លោកបូជាចារ្យ យ៉ូសែប ប៊ូស៊ែល (Joseph Boissel) (១៩០៩-១៩៦៩) លោកមានដើមកំណើតបារាំង បានមកដល់ប្រទេសឡាវក្នុងឆ្នាំ១៩៣៨ និងបានទទួលបេសកកម្មយ៉ាងយកចិត្តទុកដាក់ជាមួយបងប្អូនជនជាតិភាគតិចនៅតំបន់ភ្នំ ជាពិសេសជនជាតិមន(Hmong) ក្នុងព្រះសហគមន៍កាតូលិកឡាវភូមិភាគ ហ្លូងព្រះបាង។ លោកត្រូវគេសម្លាប់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦៩ ខណៈពេលកំពុងជិះម៉ូតូទៅកាន់ព្រះវិហារដាច់ស្រយាលមួយ ដើម្បីថ្វាយអភិបូជា។ ទោះបីជាមានការជូនដំណឹងអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយក្រុមប៉ាតេឡាវ (Pathet Lao) ក៏ដោយ ក៏លោកមិនបោះបង់ចោលបងប្អូនគ្រីស្តជាកូនចៀមដែល នៅក្រោមការមើលថែរបស់លោកឡើយ លោកបានតាំងចិត្តនៅជាមួយបងបងប្អូនគ្រីស្តបរិស័ទជានិច្ច។ លោកបូជាចារ្យ ហ្សង់-ព្យែរ វ៉ូទីយែរ (Jean-Pierre Vautier) (១៩២៧-១៩៦១) ជាសាសនទូត ក្រុមបព្វជិត Oblate ដែលបានបម្រើការងារនៅប្រទេសឡាវក្នុងពេលសភាពការណ៍ នយោបាយមានភាពវឹកវរខ្លាំង។ លោកបានបម្រើក្នុងព្រះសហគមន៍កាតូលិកឡាវភូមិភាគ ហ្លូងព្រះបាង ជាតំបន់មានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ លោកត្រូវគេចាប់ខ្លួន ហើយប្រហារជីវិត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៦១។





