ព្រះបន្ទូលប្រចាំថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០

មូលហេតុដែលបណ្តាល​ឲ្យមនុស្សមិនបរិសុទ្ធ
ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៧.១៤-២៣

បន្ទាប់​មក​ ‌ព្រះ​យេស៊ូ​ត្រាស់​ហៅ​បណ្តា​ជន​មក​ម្តង​ទៀត​ រួច​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​ស្តាប់​ខ្ញុំ​ទាំង​អស់​គ្នា‌​‌ហើយ​យល់​ឲ្យ​ច្បាស់​ថា‌​ ‌អ្វីៗពីខាង​ក្រៅ​ ចូល​ទៅ​ក្នុង​មនុស្ស   ​ពុំអាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​បាន​ឡើយ‌​ ផ្ទុយ​ទៅ​វិញ​មាន​តែអ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ​ ដែល​ធ្វើឲ្យ​មិន​បរិសុទ្ធ {អ្នក​ណា​ឮ​ពាក្យ​នេះ​ហើយ​ ចូរ​យក​ទៅ​ពិចារណា​ចុះ}»។​  កាល​ព្រះ​យេស៊ូ​យាង​ចេញ​ពី​បណ្តា​ជន​ ចូល​ទៅ​ក្នុង​ផ្ទះ​ ក្រុម​សាវ័ក​នាំគ្នា​ទូល​សួរ​ព្រះអង្គ​អំពី​ប្រស្នា​នេះ។​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់​គ្នា​ក៏គ្មាន​ប្រាជ្ញា​ដូច​ពួក​គេ​ដែរ​ឬ ?​ អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា‌​‌អ្វីៗ​ពីខាង​ក្រៅ​ចូល​ទៅ​ក្នុង​មនុស្ស​ ពុំអាច​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅជា​មិន​បរិសុទ្ធ​បាន​ឡើយ​‌‌‌‌ ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ​ គឺចូល​ទៅ​ក្នុង​ពោះ​‌រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។​ ព្រះអង្គ​បញ្ជាក់​ថា‌​ គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖‌​«មាន​តែ​អ្វីៗ​ចេញពី​មនុស្ស​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​គេមិន​បរិសុទ្ធ​ ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ចេញ​មក​ពីខាង​ក្នុង​ចិត្ត​របស់​មនុស្ស​ គឺគំនិត​ដែល​នាំឲ្យ​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប​ លួច​ប្លន់​ កាប់​សម្លាប់​ ផិត​ក្បត់‌​លោភ​លន់​ចង់​បាន​ទ្រព្យ​គេ​ កាច​សាហាវ​ បោក​ប្រាស់​គេ​ ប្រព្រឹត្ត​អបាយ​មុខ​ ច្រណែន​ឈ្នានីស‌​ អំនួត‌  ​និង​  គំនិតលេលា។​ ការ​អាក្រក់​ទាំង​នេះ​ហើយ​ ដែល​ចេញ​ពីខាង​ក្នុង​មនុស្ស​មក​ ធ្វើឲ្យ​គេ​ក្លាយ​ទៅជា​មិន​បរិសុទ្ធ»។

Facebook
Twitter
LinkedIn