អភិបូជាបិទកិច្ចប្រជុំលោកអភិបាលព្រះសហគមន៍កាតូលិកឡាវ-កម្ពុជា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅព្រះវិហារសន្តយ៉ូហាន ខេត្តសៀមរាប

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅព្រះវិហារសន្តយ៉ូហាន ខេត្តសៀមរាប ថ្វាយអភិបូជាដោយលោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងមានបងប្រុស បងស្រី បងប្អូនគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ ក្នុងធម្មទេសនាលោកអភិបាលបានមានប្រសាសន៍ថា៖ ដូចព្រះយេស៊ូមានព្រះបន្ទូលយើងមានផ្លែយ៉ាងច្រើន អ្វីដែលយើងបានជួបពីម្សិលមិញ អ្វីដែលខ្ញុំឃើញនៅថ្ងៃនេះ គឺណែនាំឲ្យយើងយល់ថាពិតមេនព្រះសហគមន៍ដែលចាប់ផ្ដើមតូចតាចមែនទែន ចាប់ផ្ដើមមានជីវិតបន្តិចម្ដងៗ ដោយមើលឃើញយើងមានព្រះយេស៊ូ ដែលជាដើមនៃជីវិតយើងមានព្រះយេស៊ូដែលនៅក្នុងគម្ពីរដំណឹងល្អ។យើងមានព្រះយេស៊ូដែលជាផលរបស់ហើយយើងភ្ជាប់ព្រះយេស៊ូយើងមានផ្លែយ៉ាងច្រើនយើងទៅឆ្ងាយពីព្រះយេស៊ូយើងស្វិតទៅៗរហូតដល់យើងក្រៀមរហូតដល់យើងទៅជាដើមអាដែរអត់មានផ្លែអត់មានអីសោះ។បងប្អូនជាទីស្រឡាញ់ថ្ងៃនេះដែលយើងឃើញព្រះសហគមន៍ឡាវកម្ពុជាដែលយើងជួបជុំគ្នាតាមរយៈលោកអភិបាលគឺព្រះសហគមន៍២ដែលកំពុងធ្វើដំណើរនៅក្នុងបរិយាកាសសង្គមដែលមិនខុសគ្នាប៉ុន្មានទេពីឡាវកម្ពុជាយើងរស់នៅក្នុងប្រទេសដែលគោរពព្រះពុទ្ធសាសនាយើងរស់នៅប្រទេសដែលកំពុងរីកចម្រើនបន្តិចម្ដងៗយើងមានយុវជនយុវនារីយ៉ាងច្រើនយើងមានបងប្អូនយ៉ាងច្រើនដែលចូលវិហារប៉ុន្តែទោះបីច្រើនក៏ដោយយើងជាព្រះសហគមន៍ដ៏តូចតាចមិនមែនព្រះសហគមន៍ដែលមានអំណាចព្រះសហគមន៍ដែលមានមុខមាត់ព្រះសហគមន៍ដែលមានកម្លាំងឲ្យគេទទួលស្គាល់ឲ្យព្រះសហគមន៍ដែលគេខ្លាចគេភ័យព្រះសហគមន៍ដែលអត់មានសម្លេងដែលលឺៗនៅក្នុងសង្គមព្រះសហគមន៍ដែលមានសម្លេងធ្វើឲ្យគេភ្ញាក់ស្មារតីរៀងរាល់ថ្ងៃប៉ុន្តែយើងជាព្រះសហគមន៍ដែលផ្ដល់សក្ខីភាពតាមរយៈដែលយើងថែរក្សាតាមរយៈដែលយើងស្រឡាញ់តាមរយៈដែលយើងទទួលអ្នកក្រីក្រអ្នកពិការអ្នកតូចតាចអ្នកដែលគ្មានទីពឹងនៅថ្ងៃនេះយើងមានបងស្រីមេត្តាករុណាដែរតាមរយៈដែលយើងខិតខំបង្ហាញមកពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។

Facebook
Twitter
LinkedIn