ព្រះសហគមន៍កាតូលិកសន្ដ អន់ដ្រេ កំពង់ចាមក្រុងបានរៀបចំថ្វាយអភិបូជាថ្ងៃអាទិត្យ បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក ។
ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើម “សប្តាហ៍ពិសិដ្ឋ” គឺសប្តាហ៍មួយដ៏ប្រសើរបំផុត។ ក្នុងសប្តាហ៍នេះ គ្រីស្តបរិស័ទនាំគ្នានឹករឭកពេលព្រះយេស៊ូបូជាព្រះជន្ម និងទទួលព្រះជន្មថ្មីពេញលេញ។ ក្នុងសប្តាហ៍នេះមាន ៤ ដំណាក់កាលគឺ៖ ថ្ងៃអាទិត្យលើកតម្កើងទុក្ខលំបាករបស់ព្រះយេស៊ូ។ នៅថ្ងៃអាទិត្យនេះ យើងនាំគ្នារឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា “ព្រះគ្រីស្ត” គឺជាស្តេចមួយអង្គ ដែលប្រទានសុភមង្គលដ៏ពេញលេញឱ្យមនុស្សលោកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ដោយយើងអានគម្ពីរស្តីអំពីព្រះយេស៊ូរងទុក្ខលំបាក យើងសន្មតហៅថ្ងៃអាទិត្យនេះថា “ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក”៕ ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ #Catholickampongcham





















































