អត្ថបទព្រះកម្ពីរ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣

bible blur christ christianity

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៣,៧-១៣

បងប្អូនជាទីស្រឡាញ់
ជំនឿ​របស់​បង‌ប្អូន​បាន​ធ្វើ​ឱ្យ​ចិត្ត​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ត​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្តី។ ដោយ​បង‌ប្អូន​ស្ថិត​នៅ​ខ្ជាប់‌ខ្ជួនជា​មួយ​ព្រះ‌អម្ចាស់​ដូច្នេះ យើង​ក៏​ដូច​ជា​មាន​ជីវិត​រស់​វិញ​ដែរ។ យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បង‌ប្អូន​នោះ​ឡើយ ព្រោះ​តែ​បង‌ប្អូន​ធ្វើ​ឱ្យយើង​មាន​អំណរ​រីក‌រាយនៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌ជាម្ចាស់​របស់​យើង។ ទាំង​យប់ ទាំង​ថ្ងៃ យើង​ទទូច​សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​ឱ្យបាន​ឃើញ​មុខ​បង‌ប្អូន ព្រម​ទាំង​ប្រទាន​ឱ្យ​ជំនឿ​របស់​បង‌ប្អូន​បាន​ពេញ​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។ សូម​ព្រះ‌ជាម្ចាស់​ផ្ទាល់ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង ព្រះ‌អង្គ​រៀបចំ​ផ្លូវ​ឱ្យ​យើង​មក​រក​បង‌ប្អូន។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ឱ្យ​បង‌ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗជា​អនេក ដូច​យើង​បាន​ស្រឡាញ់​បង‌ប្អូន​ដែរ។ សូម​ព្រះ‌អង្គ​ប្រទានឱ្យចិត្ត​គំនិត​របស់​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ឱ្យ​បង‌ប្អូន​បាន​វិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង​យាង​មកជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ!

ទំនុកតម្កើងលេខ ៩០ (៨៩),៣-៤.១២-១៤.១៧ បទពាក្យ ៧

៣ ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី ក្លាយជាធូលីដីវិញាណា
គឺព្រះអង្គមានបន្ទូលថា៖ «អស់ពូជពង្សអដំាវិលវិញ» ។
៤ ចំពោះព្រះអង្គរយៈពេល មួយបាន់ឆ្នំាក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញ កន្លងផុតចេញទៅថ្មីៗ ។
១២ សូមណែនំាឱ្យខ្ញុំដឹងថា អាយុសង្ខារខ្ញុំឥឡួវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ ដើម្បីជាផ្លូវខ្ញុំរិះគិត ។
១៣ ឪព្រះអម្ចាស់សូមប្រញប់ យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិត អាសូរដល់ចិត្តនាក់បម្រើ ។
១៤ សូមសម្ដែងហប្ញទ័យមេត្តា ដោយក្ដីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើ ខ្ញុំមានអំណរគ្រប់វេលា ។
១៧ ឪព្រះម្ចាស់អើយសូមសម្ដែង សេចក្ដីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទំាងពួង ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៤,៤២.៥១

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន! ត្រូវត្រៀមខ្លួនជានិច្ច! ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់ពេលណាឡើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៤,៤២-៥១

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញដូចតទៅ៖ “ចូរប្រុងស្មារតីឱ្យមែនទែន ដ្បិតអ្នការាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកដល់នៅពេលណាឡើយ។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងថា ចោរចូលមកប្លន់ថ្មើរណានោះ គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឱ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងយាងមកដល់នៅវេលាដែលអ្នករាល់គ្នាពុំបានគិត ។ បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យអ្នកបម្រើនោះមើលខុសត្រូវលើអ្នកបម្រើឯទៀតក្នុងការចែកម្ហូបអាហារឱ្យគេតាមពេលកំណត់ជាពុំខាន ។ ពេលម្ចាស់ត្រលប់មកផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គលហើយ!។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទំាងប៉ុន្មានរបស់លោកថែមទៀតផង។ ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្តអាក្រក់ ហើយគិតថា៖ «ម្ចាស់អាញ់ក៏ក្រមកដល់ណាស់ គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទំាងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃអ្នកបម្រើនោះមិនបានរង់ចំា ឬនៅពេលដែលគាត់មិនដឹងលោកនឹងធើ្វទោសលោកជាទម្ងន់ ហើយឱ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឱ្យទៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។

Facebook
Twitter
LinkedIn