ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយបូជាចារ្យទទួលខុសត្រូវតំបន់តាកែវ កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំនេះ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងឱកាសនោះ ព្រះសហគមន៍បានកាត់បន្ថយកម្មវិធី កំសាន្តមួយចំនួន បង្វែរថវិកាដែលចំណាយលើកម្មវិធីទាំងនោះ ទៅជាកិច្ចការសង្គហៈ ជួយជនភៀសសឹកដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាម ថៃ-កម្ពុជា។ លោកអភិបាលអូលីវីយ៉េ បានលើកឡើងថា ព្រះយេស៊ូយាងមក ដើម្បីនាំមកនូវសុខសន្តិភាពសម្រាប់មនុស្សលោក ហើយព្រះអង្គគឺជាព្រះអម្ចាស់នៃសន្តិភាព ដែលជាការអំពាវនាវឲ្យគ្រីស្តបរិស័ទទាំងអស់ ចូលរួមកសាង និងលើកស្ទួយសន្តិភាពនៅក្នុងសង្គម។ លោកបានបន្ថែមថា គ្រីស្តបរិស័ទមានភារកិច្ចសំខាន់មួយ គឺការអធិដ្ឋានសុំសន្តិភាព ឲ្យមកដល់ឆាប់រហ័ស។ គួរបញ្ជាក់ថា ក្នុងពិធីអបអរសាទរនេះ មិនមានកម្មវិធីកម្សាន្តធំៗឡើយ ដោយមានតែការសម្តែងរឿងព្រះយេស៊ូប្រសូត ដើម្បីរំលឹកនិងអបអរថ្ងៃបុណ្យព្រះយេស៊ូប្រសូតជាមនុស្សប៉ុណ្ណោះ៕






