េលយើងឃើញរូបសំណាករបស់នាងយើងនឹងឃើញនាងស្លៀកពាក់តាមរបៀបស្ត្រីឃ្វាលហ្វូងចៀម ហើយកំពុងអានព្រះគម្ពីរ។ នាងកើតនៅឆ្នាំ ៤២២ នៅណានតេរ៉េ ជិតក្រុងប៉ារីស។ នាងបានជួបសន្តយេរម៉ាណូ នៅអ៊ើសេរើ នៅពេលលោកគំពុងធ្វើដំណើរទៅក្រេតប្រិថែន (great Britian) ដោយលោកបានឈប់នៅណានតេរ៉េ សន្តយេរម៉ាណូ ឃើញទេពកោសល្យរបស់នាង លោកបានអញ្ជើញនាងលះបង់ការឃ្វាលចៀម ហើយឧទ្ទិសខ្លួនដើម្បីការប្រកាសដំណឹងល្អ។ យេណេវេហ្វ បានថ្វាយខ្លួនទៅកាន់ព្រះជាម្ចាស់ ហើយធ្វើកិច្ចការសងអំពើបាបយ៉ាងច្រើន។ នាងទទួល ទានអាហារមួយសប្តាហ៍តែ ២ ដង ហើយរំពឹងស្មឹងស្មាធ អធិដ្ឋាន ជាពិសេសជួយអ្នកដែល ត្រូវការជំនួយ នៅពេលប្រជាជនកំពុងជួបការពិបាក ដូចជា នៅពេល អ៊ុននី នៅវ៉ាតិឡា នាំពួក បារបារាន (Barbarian-ពួកមនុស្សឃោរឃៅ) ចូលរុករានអ៊ឺរ៉ុប។ នាងបានលើកទឹកចិត្តប្រជាជន ហើយជំរុញប្រជាជនរួមដៃគ្នា តស៊ូតតាំងជាពួកបារបារានទាំងនោះ ហើយនាងក៏បានបាត់បង់ជីវិតដោយសារ សង្រ្គាមនៅពេលនោះ នៅឆ្នាំ៥១២។ សេចក្តីក្លាហានរបស់នាង បានជួយឲ្យអ្នកដទៃផុតពីគ្រោះថ្នាក់ ចាប់ពីពេលនោះមក អ្នកក្រុងប៉ារីស បានលើកនាងជាឧបការីរបស់ពួកគេ។ អ្នកក្រុងប៉ារីសបានសាងសង់វិសាលវិហារមួយធំ ដើម្បីលើកកិត្តិយសសន្តីរូបនេះ ប៉ុន្តែជំនាន់បដិវត្តបារាំង វិសាល វិហារនោះបានក្លាយទៅជាកន្លែងកប់សពអ្នកដែលមានឈ្មោះល្បីនៅប្រទេសបារំាង ទោះជា យ៉ាងណា ពេលក្រោយបានសាងសង់ព្រះវិហារតូចនៅជិតអាសនវិហារនោះ។ ទោះបីជាគ្រិស្តបរិស័ទ យើងក៏មានគំនិតស្រឡាញ់ជាតិរបស់ខ្លួនយ៉ាងណា ប៉ុន្តែ ការពារខ្លួនដើម្បីឲ្យផុតពី ការរុករាន ក៏អាចជាគុណធម៌ម្យ៉ាងដែរ តែត្រូវប្រយ័ត្នក្នុងការចូលរឿងនយោបាយ។ ស្ត្រីសាមញ្ញក៏អាចក្លាយទៅជាសន្តបុគ្គលបាន នោះមិនសំដៅទៅលើមុខងារធំ ឬជាអ្នកមានត្រកូលល្បីៗទេ។ ព្រះជាម្ចាស់មានព្រះនេត្រទតឃើញចិត្ត របស់មនុស្សជាងមើលមុខតំណែងឬមុខមាត់ក្នុង សង្គមទេ។