ជំពូក ២

ចំនួន​ប្រជាជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ

(នេហេមី ៧.៦-៧២)

1 ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។ 2 អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បា‌បិល លោក​យ៉ូស៊ូអា លោក​នេហេមី លោក​សេរ៉ាយ៉ា លោក​រេឡាយ៉ា លោក​ម៉ាដេកាយ លោក​ប៊ីលសន លោក​មីសប៉ារ លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:
3 កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២១៧២​នាក់
4 កូន​ចៅ​របស់​លោក​សេផា‌ទីយ៉ា​មាន ៣៧២​នាក់
5 កូន​ចៅ​របស់​លោក​អរ៉ាមាន ៧៧៥​នាក់
6 កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យ៉ូស៊ូអា និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន ២៨១២​នាក់
7 កូន​ចៅ​របស់​លោក​អេឡាំ​មាន ១២៥៤​នាក់
8 កូន​ចៅ​របស់​លោក​សាធូ​មាន ៩៤៥​នាក់
9 កូន​ចៅ​របស់​លោក​សូកៃ​មាន ៧៦០ នាក់
10 កូន​ចៅ​របស់​លោក​បានី​មាន ៦៤២​នាក់
11 កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៣​នាក់
12 កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ១២២២​នាក់
13 កូន​ចៅ​របស់​លោក​អដូ‌នី‌កាំ​មាន ៦៦៦​នាក់
14 កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ាយ​មាន ២ ០៥៦​នាក់
15 កូន​ចៅ​របស់​លោក​អឌីន​មាន ៤៥៤​នាក់
16 កូន​ចៅ​របស់​លោក​អធែរ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យេហ៊ីស‌គីយ៉ា​មាន ៩៨​នាក់
17 កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៣ នាក់
18 កូន​ចៅ​របស់​លោក​យ៉ូរ៉ា​មាន ១១២​នាក់
19 កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ២២៣ នាក់
20 កូន​ចៅ​របស់​លោក​គីបបារ​មាន ៩៥​នាក់
21 អ្នក​ភូមិ​បេថ្លេ‌ហិម​មាន ១២៣​នាក់
22 អ្នក​ភូមិ​នេតូផា​មាន ៥៦​នាក់
23 អ្នក​ភូមិ​អាណា‌តូត​មាន ១២៨​នាក់
24 អ្នក​ភូមិ​អាសម៉ា‌វិត​មាន ៤២​នាក់
25 អ្នក​ក្រុង​គៀរីយ៉ាត-‌អារីម កេភីរ៉ា និង​បេរ៉ូត​មាន ៧៤៣​នាក់
26 អ្នក​ក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១​នាក់
27 អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់
28 អ្នក​ក្រុង​បេត‌អែល និង​អៃ​មាន ២២៣​នាក់
29 អ្នក​ភូមិ​ណាបូ​មាន ៥២​នាក់
30 កូន​ចៅ​របស់​លោក​ម៉ាក‌ប៊ីស​មាន ១៥៦​នាក់
31 កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត​មាន ១២៥៤​នាក់
32 កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០​នាក់
33 អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ​មាន ៧២៥​នាក់
34 អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់
35 អ្នក​ក្រុង​សេណា​មាន ៣៦៣០​នាក់
36 ក្រុម​បូជា‌ចារ្យ ជា​កូន​ចៅ​លោក​យេដាយ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យ៉ូស៊ូអា​មាន ៩៧៣​នាក់
37 កូន​ចៅ​របស់​លោក​អ៊ីមែរ​មាន ១ ០៥២​នាក់
38 កូន​ចៅ​របស់​លោក​ប៉ាសួរ​មាន ១២៤៧​នាក់
39 កូន​ចៅ​របស់​លោក​ហារីម​មាន ១ ០១៧​នាក់។
40 ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យ៉ូស៊ូអា កូន​ចៅ​របស់​លោក​កាដ‌មី‌អែល និង​កូន​ចៅ​របស់​លោក​ហូដា‌វីយ៉ា​មាន ៧៤​នាក់
41 ក្រុម​ចម្រៀង​ជា​កូន​ចៅ​របស់​លោក​អសាភ​មាន ១២៨​នាក់
42 ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សាលូម កូន​ចៅ​របស់​លោក​អធែរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អាក‌គូប កូន​ចៅ​របស់​លោក​ហាធីថា និង​កូន​ចៅ​របស់​លោក​សូបាយ​មាន ១៣៩​នាក់
43 ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូផា កូន​ចៅ​របស់​លោក​ថាបូត 44 កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ាហា កូន​ចៅ​របស់​លោក​ប៉ាដូន 45 កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកាបា កូន​ចៅ​របស់​លោក​អាក‌គូប 46 កូន​ចៅ​របស់​លោក​ហាកាប កូន​ចៅ​របស់​លោក​សាមឡៃ កូន​ចៅ​របស់​លោក​ហាណន 47 កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហា កូន​ចៅ​របស់​លោក​រេយ៉ា 48 កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូដា កូន​ចៅ​របស់​លោក​កាសាម 49 កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ប៉ាសេអា កូន​ចៅ​របស់​លោក​បេសាយ 50 កូន​ចៅ​របស់​លោក​អស្នា កូន​ចៅ​របស់​លោក​មេអ៊ូ‌នីម កូន​ចៅ​របស់​លោក​នេភូ‌ស៊ីម 51 កូន​ចៅ​របស់​លោក​បាគ‌ប៊ូគ កូន​ចៅ​របស់​លោក​ហាគូបា កូន​ចៅ​របស់​លោក​ហាហួរ 52 កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ីដា កូន​ចៅ​របស់​លោក​ហារសា 53 កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ីសេរ៉ា កូន​ចៅ​របស់​លោក​ថាម៉ា 54 កូន​ចៅ​របស់​លោក​នេស៊ីយ៉ា កូន​ចៅ​របស់​លោក​ហាធីផា 55 កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេរេត កូន​ចៅ​របស់​លោក​ពេរូដា 56 កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារកុន កូន​ចៅ​របស់​លោក​គីដិល 57 កូន​ចៅ​របស់​លោក​សេផា‌ទីយ៉ា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ប៉ូកេ‌រិត-ហា‌សេ‌បា‌អ៊ីម និង​កូន​ចៅ​របស់​លោក​អមី។ 58 សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន​មាន ៣៩២​នាក់។
59 រីឯ​អស់​អ្នក​ដែល​មក​ពី​តេល-‌មេឡា តេល-‌ហារ‌សា កេរូប-អាដូន និង​អ៊ីមែរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូន‌តា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​មែន​នោះ​គឺ 60 កូន​ចៅ​របស់​លោក​ដេឡាយ៉ា កូន​ចៅ​របស់​លោក​តូប៊ី‌យ៉ា និង​កូន​ចៅ​របស់​លោក​នេកូដា ដែល​មាន​ចំនួន ៦៥២​នាក់។
61 ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ មាន​កូន​ចៅ​របស់​លោក​ហូបាយ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ី‌ឡាយ ដែល​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។ 62 អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ* ដែល​ពុំ​អាច​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បាន​ឡើយ។ 63 លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក‌សួរ​អ៊ូរីម និង​ទូមីម*​ជា​មុន​សិន។
64 សហគមន៍​ទាំង​មូល​មាន​ចំនួន ៤២៣៦០​នាក់ 65 ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន ៧៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី ២០០ នាក់។ 66 មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល 67 អូដ្ឋ ៤៣៥​ក្បាល និង​លា ៦៧២០​ក្បាល។
68 ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។ 69 ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ‌ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ‌ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ‌រយ​សាម‌សិប​សម្រាប់។ 70 ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជាជន ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។