ព្រះសហគមន៍កាតូលិក​គ្រួសារដ៏វិសុទ្ធថ្មពេជ្រ​ បានប្រារព្ធពិធីថ្វាយ​អភិបូជា​ថ្ងៃអាទិត្យ​ បុណ្យហែស្លឹក​ លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក​ ។

ព្រះសហគមន៍កាតូលិក​គ្រួសារដ៏វិសុទ្ធថ្មពេជ្រ​ បានប្រារព្ធពិធីថ្វាយ​អភិបូជា​ថ្ងៃអាទិត្យ​ បុណ្យហែស្លឹក​ លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក​ ។
ថ្ងៃអាទិត្យលើកតម្កើងទុក្ខលំបាករបស់ព្រះយេស៊ូ។ នៅថ្ងៃអាទិត្យនេះ យើងនាំគ្នារឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា “ព្រះគ្រីស្ត” គឺជាស្តេចមួយអង្គ ដែលប្រទានសុភមង្គលដ៏ពេញលេញឱ្យមនុស្សលោកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ដោយយើងអានគម្ពីរស្តីអំពីព្រះយេស៊ូរងទុក្ខលំបាក យើងសន្មត​ហៅថ្ងៃអាទិត្យនេះថា “ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក”។​ ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦

Facebook
Twitter
LinkedIn