អង្គការជេស្វីតសឺវីសកម្ពុជា ជួយជំរុញ និងបណ្តុះគំនិតកុមារឲ្យស្រឡាញ់បរិស្ថានបៃតង

អង្គការជេស្វីតសឺវីសកម្ពុជា ដែលគេដឹងថាជាអង្គការដ៏ធំមួយស្ថិតក្រោយការជ្រុំជ្រេងពីព្រះសហគមន៍កាតូលិក បានខិតខំអប់រំ និងបណ្តុះគំនិតប្រជាជនទូទៅ ពិសេសកុមាកម្ពុជានៅតាមសាលានាៗ ឲ្យស្រឡាញ់បរិស្ថាន។ ដោយបង្កើតឲ្យមានជាសួនបន្លែរ និងការដាំដើម្បីដើមឈើថ្មីៗ បង្កើតឲ្យមានបរិស្ថានព័ណបៃតងតាមតំបន់។ កញ្ញា ប៉ាញ ចន្តា មានតួនាទីជាអនុប្រធាននៃគម្រោងបរិស្ថានបៃតងអង្គការជេស្វីតសឺវីសកម្ពុជា បានប្រាប់ដោយដឹងថា គម្រោងបង្កើតឲ្យមានសួនបន្លែ និងការដាំដើមឈើ លើកស្ទួយឲ្យមានបរិស្ថានបៃតងនៅតាមតំបន់ ឬក៏សាលានានានេះ បានបង្កើតឡើងតាំងពីឆ្នាំ២០២៣មកម្លេស។ ដោយបានអនុវត្តនៅតាមសាលាឆ្ងាយៗនៅតាមខេត្ត រួមមាន៖ បន្ទាយមានជ័យ សៀមរាម កំពុងស្ពឺ ខេត្តកណ្តាល…និងមានតាមសាលាដៃគូមួយចំនួនទៀត។ កញ្ញា ចន្តា បន្តថា គោលដៅរបស់យើងគឺអប់រំពលរដ្ឋទូទៅឲ្យស្រឡាញ់ ការពារ និងបង្កើតបរិស្ថានបៃតងថ្មី ពិសេសកុមារតាមសាលានាៗតែម្តង។ សកម្មភាពរបស់យើងគឺ អប់រំពីបង្ហាបរិស្ថាន ធ្វើសួនបន្លែបៃតងនៅតាមតំបន់ និងបង្កើកម្មវិធីដាំកូនឈើឡើងវិញនៅតាមសាលាដែលគ្មានដើមឈើ ឬគ្មានម្លប់។ អនុប្រធានគម្រោងបរិស្ថានបៃតងនៃអង្គការជេស្វីតសឺវីស កញ្ញា ចិន្តា បានបន្ថែមថា៖ ក្រៅតែអំពីការផ្តល់ការអប់រំខ្លី យើងក៏បានប្រគល់ជូននូវសម្ភារមួយចំនួនដូចជា ស្បៃខៀវ ចប បង្គី និងគ្រាប់ពូជបន្លែផងដែរដើម្បីបញ្ជ្រៀបផ្នែកបំនិនជីវិត។ សកម្មភាពដែលគម្រោងបរិស្ថានបានអនុវត្តជាមួយសាលាកន្លងមករួមមាន ការដាំកូនឈើ បង្កើតសួនបន្លែធម្មជាតិ និងអប់រំបរិស្ថាន។ គម្រោងនេះផងដែរ ក្នុងមួយឆ្នាំៗយើងបានជាង១០សាលា។ ហើយក៏មានគម្រោងបន្ថែងសកម្មភាពនេះឲ្យកានតែទូលំទូឡាយបន្តបន្ថែមទៀតនាពេលអនាគត ដោយបានដាក់គោដៅពិសេសទៅតាមសាលារៀននាខេត្តឆ្ងាយៗ ដែលសូវបានយល់ដឹងស៊ីជម្រៅអំពីអត្ថប្រយោជន៍របស់បរិស្ថានបៃតងនេះ។ ទាក់ទងនិងបង្ហាបរិស្ថានបៃតងនេះដែរ សម្តេចប៉ាប ឡេអូទី១៤ ដែលជាប្រមុខដឹកនាំកំពូលរបស់ព្រះសហកមន៍កាតូលិក ទ្រង់បានយកព្រះហឫទ័យទុកដាក់ជាខ្លាំង ទៅតំលៃនៃបរិស្ថានបៃតងសម្រាប់ជីវិតមនុស្សជាតិ។ ទ្រង់បានបញ្ចាក់ថា មនុស្សមានភារៈកិច្ចក្នុងការថែទាំបរិស្ថាន ដើម្បីឲ្យជីវិតមានព័ណបៃតងដ៏ស្រស់ស្អាតដូចព្រះទ័យរបស់ព្រះជាម្ចាស់។ កញ្ញា ប៉ាញ ចន្តា បានបញ្ជាក់ថា៖ ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន ក្នុងខែឧសភា ឆ្នាំ២០២៦នេះ គម្រោងបរិស្ថាននៃអង្គការជេស្វីតសឺវីសកម្ពុជា បានចុះអប់រំបរិស្ថានស្តីអំពីអត្ថប្រយោជន៍នៃដើមឈើ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃ សាលាបឋមសិក្សា អង្គពពាយ ថ្នាក់ទី៤ និងទី៦ សរុបចំនួន១២០នាក់ ដែលមានអស្រ័យដា្ឋននៅភូមិ ត្រពាំងផ្នុង ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយ ឆាក លាំង

Facebook
Twitter
LinkedIn