ព្រះបន្ទូលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩

ព្រះ‌យេស៊ូ​យាង​លើ​ទឹក​សមុទ្រ
(ម៉ាថាយ ១៤.២២-៣៤ ម៉ាកុស ៦.៤៥-៥២)

16 លុះ​ដល់​ល្ងាច ពួក​សាវ័ក*​នាំ​គ្នា​ចុះ​ទៅ​មាត់​សមុទ្រ។ 17 គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាផានុម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ ងងឹត​ហើយ តែ​ព្រះ‌យេស៊ូ​ពុំ​ទាន់​យាង​មក​រក​គេ​នៅ​ឡើយ​ទេ 18 ខ្យល់​បក់‌បោក​មក​យ៉ាង​ខ្លាំង​បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​មាន​រលក​ធំៗ។ 19 កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ‌ខ្លាច​ជា​ខ្លាំង។ 20 ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ទេ​តើ​ខ កុំ​ខ្លាច​អី»។ 21 ពួក​សាវ័ក​ចង់​យាង​ព្រះ‌អង្គ​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។

Facebook
Twitter
LinkedIn