វិហារព្រះកុមារយេស៊ូបឹងទំពុន ផ្តល់អំណោយដល់ពលរដ្ឋ​៤០ គ្រួសារ

ប្រជាពលរដ្ឋ​ចំនួន​៤០គ្រួសារ បាន​ទទួល​អំណោយ​ពី​​វិហារព្រះកុមារយេស៊ូបឹងទំពុន ​ក្នុង​អាទិត្យទី​៣​​នៃ រ​ដូ​វអប់រំពិសេស ​ក្រោមអធិបតីភាព​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ អតីតជាបូជាចារ្យទទួ​ល​ខុ​ស​ត្រូវ ព្រះវិ​ហារព្រះកុមារយេស៊ូបឹងទំពុន រួមជាមួយគណៈកម្មា​ការប្រចាំក្នុ​ងព្រះសហគមន៍ ​​កាល​ពីថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣។

​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ បាន​ថ្លែងនា​ឱកាសនោះថា​​ ជារៀងរាល់ឆ្នាំមិនថាបុណ្យរ បស់ ព្រះស ហគមន៍ ឬថ្ងៃធម្មតានោះទេ ព្រះសហគមន៍តែងតែមាន​ការចែកអំណោយ ការទៅសួរសុខទុក្ខបងប្អូន ដែលក្រីក្រ ខ្វះខាតក្នុងគ្រួសារ អ្នកជំងឺនៅតាមផ្ទះ តាមមន្ទីរពេទ្យ ដោយបង្ហាញថាព្រះសហគមន៍ជា គ្រួសារ ជាបងប្អូនដែលមានការយកចិត្តទុកដាក់ ផ្ដល់ភាព​កក់ក្ដៅ ផ្ដល់សេចក្ដីស្រលាញ់ ធម៌មេត្តា ករុណា ទាំងនេះសុទ្ធតែជាព្រះអំណោយទានដែល​ទទួលបាន​ពី​ព្រះជាម្ចាស់។

​កញ្ញា ឃុន កញ្ញា ជាប្រធានគណៈកម្មាការព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន​ បាន​ប្រាប់ឱ្យដឹងថា​​​អំណោយដែលបានចែកជូនដល់បងប្អូន៤០គ្រួសារ គឺសុទ្ធតែជាការឧបត្ថម្ភពីគ្រីស្តបរិស័ទ​នឹងឪពុក​ម្ដាយ​ដែល​​មាន​កូនៗសិក្សានៅសាលាអប់រំពិសេសនៃការលូតលាស់។

កញ្ញាបាន​បន្តថា ៖ «ក្នុងរដូវអប់រំពិសេសឬរដូវត្រណម្យ គ្រីស្តបរិស័ទបានឧបត្ថម្ភបន្ថែមជាមួយថវិការ​និង​គ្រឿងឧបភោគបរិភោ​គសម្រាប់ចែកជូនទៅដល់ប​ងប្អូនទាំង៤០គ្រួសារដែលមក​ពីកន្លែងផ្សេងៗ​គ្នា​ដូ​ចជា តំបន់គំនរសម្រាមចាស់ខាងចំការដូង សន្សំកុសល ចំរើនផល ក្បាលទំនប់ បឹងត្របែក ចាក់​អង្រែ​ក្រោម នឹ​ងម្ដុំលូទឹកស្អុយជិតបឹងទំពុន ហើយភាគច្រើនជាអ្នករើសអេតចាយ»។

កញ្ញា ឃុន កញ្ញា បន្ថែមថា តាមពិតទៅព្រះសហគមន៍បានសល់អ​ង្ករខ្លះៗកាលពីរដូ​វបុណ្យព្រះ​យេស៊ូ​ប្រសូ​ត្រ​​ ហើយ​ព្រះសហគមន៍បានឧបត្ថម្ភទៅតាមមណ្ឌលសិស្ស និងយុវជនក្រីក្រមួយចំនួន​នៅជុំវិ​ញ​ព្រះ​​វិ​ហារផងដែរ។

ជាមួយគ្នានេះ ដូនជី អេង សានី ជាក្រុមគ្រួសារបងស្រីឧបការគុណ និងជាសមាជិកគណៈកម្មាការ ព្រះស​ហគមន៍​ បានឱ្យដឹងដែរថា សម្រាប់ការចែកអំណោយ​ទៅដល់បងប្អូនក្រីក្រ​ក្នុងរដូវអប់រំពិសេ​ស​នេះ​​ គឺ​ព្រះសហគមន៍មានគោលបំណង​មួយចង់ឱ្យគ្រីស្តបរិស័ទ​ម្នាក់ៗចេះចែករំលែកគ្នា​ទៅវិញទៅ​មក​តាមអ្វីដែលព្រះសហគមន៍បានរៀបចំសម្រាប់រដូវអប់រំពិសេសគឺការធ្វើទាន អធិដ្ឋាននឹងតមអាហារ។

ដូនជីបាន​បន្តថា ៖ «នេះជាឱកាសមួយដើម្បីជួយឱ្យគ្រីស្តបរិស័ទបង្ហាញសេចក្ដីស្រលាញ់តាមរយៈ​ការ​ចែ​ក​រំលែក ទោះបីជាមិនច្រើនប៉ុន្តែជាទឹកចិត្តរបស់ពួកគាត់ម្នាក់ៗចូលរួម​ជាមួយគ្នាបន្តិចបន្តួ​ចហើយ​កា​រ​រួបរួមគ្នារបស់​ពួកគាត់​អាច​ជួយដល់​បងប្អូនដែលខ្វះខាតក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ»។

ដូនជីអេង សានី បាន​បន្ថែមថា រដូវអប់រំពិសេសមិនមែនស​ម្រាប់តែបងប្អូនជាគ្រីស្តបរិស័​ទត្រូវរៀប​ចំខ្លួ​ន​ប៉ុណ្ណោះទេ ប៉ុន្តែ​​ត្រូវចេះចែករំលែកសេចក្ដីស្រលាញ់តាមរយៈកិច្ចការដែល​ធ្វើដែរ ដូច្នេះមានបង​ប្អូ​ន​គ្រីស្ត​បរិស័ទខ្លះ​មិនមានពេលវេលាទៅសួរសុខទុក្ខ ចែករំលែកជាមួយអ្នកដទៃ​ ប៉ុន្តែគាត់បានចូលរួម​តា​មរយៈស​កម្មភាព​របស់​ព្រះសហគមន៍ ហើយឃើញថាបងប្អូនគ្រីស្ត​បរិស័ទមាន​ជំនឿនឹងសេច​ក្ដីស្រលា​ញ់យ៉ាងពិតប្រាកដ។​

ស្របពេលជាមួយគ្នានេះ អ្នកស្រី ប៉ក់ ស៊ីវន អាយុ៦៤ឆ្នាំ ប្រកបរបរដើរកោសខ្យល់តាមផ្ទះ រស់នៅ​ក្នុង​សង្កា​ត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននិយាយថា នេះជាលើ​កទីមួយដែ​លអ្នកស្រីម​ក​ទទួ​​លអំណោយ​ពី​ព្រះសហគមន៍​ធ្វើឱ្យគាត់យល់ឃើញថា ព្រះសហគមន៍ជាកន្លែងមួយដែលល្អ ជា​ក​ន្លែងដែលផ្ដល់​ស្នាម​ញញឹម ផ្ដល់ភាពកក់ក្ដៅ ការយកចិត្តទុកដាក់ទៅដល់​បងប្អូនដែលជួបការ​លំបា​ក​ផ្សេងៗក្នុងគ្រួសារ។

លោកស្រីបន្តថា សព្វថ្ងៃគាត់ដើរកោសខ្យល់បានប្រាក់​កម្រៃមួយថ្ងៃ២ទៅ៣ម៉ឺនរៀលដើម្បី​យកមកចិ​ញ្ចឹ​ម​ចៅ​ចំនួន​៣នាក់ ដែល២នាក់កំពុងសិក្សានឹងម្នាក់ទៀតទើបតែអាយុ៣ឆ្នាំ ប៉ុន្តែនៅពេលដែលព្រះ​សហ​គមន៍បាន​​អញ្ជើញ​គាត់អោយទទួលអំណោយរួមជាមួយបងប្អូនឯទៀត គឺគាត់ពិតជាសប្បា​យចិ​ត្ត​រ​កអ្វីមក​និយាយ​តបស្នង​សងគុណអោយល្អទៅកាន់ព្រះសហគមន៍វិញនោះទេ ព្រោះថាអំណោយដែ​ល​មានជា​អង្ករ និង​គ្រឿងបរិភោគនេះ អាចឱ្យគាត់ដោះស្រាយនឹងឱ្យចៅហូបបានមួយគ្រាធំដែរ៕

Facebook
Twitter
LinkedIn