សន្តប៉ូលីកាព ជាអភិបាល និងជាមរណសាក្សី ថ្ងៃទី ២៣ ខែកុម្ភៈ

សន្តអ៊ីរេណេ បានសរសេរអំពីសន្តប៉ូលីកាប(ប្រហែលឆ្នាំ ១៩០) ថា “លោកជាសាវ័ករបស់ គ្រិស្តទូត (សន្តៈយ៉ូហាន ប្រហែលឆ្នាំ ៨០) និង ស្គាល់ថាជាអ្នកដែលធ្លាប់ឃើញព្រះយេស៊ូច្រើនដង លោកទទួល ការតែងតាំងជាអភិបាលរបស់ព្រះសហគមន៍ ក្រុងសម៉ីណា(Smyrna) ក្នុងតំបន់អាស៊ី ប្រហែលឆ្នាំ ៩៦។ លោកទទួលសន្តអ៊ីញាស អភិបាលក្រុងអន់ទីយ៉ូក ខណៈកំពុងធ្វើដំណើរទៅទទួលម្កុដជាមរណសាក្សី។ សន្តអ៊ីញាស រំភើបចិត្តនៅពេលឃើញភាពដ៏វិសុទ្ធរបស់លោកប៉ូលីកាព ហើយកោតសរសើរលោកថា “ជាអ្នកគង្វាលដ៏ល្អ មានជំនឿមាំមួន ហើយជាអ្នកតស៊ូដ៏មោះមុតរបស់ព្រះយេស៊ូគ្រិស្ត”។ លោកជាអ្នកតស៊ូ ដោយសារលោកមានអាយុ ៨០ ឆ្នាំហើយ ក៏លោកសុខចិត្តបង្ហាញជំនឿលើគំនររងើកភ្លើង ក្នុងកីឡាដ្ឋាន របស់ក្រុងសម៉ីណា ជំនាន់ចៅអធិរាជម៉ាគុសអារីអុស ដែលកំពុងបៀតបៀនគ្រិស្តបរិស័ទ។ លោកប្រឆាំងពួកវង្វេងជំនឿ Marcionites និង ពួក Valentinians ។ លោកបានសរសេរលិខិតលើកទឹកចិត្ត គ្រិស្តបរិស័ទនៅក្រុងភីលីពឲ្យមានជំនឿរឹងមាំ។ លិខិតនោះគួរចាប់អារម្មណ៍ខាងវិទូ ពីព្រោះវាបង្ហាញអត្ថបទ ដែលមានហើយក្នុងសម្ព័ន្ធមេត្រីថ្មី ដែលយោងតាមគម្ពីរលោកម៉ាថាយ លោកលូកា និងកិច្ចការគ្រិស្តទូត និង លិខិតរបស់លោកសិលានិងលោកយ៉ាកុប។ លោកផ្តល់សក្ខីភាពជាមរណសាក្សី តាមការរៀបរាប់របស់អ្នកដែលឃើញ និយាយថា ដោយសារ លោកមិន ព្រមគោរពព្រះរបស់ជនជាតិរ៉ូម៉ាំង។ លោកសុខចិត្តលះបង់ជីវិតលើគំនរភ្លើង នៅពេលនោះ លោកបានច្រៀង កោតសរសើរព្រះជាម្ចាស់ ដូច្នេះខ្លួនលោកផ្ទាល់ក្លាយទៅយញ្ញបូជា ដើម្បីលើកតម្កើងព្រះជាម្ចាស់ រួមជាមួយភាពជាបូជាចារ្យរបស់ព្រះយេស៊ូនិងព្រះវិញ្ញាណដ៏វិសុទ្ធ៕ បពិត្រព្រះជាម្ចាស់ នៅពេលយើងខ្ញុំមានទុក្ខលំបាក ដោយសាររក្សាជំនឿនៅពេលរស់នៅប្រចាំថ្ងៃ សូមប្រទាន ជំនឿមាំមួនឲ្យកូន ដើម្បី ឲ្យជីវិតរបស់កូនក្លាយទៅជាសាក្សី ជួយលើកទឹកចិត្តជំនឿរបស់បងប្អូនដែរ។ សូមសន្តប៉ូលីកាព ជួយអង្វរព្រះជាម្ចាស់ ឲ្យយើងខ្ញុំសុខចិត្តរស់នៅ ដោយមានយកជំនឿជាគោលក្នុងជីវិត។ សូមឲ្យយើងខ្ញុំវង្វេងទៅតាមគំនិតលោកកីយ៍ឡើយ។

Facebook
Twitter
LinkedIn