ពាក្យ​លំនាំ

លិខិត​ទី​មួយ​របស់​លោក​ប៉ូល​ផ្ញើ​ជូនលោក​ធីម៉ូថេ

លោក​ធីម៉ូថេ: ជា​កូន​របស់​ស្ត្រី​ជាតិ​យូដា​ម្នាក់ ដែល​ជា​គ្រីស្ត‌បរិស័ទ ឪពុក​គាត់​ជា​ជន​ជាតិ​ក្រិក។ លោក​ប៉ូល​បាន​ជួប​គាត់​ជា​លើក​ទី​មួយ​នៅ​ក្រុង​លីស្ដ្រា នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ផ្សាយ​ដំណឹង‌ល្អជា​លើក​ទី​ពីរ (កិច្ច‌ការ ១៦.១-៣)។ តាំង​ពី​ពេល​នោះ​មក គាត់​ក៏​បាន​ទៅ​ជា​សហ‌ការី​ដ៏​ជិត‌ស្និទ្ធ​របស់​លោក​ប៉ូល​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ។

គោល​សំខាន់ៗ:

លិខិត​ទី​មួយ​របស់​លោក​ប៉ូល​ផ្ញើ​ជូន​លោក​ធីម៉ូថេ មាន​គោល​សំខាន់​ដូច​ត​ទៅ:

  • ដាស់‌តឿន​ព្រះ‌សហគមន៍​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​ខុស​ឆ្គង មិន​ស្រប​តាម​សេចក្ដី​ពិត។
  • របៀប​ចាត់​ចែង​ព្រះ‌សហគមន៍ និង​គុណ​សម្បត្តិ​របស់​អ្នក​ដឹក​នាំ។
  • ពាក្យ​ដាស់‌តឿន​លោក​ធីម៉ូថេ​ផ្ទាល់អំពី​របៀប​បំពេញ​មុខ‌ងារ​របស់​គាត់។

លោក​ប៉ូល​ចាប់​ផ្ដើម​លិខិត​ទី​ពីរ ដោយ​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ធីម៉ូថេ។ ដោយ​យល់​ឃើញ​ថា អ្នក​បម្រើ​ដំណឹង‌ល្អ​តែង‌តែ​ជួប​ប្រទះ​នឹង​ការ​លំបាក ឬ​ការ​បៀត‌បៀន​ផ្សេងៗ លោក​ប៉ូល​បាន​ដាស់‌តឿន​លោក​ធីម៉ូថេ​ឲ្យ​ប្រកាន់​យក​ជំហរ​មាំ‌មួន ហើយ​តស៊ូ​ប្រយុទ្ធ​ក្នុង​ការ​បម្រើ​ព្រះ‌យេស៊ូ ដូច​ជា​ទាហាន​មួយ​រូប​ដ៏​ស្មោះ‌ត្រង់។ លោក​ក៏​បាន​ដាស់‌តឿន​លោក​ធីម៉ូថេ​ឲ្យ​ចៀស‌វាង​នឹង​ការ​ជជែក​វែក‌ញែកអំពី​ពាក្យ‌ពេចន៍​ផ្សេងៗ ដែល​ឥត​មាន​ផល​ប្រយោជន៍​អ្វី​សោះ ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ ដែល​គាត់​បាន​ស្គាល់​តាំង​ពី​ក្មេង​មក។ នៅ​ចុង​បញ្ចប់​លិខិត​ទី​ពីរ​នេះ លោក​ប៉ូល​បាន​រៀប​រាប់​អំពី​សភាព‌ការណ៍​ដ៏​លំបាក​ដែល​លោក​កំពុង​ឆ្លង​កាត់ ហើយ​លោក​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ដែល​បាន​ជួយ​គាំ‌ពារ​លោក។
លោក​ប៉ូល​សរសេរ​លិខិត​ទី​ពីរ កាល​លោក​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​រ៉ូម (២.៩) ហើយ​លោក​ហាក់​ដូច​ជា​នៅ​ឯកោ (៤.១០, ១៦)។ ពេល​នោះ លោក​យល់​ថា ជីវិត​របស់​លោក​បាន​មក​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ បាន​ជា​លោក​សរសេរ​មក​ផ្ដែ‌ផ្ដាំ​លោក​ធីម៉ូថេ ព្រោះ​លោក​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។