ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកដល់លោកបូជាចារ្យ បព្វជិត បព្វជិតា និងគ្រីស្តបរិស័ទក្នុងភូមិភាគភ្នំពេញ ឱ្យយកចិត្តទុកដាក់ប្រារព្ធពិធីបុណ្យប្រពៃណីនេះ ឱ្យបានត្រឹមត្រូវតាមជំនឿរបស់យើងជាគ្រីស្តបរិស័ទ។ ព្រមទាំងលើកទឹកចិត្តបងប្អូនឱ្យខិតខំចូលរួមអធិដ្ឋានក្នុងព្រះវិហារ ដើម្បីទទួលព្រះពរពីព្រះជាម្ចាស់ក្នុងឱកាសឆ្នាំថ្មីនេះ។ ក្នុងឱកាសនោះដែរ លោកអភិបាលអូលីវីយ៉េ ក៏បានដាស់តឿនឱ្យបងប្អូនយកចិត្តទុកដាក់ធ្វើជាអ្នកកសាងសន្តិភាពជារៀងរាល់ថ្ងៃ តាមមាគ៌ានៃសុភមង្គលរបស់ព្រះយេស៊ូ៕

Post Views: 12





