវិត​របស់​យើង ទៅ​ជា​ជីវិត​ដែល​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ ទៅ​ជា​ជីវិត​ដែល​អាច​ទទួល​សេចក្តី​សុខ​សាន្ត​អស់​កល្ប​ជានិច្ច។ ប្រសិន​បើ​យើង​នឹក​ឃើញ លោក​សិលា​ជា​អ្នក​នេសាទ​ត្រី​ធម្មតា អត់​ចេះ​អក្សរ ជា​អ្នក​នេសាទ​ត្រី​ជា​ប្រចាំ ហើយ​ជា​មិត្ត​ភក្តិ​របស់​ព្រះយេស៊ូ ប្រហែល​ជា​យូរ​ហើយ​នៅ​ក្នុង​ភូមិ​ណាសារ៉ែត​។ ព្រះយេស៊ូ​បាន​ជ្រើស​រើស​គាត់ នៅ​ក្នុង​ចំណោម​សាវ័ក​ទាំង​ដប់​ពីរ​រូប ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ។ លោក​ជា​មនុស្ស​ម្នាក់​ដែល​អត់​មាន​ចំណេះ​ដឹង​អស្ចារ្យ ប៉ុន្តែ​គាត់​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្នុង​គម្ពីរ​ថ្ងៃ​នេះ

Read More »

ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ត

អភិបូជា​នៅ​ព្រះសហគមន៍​សន្ត​សន្តី​តេរេសា ស្រែ​អំបិល កំពង់សោម ថ្ងៃ​ទី០៤ ខែ​កក្កដា ឆ្នាំ​២០២៦ “ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ត” អត្ថបទ​ទី​១៖ អម៉ូល ៩,១១-១៥យើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់‌បែក ហើយ​សង់​ខ្ទម​នោះ​ឲ្យ​បាន​ល្អ​ដូច​ដើម​វិញ។ អម ៩,១១ដំណឹងល្អ៖ ម៉ាថាយ ៩,១៤-១៧ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ​ទេ!។ មថ ៩,១៥ បង​ប្អូន​ជា​ទី​ស្រឡាញ់! សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​មិន​ត្រូវ​វង្វេង​តាម​របៀប​លោកីយ៍​ដូច​យើង​ស្តាប់​ក្នុង​គម្ពីរ​ថ្ងៃ​នេះ។ ពេល​យើង​ដើរ​តាម​ព្រះយេស៊ូ​យើង​អត់​វង្វេង​ទេ យើង​មាន​ពន្លឺ​មួយ​ដ៏​ពិសេស​ដែល​ណែនាំ​ឲ្យ​យើង​ទៅ​តាម​ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូ​បាន​រៀប​ចំ។ នៅ​ពេល​យើង​ដើរ​តាម​ព្រះយេស៊ូ ទោះ​បី​មាន​ផ្លូវ​យ៉ាង​ច្រើន​ដែល​ណែនាំ​ឲ្យ​យើង​ទៅ​ខាង​ស្តាំ ខាង​ឆ្វេង ណែនាំ​ឲ្យ​យើង​ភ្លេច​ខ្លួន ណែនាំ​ឲ្យ​យើង​វង្វេង ប៉ុន្តែ​យើង​ដឹង​ថា​នៅ​ពេល​យើង​ដើរ​តាម​ផ្លូវ​ដែល​ព្រះអង្គ​បាន​រៀប​ចំ​យើង​អត់​វង្វេង​ទេ។ ផ្លូវ​ដែល​ព្រះយេស៊ូ​បាន​រៀបចំ ជា​ផ្លូវ​មិន​ស្រួល​ទេ ដោយសារ​ពេល​យើង​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា ”សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”។ ប៉ុន្តែ មិន​មែន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ធម្មតា​ទេ គឺ​ស្រឡាញ់​តាម​របៀប​ព្រះយេស៊ូ​ស្រឡាញ់​យើង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​ស្រឡាញ់​ស​ត្រូវ” មាន​ន័យ​ថា​មនុស្ស​ដែល​យើង​ស្អប់​បំផុត ព្រះយេស៊ូ​ឲ្យ​យើង​ស្រឡាញ់​ដែរ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​លើក​លែង​ទោស” ប៉ុន្តែ​មិន​មែន​លើក​លែង​ទោស​ល្មមៗ​ទេ គឺ​លើក​លែង​ទោស​ដ៏​ពេញ​លក្ខណៈ (៧​គុណ​៧០​ដង)។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “យើង​ជា​អំបិល យើង​ជា​ពន្លឺ​សម្រាប់​ពិភព​លោក​ទាំង​មូល”

Read More »

ធម្មទេសនារបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ក្នុងពិធីប្រសិទ្ធពរលើប្រេង ២៤ មីនា ២០២៦ នៅមជ្ឈមណ្ឌលភ្នំពេញថ្មី

«យើងជា​បូជាចារ្យ ជា​អ្នកកសាងសន្តិភាព» ប៉ុន្មានថ្ងៃមុន យើងបានបិទស៊ើបអង្កេតមរណសាក្សី​សម្រាប់​ប្រទេសកម្ពុជា​។ ពេលយើងពិចារណាអំពីឆ្មារសាឡាស់ និង​សហការីទាំង១១នាក់ យើងឃើញមានលោកអភិបាល បូជាចារ្យ បងស្រី គ្រីស្តបរិស័ទធម្មតា។ យើងមានជនជាតិខ្មែរ ជនជាតិបារាំង និងជនជាតិវៀតណាម។ នេះជាព្រះសហគមន៍ ដែល​ជា​ប្រជារាស្ត្ររបស់​ព្រះជាម្ចាស់។ នៅថ្ងៃនេះ ខ្ញុំអរព្រះគុណព្រះជាម្ចាស់សម្រាប់វត្តមានលោកពុក​ បងប្រុស បងស្រី និង​គ្រីស្តបរិស័ទជា​ច្រើនដែល​បាន​មក​ចូលរួម​។ នេះបង្ហាញថា យើង​គឺជាប្រជារាស្ត្រ​របស់ព្រះជាម្ចាស់ដែល​មក​ ពីគ្រប់ទីកន្លែង នៅក្នុងភូមិភាគ​ ភ្នំពេញ បាត់ដំបង និងកំពង់ចាម។ យើងជាតំណាងព្រះសហគមន៍របស់យើង បីដូចជាមរណសាក្សី ជាតំណាងព្រះសហគមន៍របស់យើង ដើម្បីចូលរួមអធិស្ឋាន លើកតម្កើងព្រះជាម្ចាស់ សម្រាប់ព្រះអំណោយទានដែលយើងទទួលបានយ៉ាងពិសេសពីព្រះអង្គ គឺជីវិត។ ថ្ងៃនេះជាថ្ងៃលើកទី១៧ ដែលខ្ញុំបានផ្ញើ​សារទៅ​លោកឪពុក។ ថ្ងៃនេះយើងចង់និយាយអំពីសន្តិភាព អំពីរបៀបដែលយើងជាបូជាចារ្យ ជាអ្នកបម្រើព្រះសហគមន៍ យើងគឺជាទូត​យ៉ាងពិសេសបំផុតសម្រាប់សន្តិភាព។ ប៉ុន្តែខ្ញុំសូមអានអត្ថបទទីមួយដែលយើងស្តាប់អំបាញ់មិញម្តងទៀត៖ «អ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឱ្យគេលាបប្រេង សម្ដែងអំណរ សប្បាយ ជំនួសភាពក្រៀមក្រំ និងកាន់ទុក្ខ ឱ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់   

Read More »

ធម្មទេសនាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ពិធីបិទការស៊ើបអង្កេតមរណសាក្សីនៅកម្ពុជា

«ចូរត្រេកអរ សប្បាយ ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរឡើង ត្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជាជនព្រះអង្គ។» បងប្អូនជាទីស្រឡាញ់ នេះ​ជាអារម្មណ៍របស់យើង ប៉ុន្តែអ្វីដែលជាប្លែក គឺថ្ងៃនេះយើងបានបិទស៊ើបអង្កេតអំពីបេក្ខជននៃមរណសាក្សីដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ នេះជាអំណរសប្បាយ​សម្រាប់ព្រះសហគមន៍របស់យើង ប៉ុន្តែថ្ងៃស្អែក ខ្ញុំមានពិធីបិទមួយទៀត។ ថ្ងៃស្អែក ខ្ញុំទៅអភិបូជាចុងក្រោយនៅអារាមការមែល បងស្រីសម្ងាត់ ហើយនេះជាសញ្ញាមួយដែលនាំឱ្យយើងព្រួយចិត្ត និងនាំឱ្យយើងសោកស្ដាយ ប៉ុន្តែនេះជាជីវិតរបស់យើង ដោយដឹងថា ព្រះជាម្ចាស់មានសញ្ញានីមួយៗ ព្រះជាម្ចាស់មានព្រះបន្ទូលនីមួយៗ ខុសៗគ្នា ដើម្បីនាំឱ្យយើងទៅមុខជានិច្ច ដោយទទួលព្រះបន្ទូលដែលយើងស្ដាប់ថ្ងៃនេះ ព្រះអម្ចាស់សម្រាលទុក្ខប្រជាជនព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ ដែលរងទុក្ខវេទនាជានិច្ច។ ដោយសារនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ពេលយើងនិយាយអំពីមរណសាក្សី មានន័យថាជាសាក្សីដែលបានស្លាប់ក្នុងនាមជំនឿ សាក្សីដែលគេបានសុខចិត្តលះបង់ចោលអ្វីៗទាំងអស់ ដើម្បីរួមរស់ជាមួយប្រជាជនផ្ទាល់ខ្លួន នៅក្នុងព្រះសហគមន៍ផ្ទាល់ខ្លួន នៅលើទឹកដីផ្ទាល់ខ្លួន រហូតដល់បាត់បង់ជីវិត។ ក្នុងការបាត់បង់ជីវិតនេះ ក្នុងការរងទុក្ខលំបាកវេទនាដែលគេបានទទួល យើងបានមើលឃើញផ្លែ​សម្រាប់ព្រះសហគមន៍យើងសព្វថ្ងៃ។ និងផ្លែ​នេះ ជាសក្ខីភាពដ៏ពិសេសសម្រាប់ជំនាន់នេះ ដោយសារបងប្អូនជាទីស្រឡាញ់ ពេលយើងនិយាយអំពីមរណសាក្សីដែលយើងមានឯកសារពេញនៅក្នុងកេះ​របស់យើងដែលយើងផ្ញើទៅរ៉ូម យើងកំពុងនិយាយអំពីប្រវត្តិសាស្ត្រថ្មីៗ តែ ៥០ ឆ្នាំមុន ថ្មីៗមែនទែន។ និងសព្វថ្ងៃ ព្រះសហគមន៍របស់យើងដែលបានរងទុក្ខលំបាកពីឆ្នាំ ៧០

Read More »

រូបភាពអនុស្សាវរីយ៍ ក្នុងអភិបូជាដ៏ឱឡារិកអរព្រះគុណព្រះជាម្ចាស់

ក្រោមអធិបតីលោកអភិបាល សិលា សួនហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ធ្វើនៅព្រះវិហារសន្តសិលា ពោធិ៍ធំ កាលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

Read More »

មហាសន្និបាតពីសម្តេចប៉ាប យុវជនភូមិភាគបាត់ដំបង

ក្រោមប្រធានបទ៖ “យុវជនជាកម្លាំងនៃព្រះសហគមន៍ ធ្វើដំណើរជាមួយគ្នា ជាធ្លុងតែមួយ ចូលរួមប្រកាសដំណឹងល្អ” ថ្ងៃទី០៦-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ បងប្រុស បងស្រី យុវជនប្រមាណជាង៣០០នាក់ ដែលមកពីមណ្ឌល ព្រះសហគមន៍នានាក្នុង ភូមិភាគបាត់ដំបង តំណាងយុវជនភូមិភាគកំពង់ចាម និងតំណាងយុវជនភូមិភាគភ្នំពេញ។

Read More »

កម្មវិធីសិក្ខាសាលាព្រះគម្ពីរជាមូលដ្ឋានគ្រឹះ នៃភូមិភាគបាត់ដំបង សម្រាប់ពន្លកថ្មីលើកទី២ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី

ធ្វើជំហានទី១ សម្រាប់បេក្ខជន១១រូប ក្នុងថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងថ្ងៃដែលលោកអភិបាល អូលីវីយ៉េ ប្រកាសឱ្យព្រះសហគមន៍គោរពសន្តសន្តីបុគ្គលទាំងឡាយ។

Read More »

កម្មវិធីសិក្ខាសាលាព្រះគម្ពីរជាមូលដ្ឋានគ្រឹះ នៃភូមិភាគបាត់ដំបង សម្រាប់ពន្លកថ្មីលើកទី២

ដែលរៀបចំឡើងដោយគណៈកម្មការព្រះគម្ពីរកម្ពុជាភូមិភាគបាត់ដំបង នៅមណ្ឌលប្រកាសដំណឹងល្អសន្ត បូរ៉ូមេ ចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ សិក្ខាសាលានេះមានការចូលរួមពីសិក្ខាកាមចំនួន៦២នាក់ដែល មកពីព្រះសហគមន៍បាត់ដំបង ព្រះសហគមន៍និគម ព្រះសហគមន៍ប៉ៃលិន ព្រះសហគមន៍ប៉ោយប៉ែត ព្រះសហគមន៍តាហែន ព្រះសហគមន៍ខ្នាចរមាស ព្រះសហគមន៍ទំពូង ព្រះសហគមន៍ស្វាយស៊ីផុន មណ្ឌលឧបការគុណ និងផ្ទះបងស្រីលីឌី ។ ក្នុងនោះផងដែរ លោកអភិបាលទេព ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា៖ “យើងត្រូវមានព្រះគម្ពីរ ព្រោះព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលនិយាយឲ្យយើងស្គាល់ព្រះអង្គច្បាស់លាស់ ហើយយើងចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ព្រះហឫទ័យរបស់ព្រះយេស៊ូ ចង់ដឹងអំពីប្រាជ្ញាញាណដែលយើងត្រូវការសម្រាប់ជីវិតគឺសូមអានព្រះគម្ពីរ” ។

Read More »

ការិយាល័យអប់រំជំនឿភូមិភាគភ្នំពេញ បានរៀបចំសិក្ខាសាលា បណ្តុះបណ្តាល គ្រូអប់រំជំនឿ សម្រាប់មណ្ឌលសកម្មភាពចំនួន៤

ាន ភ្នំពេញថ្មី ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង និងតាខ្មៅ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលព្រះសហគមន៍កាតូលិកភ្នំពេញថ្មី។ ក្នុងកម្មវិធីនោះ មានការអញ្ជើញចូលរូមពីលោកអភិបាល លោកឪពុក បងប្រុសបងស្រី និងគ្រូអប់រំជំនឿ សរុបជិត៦០នាក់។ លោកគ្រូ ដួង សាវង់ បានណែនាំកម្មវិធីទាំងមូល បន្ទាប់លោកអភិបាល អូលីវីយ៉េ បានប្រទានព្រះពរ និងចែកជូនសៀវភៅសម្ព័ន្ធមេត្រីថ្មី-សម្ព័ន្ធមេត្រីចាស់ សម្រាប់គ្រូអប់រំជំនឿទាំងអស់ផងដែរ៕ Photos: SOTHIRITH

Read More »