នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គម្រោងបរិស្ថានរបស់អង្គការ ជេអេសស៊ី (JSC) ដែលចូលរួមពីយុវជនសរុប ៥៥នាក់ បាននាំគ្នាដាំកូនកោងកាងចំនួន ៥០០ដើម នៅសហគមន៍ព្រែកត្នោត ខេត្តកំពត។ ក្នុងនោះ អ្នកចូលរួម ជាសមាជិកសហគមន៍ និងយុវជនមកពីព្រះសហគមន៍ស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ។ នាក់ កញ្ញា ជាគ្រីស្តបរិស័ទនៅកំពត និង បានចូលរួមក្នុងកម្មវិធីនេះ ឱ្យដឹងថា ការដាំកូនកោងកាង មានប្រយោជន៍ច្រើន សម្រាប់សត្វរស់នៅក្នុងទឹក និងធ្វើឱ្យបរិស្ថានស្អាតល្អ ការពារការស្រុតដី ជួយធាតុអាកាសមិនសូវក្ដៅ និងបង្កើត អុកស៊ីហ្សែន។ កញ្ញាសង្ឃឹមថា ដើមឈើដែលពួកនាងបានដាំនេះ នឹងលូតលាស់បានល្អ ដើម្បីបង្កើនសម្រស់ធម្មជាតិឱ្យកាន់តែស្រស្អាត។ បន្ទាប់ពីដើមកោងកាងទាំងនេះបានដាំរួចហើយសហគមន៍នៅតំបន់នោះ នឹងជួយថែរក្សានិងមើលថែទាំ។ កញ្ញាបញ្ជាក់។ ក្រៅពីការដាំដើមឈើ យុវជនក៏បានជិះទូកទស្សនាមើល ផ្សោត និងជីវចម្រុះផ្សេងៗ ដែលជាផ្នែកមួយនៃការអប់រំបរិស្ថាន។ អង្គការ JSC មិនត្រឹមតែបណ្ដុះកូនឈើទេ ថែមទាំងពង្រីកសកម្មភាពគាំទ្រការងារល្បាត និងដាំកោងកាងឡើងវិញ។ ការផ្សារភ្ជាប់សកម្មភាពនេះជាមួយយុវជន គឺជាគន្លឹះដើម្បីផ្ដល់ឲ្យពួកគេយល់ដឹងបន្ថែមពីសារៈសំខាន់នៃបរិស្ថាន។ JSC បានបញ្ជាក់ថា «បរិស្ថានចាំបាច់ត្រូវតែស្អាត និងមានសុខភារឹងមាំ… ព្រោះមនុស្សគ្រប់រូបសុទ្ធសឹងតែអាស្រ័យលើបរិស្ថានធម្មជាតិដើម្បីរស់រានប្រកបដោយសុខុមាលភាពប្រសើរ»៕










