អត្ថបទព្រះគម្ពីរប្រចាំថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,៩-១៥.២០

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ទូល‌បង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូល‌បង្គំ​ភ័យ​ណាស់ ព្រោះ​ទូល‌បង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​ បាន​ជា​ទូល‌បង្គំ​ពួន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នកឱ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។ បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះ‌អង្គ​ប្រទាន​ឱ្យ​មក​នៅ​ជា​មួយ​ទូល‌បង្គំ​នោះបាន​ឱ្យ​ផ្លែ​ឈើ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​ទទួល​ទាន​ដែរ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្តេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។ ព្រះ‌ជា‌​អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​សត្វ​ពស់​ថា៖ «ដោយ​ឯង​បាន​ធ្វើ​ដូច្នេះ ក្នុង​បណ្តា​សត្វ​ស្រុកសត្វ​ព្រៃ​ទាំង​ប៉ុន្មាន ឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។ ឯង​ត្រូវ​តែ​លូន​នឹង​ពោះហើយ​ស៊ី​តែ​ធូលី​ដី​អស់​មួយ​ជីវិត។ យើង​នឹង​ធ្វើ​ឱ្យ​ឯង និង​ស្ត្រីព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រីក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​នាង»។ បុរស​ដាក់​ឈ្មោះ​ឱ្យប្រពន្ធ​ថា “អេវ៉ា” ដ្បិត​នាង​ជា​មាតា​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។

ឬសូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្ដទូត កក ១,១២-១៤

ពេល​នោះ ក្រុម​គ្រីស្ដ‌ទូត​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​មួយ​គីឡូ‌ម៉ែត្រ​។ លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ គ្រីស្ដ‌ទូត​ទាំង​នោះ គឺ​លោក​សិលា លោក​យ៉ូហាន លោក​យ៉ាកុប លោក​អន់ដ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់‌ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។ ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា ព្យាយាម​អធិស្ឋាន ដោយ​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារីជា​មាតា​របស់​ព្រះ‌យេស៊ូ និង​មាន​បង‌ប្អូន​របស់​ព្រះ‌អង្គ​មក​ចូល​រួម​ជា​មួយ​ផង​ដែរ។

ទំនុកតម្កើងលេខ ៨៧ (៨៦),១-៧ បទកាកគតិ

ព្រះម្ចាស់សង់ក្រុង ឧត្តមឧត្តុង្គ ល្អល្អះប៉ប្រិម
លើភ្នំវិសុទ្ធ គ្មានអ្វីប្រៀបផ្ទឹម យេរូសាឡឹម
ជាក្រុងថ្លៃថ្លា
ព្រះអង្គស្រឡាញ់ ស៊ីយ៉ូនពោរពេញ ជាក្រុងអស្ចារ្យ
វិសេសវិសាល លើសក្រុងនានា លើទឹកដីជា
របស់យ៉ាកុប
ឱក្រុងរបស់ ព្រះជាអម្ចាស់ គេនឹងរៀបរាប់
តម្កើ់ងសិរី រុងរឿងគួរគាប់ របស់អ្នកជាប់
ដោយពោលថ្លាថ្លែង
ក្នុងចំណោមអ្នក អេស៊ីបស្គាល់ជាក់ បាប៊ីឡូននេះឯង
អ្នកខ្លះកើតនៅ ទីរ៉ូសធំខែង ភីលីស្ទីនស្តែង
អេត្យូពីដែរ
ចំពោះបុរី ស៊ីយ៉ូនស្រស់ខ្ចី មិនរួញរាទេ
យើងទាំងអស់គ្នា សុទ្ធកើតពីគេ ព្រះម្ចាស់ជួយថែ
ឱ្យក្រុងរឹងមាំ
ពេលនោះព្រះម្ចាស់ កត់ឈ្មោះទាំងអស់ ក្នុងបញ្ជីធំ
ប្រជាទាំងនេះ សុទ្ធតែកើតក្នុង ស៊ីយ៉ូនជាក្រុង
ដែលផ្តល់កំណើត
ពេលនោះមនុស្ស គេលោតឡកគោះ ច្រៀងរាំរហូត
ថាគេជាកូន ដែលគេបានកើត មានដើមកំណើត
ពីក្រុងស៊ីយ៉ូន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
សាវ័ក​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខី‌ភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩,២៥-៣៤

មាតា​ព្រះ‌យេស៊ូ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡាឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះ‌អ%9

Facebook
Twitter
LinkedIn