កម្មវីធីប្រកួតកីឡាបាល់ទាត់ សប្បុរសធម៌ រវាងក្រុមបាល់ទាត់យុវជន មានពិការភាព ផ្នែកគថ្លង់ និងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ របស់នាយពាក់មី នៅពហុកីឡាដ្ឋាន កងយិទ្ធពលខេមរភូមិន្ទ (ស្តាតចាស់)នាល្ងាចថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។
ការប្រកួតក្នុងរយៈពេល ៩០នាទី ក្រុមទាំងពីររកគ្រប់បាល់បានពីរគ្រាប់ដូចគ្នា។ ប៉ុន្តែ ក្រោយបញ្ចប់ការទាត់ប៉េណាំងទី លទ្ធផលបានទៅលើក្រុម បាល់ទាត់យុវជនមានពិការភាពផ្នែកគថ្លង់។
ក្នុងនោះក៏មានយុវជន ជាកីឡាករ គថ្លង់ ដែលមានឧបត្ថម្ភដោយ លោកអូលីវីយ៉េ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ រៀននៅសាលាអប់រំពិសេស សម្រាប់ជនមានពិការភាព គថ្លង់។ ព្រមទាំងយុវជន ជាជនមានពិការភាព ពីមណ្ឌលភូមិសុខសាន្ត ស្រុកត្រាំកក់ខេត្តតាកែវ ព្រម អង្គការ សមាគម ជនមានពិការភាពជាច្រើនទៀតផងដែរ។
ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ឯម ចន្ទមករា រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ។