លោកអេទៀន ត្រឡប់ទៅបារាំងវិញ

លោកអភិបាលសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម អមដំណើរដោយលោកបូជាចារ្យ ស្ទេនផាន សែ សាត លោកបូជាចារ្យ អេឡិចសាន់ដ្រូ ដូនជីកញ្ញា ជូនដំណើរលោកបូជាចារ្យ អេទៀន ត្រឡប់ទៅប្រទេសបារាំងវិញ។ លោក បានបម្រើជាបូជាចារ្យជំនួយនៅព្រះសហគមន៍កាតូលិកចំឡាក់រយៈពេល៣បីឆ្នាំ បីខែ។
ក្នុងឱកាសនោះក៏មានរៀបចំកម្មវិធីរំលឹកខួបសន្តឧបការីដល់លោកបូជាចារ្យសែសាត និងលោកបូជាចារ្យអេទៀនផងដែរ៕

Facebook
Twitter
LinkedIn

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ គ្រីស្តបរិស័ទប្រមាណជាង ២០អង្គ/នាក់ រួមមានលោកបូជាចារ្យ បងប្រុស បងស្រី និងនិស្សិតទេវវិទ្យាល័យ បានប្រមូលផ្តុំគ្នាយ៉ាងកក់ក្តៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ «ស៊ីនុដាលីធី» ដែលមានន័យថា «ការរួមដំណើរជាមួយគ្នាជាធ្លុងតែមួយ»។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រះសហគមន៍កាតូលិកសន្តសិលា-សន្តប៉ូល (ភ្នំពេញថ្មី) នៃភូមិភាគភ្នំពេញ ក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់ដោយលោកបូជាចារ្យ ប៉ាណេណាល់ ទទិត្យ មកពីក្រុមគ្រួសារបព្វជិតសហជីវិនព្រះយេស៊ូ (Jesuit) និងជាបូជាចារ្យទទួលខុសត្រូវតំបន់អង្គរ នៃព្រះសហគមន៍ភូមិភាគបាត់ដំបង។