ជំនួបលោករវាងលោកប្រ៊ុយ ណូកូសម៍ និងលោកកាឌីណាល់តាក់ឡេនៅទីក្រុងរ៉ូម​

លោកប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគ​កំពង់ចាម ទទួលបានការអនិញ្ញាតពី លោក កាឌីណាល់ លូស៊ី អន់តូនីញ៉ូ តាកឡេ(Cardinal Lugi Antonio Tagle) ប្រមុខ នៃក្រសួងប្រកាស់ដំណឹងល្អដល់ប្រជាជាតិទាំងឡាយ (The Congregation for the Evangelization of Peoples ) ដើម្បីចូល​ជួប សម្តែងការគួរសម សួរសុខទុក្ខ និងសំណេះសំណាលការងារ កាលពីថ្ងៃពុធ ទី៣០ ខៃ មិថុនា ឆ្នាំ២០២១ នៅទីក្រុងរ៉ូម បុរីវ៉ាទីកង់។

លោកអភិបាលប្រ៊ុយណូ កូសម៍ បានឲ្យដឹងថា៖ ”​ គោលបណងសំខាន់ នៃជំនួបនេះ គឺដើម្បីសួរសុខទុក្ខ បង្ហាញខ្លួន បង្ហាញពីព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ជាពិសេសស្ថានភាព​ និងជីវិតគ្រីស្តបរិស័ទក្នុងព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមសព្វថ្ងៃនេះ​។  តាមរយៈលោកកាឌីណាល់ដែលមាននាទីជាប្រមុខ នៃក្រសួងប្រកាស់ដំណឹងល្អដល់ប្រជាជាតិទាំងឡាយ​ បង្ហាញទៅពិភពលោក ឲ្យបានដឹង និងស្គាល់ព្រះសហគមន៍តូចៗ តាមកន្លែងនីមួយៗក្នុងប្រទេសកម្ពុជា និងភូមិភាគកំពង់ចាម “។

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រូបនេះបានបន្ថែមថា៖​ ”ខ្ញុំបានរៀបចំរបាយការណ៍មួយចំនួនពីសកម្មភាពផ្សេងៗក្នុងភូមិភាគ ចែករំលែក ពិភាគក្សា និងសុំមតិយោបល់ខ្លះៗ​ ពីលោកកាឌីណាល់ ដើម្បីមានគំនិតថ្មីៗក្នុងកិច្ចការប្រកាស់ដំណឹងល្អ ដើម្បីចែករំលែកទៅលោកបូជាចារ្យ បងស្រី ផ្សេងទៀតនៅប្រទេសកម្ពុជា និងក្នុងភូមិភាគកំពង់ចាម ​ឲ្យមានកម្លាំងបន្ត ដឹកនាំ ព្រះសហគមន៍កាន់តែរីកចម្រើនទៅមុខ។ បើទោះបីជាប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត កំពុងតែរងនូវវិបត្តិជម្ងឺកូវីដ-១៩ និងបញ្ហាផ្សេងទៀតក្តី”៕

ដោយ៖ ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកភូមិភាគកំពង់ចាម

Facebook
Twitter
LinkedIn