អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ២,៩-១៣

បងប្អូនអើយ! បងប្អូនពិតជានឹកចំានៅកិច្ចការដែលយើងបានធើ្វទំាងនឿយហត់នោះជាមិនខានឡើយ គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន។ យើងខំធើ្វការទំាងយប់ទំាងថ្ងៃដើម្បីកុំឱ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹង
ផ្គត់ផ្គង់ដល់យើង។ យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ សុចរិតឥតកំហុសដូចមានបងប្អូន និងព្រះជាម្ចាស់ជាសាក្សីស្រាប់។ បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗដូចឪពុកប្រព្រឹត្តចំពោះកូនដែរ គឺយើង
បានទូន្មាន និងលើកទឹកចិត្តបងប្អូនហើយ យើងក៏បានអង្វររកបងប្អូនឱ្យរស់នៅយ៉ាងសមរម្យស្របតាមព្រះប្ញទ័យរបស់ព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនឱ្យមកចូលរួមក្នុងព្រះរាជ្យ និងសិរីរុងរឿងរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាយើងតែងតែអព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនំាដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនទទួលយកដោយពុំចាត់ទុកថាជាពាក្យសម្ដីរបស់មនុស្សទេ គឺបងប្អូនចាត់ទុកពាក្យសម្ដីរបស់ខ្ញុំនេះដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។

ទំនុកតម្កើងលេខ ១៣៩ (១៣៨),៧-១២ បទពាក្យ ៧

៧ តើទូលបង្គំអាចទៅណា ឆ្ងាយពីព្រះភ័ត្រា្តព្រះអង្គនោះ
គេចទៅទីណាមិនផុតសោះ ព្រះអង្គជ្រាបអស់សព្វទិសា ។
៨ បើខ្ញុំនឹងឡើងទៅលើមេឃ ក៏មិនផុតភ្នែកផុតនេត្រា
បើទៅនៅស្ថានមនុស្សមរណា ក៏ជួបព្រះភ័ក្រា្តទ្រង់ជានិច្ច ។
៩ ទោះបីជាខ្ញុំពាក់ស្លាបហោះ ទៅកន្លែងរះព្រះអាទិត្យ
ឬទោះបីខ្ញុំចង់រត់គេច ទៅរស់នៅឯលិចនាយសមុទ្រ ។
១០ ក៏ព្រោះអង្គគង់ទីនោះ ឥតមានចន្លោះឬឡេចផុត
ជួយដឹកនំាលែងតក់ស្លុត ដោយបារមីប្ញទិ្ធដ៏ឧត្ដម ។
១១ ប្រសិនបើខ្ញុំពោលឡើងថា សូមឱ្យអន្ធិកាគ្របលើខ្ញុំ
ពន្លឺថ្ងៃដែលនៅជិតជុំ ប្រែក្លាយយប់ផ្ដុំឥតពន្លឺ ។
១២ ទោះបីងងឹតយ៉ាងណាក្ដី ព្រះអម្ចាស់ថ្លៃនៅតែភ្លឺ
ពេលយប់ដូចថ្ងៃជះរន្ទឺ ងងឹតប្រែមានរស្មី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតក្នុងជម្រៅចិត្តរបស់យើង ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,២៧-៣២

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរដែល​គេ​លាប​កំបោរ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ឆ្អឹង​សាក‌សព និង​ធាតុ​រលួយ​សព្វ​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សម្ដែង​ឫក‌ពារ​ខាង​ក្រៅ​ឱ្យមនុស្ស‌ម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរឱ្យ​ពួក​ព្យាការី ព្រម​ទាំង​តុប‌តែង​ផ្នូរ​របស់​មនុស្ស​សុចរិត ដោយ​ពោល​ថាៈ “ប្រសិន​បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ‌បុរស នោះ​យើង​មុខ​ជា​មិន​សម​គំនិត​ជា​មួយ​គេក្នុង​ការ​សម្លាប់​ពួក​ព្យាការី​ឡើយ”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯងថា ​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។ ដូច្នេះ ចូរ​បន្ដ​កិច្ច‌ការ​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឱ្យ​បាន​សម្រេច​ទៅ!

Facebook
Twitter
LinkedIn